សត្វចាបដែល លោភលន់

ជា​រៀង​រាល់​ឆ្នាំ ពេល​ដែល​ខ្ញុំ​ដំឡើង​ឧបករណ៍​ដាក់​ចំណី​ឲ្យ​សត្វ​ចាប​ហាំមីង ខ្ញុំ​ឃើញ​សត្វ​ចាប​ដ៏​តូច​ល្អិត​ទាំង​នោះ ដណ្តើម​កន្លែង​ស៊ី​ចំណី។ ទោះ​បី​ជា​​ឧបករណ៍នោះ មាន​មុខ​បួន សម្រាប់​ឲ្យ​សត្វ​ចាប់​ទាំង​នោះចូ​ល​ទំ​ស៊ី​ចំណី​ក៏​ដោយ ក៏​ពួក​វា​នៅ​តែ​ដណ្តើម​កន្លែង​គ្នាទៅវិ​ញ​ទៅមកដដែល​។ មុខ​នីមួយ​ៗ​សុទ្ធ​តែ​មាន​ទឹក​ផ្អែម​ៗ​ដូច​គ្នា សម្រាប់​ឲ្យ​សត្វ​បក្សី​ទាំង​នោះ​ចូល​បឺត​ស្នើ​គ្នា​។

ពេលដែល​ខ្ញុំ​ឃើញ​ពួក​វា​ដណ្តើម​ចំណី​គ្នា ដោយ​ភាព​លោភ​លន់​យ៉ាង​ដូច​នេះ ខ្ញុំ​ក៏​គ្រវី​ក្បាល ទាំង​ហួស​ចិត្ត។ ប៉ុន្តែ ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ផង​ដែ​រ​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំងាយ​នឹង​មើល​ឃើញ​ភាព​លោភ​លន់​របស់​សត្វ​បក្សី តែ​មិន​ងាយ​នឹង​មើល​ឃើញ​ភាព​លោភ​លន់​របស់​ខ្លួន​ឯង? នៅ​ក្នុង ​“តុ​អាហារ​របស់​ព្រះ” ជា​ញឹក​ញាប់ ខ្ញុំ​ចង់​បាន​កៅ​អី​ដែល​អ្នក​ដទៃ​កំពុង​អង្គុយ ទោះ​ខ្ញុំ​ដឹង​ថា​ គ្រប់​ទាំង​ការ​ល្អ​គឺ​សុទ្ធ​តែ​មាន​ប្រភព​មក​ពី​ព្រះ​ដូ​ច​គ្នា ហើយ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​ក៏​មិន​ដែល​ចេះរី​ង​ស្ងួត​ក៏ដោ​យ។​ ដោយ​សារ​ព្រះ​អាច​រៀប​តុ​ឲ្យយើ​ង នៅ​មុខ​ខ្មាំង​សត្រូវ​របស់​យើង​(ទំនុក​ដំកើង ២៣:៥) ហេតុ​អ្វី​បាន​ជាយើ​ង​នៅ​តែ​ខ្លាច​អ្នកដទៃ មាន​កន្លែង​ល្អ​ជាង​យើង​?

ព្រះ​អម្ចាស់​អាច​ប្រទា​ន​ឲ្យ​យើង​មាន “ចិត្ត​ស្កប់​ស្កល់ ក្នុង​គ្រប់​ការ​ទាំង​អស់” ដើម្បី​ឲ្យ​យើង​អាចធ្វើ​កា​រ​ល្អ​គ្រប់​យ៉ាង ជា​បរិបូរ​(២​កូរិនថូស ៩:៨)។ ពេល​ដែល​យើង​ទទួល​ស្គាល់ សារៈ​សំខាន់​នៃ​កិច្ច​ការ​ដែល​យើង​ធ្វើ ក្នុង​នាម​ជា​អ្នក​បម្រើ​នៃ​ព្រះគុ​ណ​របស់​ព្រះ​(១ពេត្រុស ៤:១០) នោះ​យើង​នឹង​ឈប់​ឈ្លោះប្រ​កែក​គ្នា ដើម្បី​ដណ្តើម​កន្លែង​របស់​អ្នក​ដទៃ ហើយ​មាន​ចិត្ត​ដឹង​គុណ​ព្រះ សម្រាប់​កន្លែង​ដែល​ទ្រង់​បាន​ប្រទាន​យើង ដើម្បី​បម្រើ​អ្នក​ដទៃ​ជួស​ទ្រង់។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles