តើទ្រង់ជាមិត្តភ័ក្រក្នុងក្តីស្រមៃឬ?

កាល​ពីពេ​ល​កន្លង​ទៅ ខ្ញុំ​បាន​ឮ​គេនិ​យាយប្រា​ប់ខ្ញុំ​​ថា មានគេ​ផ្ស​ព្វផ្សាយ​នៅលើ​ផ្ទាំ​ងផ្សា​យ​ពាណិជ្ជ​កម្ម នៅតា​មផ្លូ​វ​ធំៗ​ថា​ “ព្រះជា​មិត្ត​ភ័​ក្រដែ​ល​មាន​តែក្នុ​ងក្តី​ស្រមៃ ​ចូរទ​ទួល​ស្គាល់កា​រ​ពិត នោះ​ជា​​កា​រប្រ​សើរ​សម្រា​ប់យើ​ង​ទាំង​អស់​គ្នា”។ ជាកា​រ​ពិត​ណាស់ អ្នក​ដែល​ហ៊ាន​សរសេរ​យ៉ាង​ដូចនេះ​ បានប្រៀ​ប​ធៀប​គ្រីស្ទ​ប​រិស័ទ ទៅនឹ​ង​កូន​ក្មេង ​ដែលប​ង្កើត​ឲ្យមា​ន​មិត្ត​ភ័ក្រ​ម្នាក់ នៅ​ក្នុង​ការ​ស្រ​មើ​ស្រមៃ​របស់​ខ្លួន។ ប៉ុន្តែ តើ​ព្រះ​គ្រាន់​តែ​ជា​មិត្ត​ភ័ក្រ​នៅ​ក្នុ​ង​ក្តី​ស្រមៃ​របស់​យើង​ឬ?​

ជា​ការ​ពិត​ណាស់ យើង​មាន​ភស្តុតាង​បញ្ជាក់ថា​ ព្រះ​ពិតជា​មាន​មែន។ ចូរ​ពិចារ​ណាអំ​ពី​ទ្រឹស្តី​ដែល​មាន​ដូច​តទៅ : ការ​ករ​កើត​នៃពិ​ភព​លោក បាន​បង្ហាញ​ថា ក្នុង​សក​លោក​នេះ មាន​អ្នក​រចនា​ម្នាក់ ដែល​បាន​បង្កើត​របស់​សព្វ​សារ​ពើម​ក(រ៉ូម ១:១៨-២០)។ សម្ប​ជញ្ញៈ​របស់​មនុស្ស​ជួយ ឲ្យ​មនុស្ស​ដឹង​ខុស​ត្រូវ ហើយ​ការ​នេះ​បង្ហាញ​ថា មាន​អ្នក​ដាក់​ក្រឹត្យ​វិន័យ នៅ​ក្នុង​សម្ប​ជញ្ញៈ​របស់​យើង​(រ៉ូម ២:១៤-១៥)។ ភាព​ប៉ិន​ប្រសប់​​ដែលយើ​ង​បង្ហាញ​ចេញ នៅ​ក្នុង​តន្រ្តី និង​សីល្បៈ ឆ្លុះប​ញ្ចាំង​អំពី​ភាពប៉ិ​នប្រ​សប់ ដែល​ព្រះ​អាទិករ​មាន​(និក្ខមនំ ៣៥:៣១-៣២)។ ព្រះ​គ្រីស្ទ​បាន​បើក​សម្តែង ​ឲ្យយើ​ងដឹ​ង​ថា ព្រះ​មាន​លក្ខណៈ​ដូច​ម្តេ​ច តាម​រយៈ​ការ​យាង​មក​យក​កំណើតជា​ម​នុស្ស​(ហេព្រើ ១:១-៤)។ ហើយ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះវិ​ញ្ញាណ ក្នុង​ចិត្ត​គ្រីស្ទ​បរិស័​ទម្នា​ក់​ៗ ​បង្ហាញ​ពីភា​ពពិ​ត​រប​ស់ព្រះ​(កាឡាទី ៥:២២-២៣)។

ព្រះ​គម្ពី​របា​នប្រា​ប់​យើ​ងថា​ នឹង​មាន​អ្នក​ដែល​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់ ភាព​ពិត​របស់ព្រះ​(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោក​យ៉ាកុ​បបា​នរំ​ឭក​យើង អំពី​ភា​ព​ពិត​រប​ស់ទ្រ​ង់ និង​ការ​ដែលអ្ន​ក​ជឿ​ព្រះ​ក្នុង​គ្រាសញ្ញាចា​ស់ បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​ទ្រង់ គឺ​ដូច​ដែល​មាន​សេចក្តីចែង​ថា : “អ័ប្រាហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក»ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ” (យ៉ាកុប ២:២៣)។

តើ​អ្នក​បាន​ជួ​ប​ព្រះដែ​លប្រោស​លោះហើ​​យ​ឬ​នៅ? ទ្រង់​បា​ន​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​ធ្វើជា​មិ​ត្ត​សំឡាញ់​ដ៏ពិ​ត និង​អស់​កល្ប​របស់​យើង​(យ៉ូហាន ១៥:១៥)។–Dennis Fisher

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles