ក្រេបយករស់ជាតិ គ្រប់ម៉ាត់

ជាញឹក​ញាប់ ម៉ាទី(Martie) ភរិយា​ខ្ញុំ បាន​និយាយ​ប្រាប់​ខ្ញុំថា​ “បង​ចូ(Joe) បង​ញាំលឿ​ន​ម្ល៉េះ! សូម​បង​ញាំតា​ម​សម្រួល ឲ្យ​បាន​សប្បាយ​ខ្លះផ​ង”។ តាម​ធម្មតា ​ខ្ញុំបា​ន​ញាំបា​យ​ហើយ​មុន​នាង ព្រោះនា​ង​ចំណាយ​ពេល​ក្រេប​យក​រស​ជាតិ​គ្រប់​ម៉ាត់។

យ៉ាង​ណាមិ​ញ ខ្ញុំ​ឆ្ងល់​ថា តើ​ក្នុង​ចំណោម​យើង​រាល់​គ្នា មានម​នុស្ស​ប៉ុន្មាន​នាក់ ដែល​ចូល​ចិត្ត​អាន​ព្រះបន្ទូល​ព្រះ ឲ្យ​ឆាប់​ចប់ ដោយ​មិន​បាន​ក្រេប​យក​រស់​ជាតិ​ដ៏ពិ​តនៃ​ព្រះបន្ទូល​ទ្រង់។ អ្នកនិ​ពន្ធ​ទំនុ​កដំ​កើង​បាន​មាន​ប្រសាសន៍ថា ​“ព្រះ​បន្ទូល​​​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត!”(ទំនុកដំកើង ១១៩:១០៣)។ បទ​គម្ពី​រនេះ ពិត​ជាមា​នន័​យ​ចំពោះ​ខ្ញុំណាស់!

តើយើ​ង​អាច​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ ពី​ការ​អរ​សប្បាយ​នឹង​អាហារ​ដ៏​សម្បូរ​បែប​នៃ​ព្រះ​គម្ពីរ? ការ​បរិភោគ​ព្រះ​បន្ទូល​ព្រះជា​អា​ហារ​ប្រចាំថ្ងៃ​ ជួយ​ការ​ពារ​ចិត្ត​​ដែល​កំពុ​ង​ខ្វះជីវ​ជាតិ ​មិន​ឲ្យរង​គ្រោះ ដោយសា​រ​ការ​ថប់​បារម្ភ សេចក្តី​អំណួត ការ​ភ័យ​ខ្លាច និង​ការ​ល្បួង ហើយជួ​យច​ម្រើន​កម្លាំ​ងយើង នៅ​ក្នុង​ដំណើរ​ដ៏មា​នជ័​យ​ជម្នះ​។ ព្រះ​បន្ទូល​ព្រះប្រ​ទាន​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង(ខ.៩៨-១០០)។ ហើយ​បង្ខាំង​ជើង​របស់យើ​ង ឲ្យ​វៀរចាក​ពីផ្លូ​វអា​ក្រក់(ខ.១០១)។ អាហារ​ខាង​សាច់​ឈាម​ជួយ​ចិញ្ចឹម​រូបកា​យ​យើង ឲ្យ​មាន​ជីវ​ជា​តិគ្រ​ប់គ្រា​ន់ ទន្ទឹមនឹ​​ងនោះ ព្រះប​ន្ទូល​ព្រះ គឺ​ជា​អាហារ​ដែល​ជួយ​ចិញ្ចឹម​គំនិត អារម្មណ៍ និង​បំណង​ចិត្ត​របស់​​យើង។​

យើង​មិន​ត្រូវ​អាន​ព្រះបន្ទូល​ទាំង​ប្រញាប់ប្រ​ញាល់ ដើម្បី​ឲ្យ​ឆាប់​បាន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។ យើង​ចាំបា​ច់​ត្រូវ​អាន​ព្រះប​ន្ទូល ដោយ​ចំណាយ​ពេល​វេលា​ឲ្យបា​ន​សមរម្យ នៅ​កន្លែង​ដែល​យើង​ពិត​ជា​អាច​ប្រកប​ជា​មួយ​ព្រះ។

ចូរ​ចំណាយ​ពេល អរ​សប្បាយ​នឹង​ការ​ក្រេប​យក​ជីវ​ជា​តិ​ដ៏​សម្បូរ​បែប នៃ​ព្រះប​ន្ទូ​ល​ព្រះ។–Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles