ការនាំមុខ

សៀវ​ភៅរឿ​ង បង​ប្អូន​រួម​អាវុធ ដែល​លោក​ស្ទីហ្វិន អេម​ប្រូស(Stephen Ambrose) បាន​និពន្ធ បាន​និយាយ​ផ្តោត​ទៅ​លើដំ​ណើរ​ជីវិត​រប​ស់ក​ងព​លតូ​ចអ៊ីហ្ស៊ី(Easy)​នៃ​កង​ទ័ព​អាមេរិក ដែល​រាប់​ចាប់​ពី​ការ​ហ្វឹក​ហាក់​របស់ពួ​ក​គេ នៅរ​ដ្ឋ​ចចជា(Georgia) មក​ដល់​ពេល​សម្រុក​ចូលខេ​ត្ត​នរមែនឌី នៅ​ថ្ងៃ​ឌីដេយ(D-Day នៅ​ថ្ងៃទី​៦​ ខែមិថុនា ឆ្នាំ១៩៤៤) ហើយ​រហូត​មក​ដល់​ចុង​បញ្ចប់​នៃ​រឿង​នេះ ​ដែលនិ​យាយ​អំពី​ការ​ប​ញ្ចប់​នៃ​សង្រ្គាម​លោកលើ​ក​ទី​ពីរ។ ក្នុង​សម័យ​សង្រ្គា​មដ៏​យូ​រនោះ​ លោកមេ​​បញ្ជា​ការ​រីឆាត វីនធ័រ(Richard Winters) ជា​អ្នក​ដឹក​នាំ​កង​ពល​តូច​អ៊ីហ្ស៊ី។ លោក​វីនធ័រ ជា​មេប​ញ្ជាកា​រ​ដ៏ល្អ​ម្នាក់​ ព្រោះគា​ត់តែ​ង​នាំ​មុខ​ពល​ទាហាន​របស់​គាត់ នៅ​ក្នុង​សម​រ​ភូមិ​ជា​និច្ច។ ពេល​កំពុង​ប្រយុទ្ធ​គ្នា កង​ទ័ព​រប​ស់គា​ត់ច្រើ​ន​តែឭ​គា​ត់និ​យាយ​​​ថា “មកតាមខ្ញុំ​!”។ ​មេប​ញ្ចា​ការ​ដ​ទៃទៀ​ត ប្រហែល​ជា​ចូល​ចិត្ត​បញ្ជា​ពីខា​ងក្រោ​យ​ទ័​ពរ​ប​ស់ខ្លួ​ន ដោយ​កុំឲ្យ​មា​នគ្រោះ​ថ្នា​ក់ ប៉ុន្តែ ​ពេល​ដែល​កង​ពល​របស់​គាត់​ចូល​សម​រភូ​មិ គាត់​តែង​តែ​នាំ​មុន​ពួក​គេមិ​ន​ដែល​ខា​ន​ឡើ​យ។

ព្រះ​យេស៊ូ​វ​ជា​អ្នក​ដឹក​នាំ​ដ៏ពិ​ត សម្រាប់​កូន​ស្ងួន​ភា្ញរ​បស់​ទ្រង់។ ទ្រង់​ជ្រាប​ថា យើង​ត្រូវ​ការ​អ្វី ហើយ​តើមា​ន​ចំណុច​ណា ដែលយើ​ង​ងាយ​រង​គ្រោះ​បំ​ផុត។ ការ​ដឹក​នាំរ​បស់​ទ្រង់ បា​ន​ធ្វើ​ឲ្យ​បទ​គម្ពី​រទំ​នុកដំ​កើង ជំពូក​២៣ ក្លាយ​ជា​បទ​ចម្រៀង​ដែល​គេ​ស្រឡាញ់​បំផុត នៅ​​ក្នុ​ងចំ​ណោមបទទំ​នុក​ដំកើង ក្នុង​ព្រះគ​​ម្ពីរ។ ក្នុ​ងខ​.២ ស្តេច​ដាវី​ឌបា​ន​មាន​ប្រសាសន៍​ថា អ្នក​គង្វាល “​ឲ្យ​​ខ្ញុំ​​ដេក​​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ” ហើយ​ទ្រង់​មាន​បន្ទូល​ថែម​ទៀត​ក្នុ​ង​ខ.៣ ថា “ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ទ្រង់​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​សុចរិត ដោយ​យល់​ដល់​ព្រះនាម​ទ្រង់”។ ទំនុ​កនេះ​បា​ន​ប​ង្ហាញ ពី​មូល​ហេតុដែ​ល​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង​ទាំង​ស្រុង។ យើង​នៅតែ​អា​ចដើ​រ​តាម​ទ្រ​ង់​ជានិ​ច្ច មិន​ថា​តែនៅ​ពេល​ដែ​ល​យើង​មាន​ចិត្ត​ស្រស់​​ស្រាយ និង​មា​នក​ម្លាំ​ងឡើ​យ(“ទឹកហូរគ្រឿនៗ”​) ឬ​នៅក្នុ​ង​ពេល​ដែល​យើង​ត្រូ​វ​ធ្វើ​អ្វី ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ក៏​ដោយ(ទៅ​តាម​ផ្លូ​វ​សុចរិត)។​

យ៉ាង​ណាមិ​ញ មាន​បទ​ចម្រៀង​ចាស់​បុរា​ណមួ​យ​​​បាន​ ពោ​ល​ថា “ព្រះ​អម្ចាស់​ខ្ញុំទ្រ​ង់​ស្គាល់ផ្លូវ កាត់​តាម​វា​លរ​ហោស្ថា​ន ដូច​នេះ អ្វី​ដែ​លខ្ញុំ​ត្រូ​វ​ធ្វើ គឺ​ត្រូវ​ដើរ​តាម​​ទ្រង់”។–Bill Crowder

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles