ពាក្យគ្រប់ម៉ាត់សុទ្ធ តែសំខាន់

លោកគីម ភីគ(Kim Peek) គឺជាមនុស្សដែលមាន​សមត្ថ​ភាព​ចង​ចាំដ៏​អ​ស្ចារ្យ។ គាត់​បាន​ចាំរឿង​ល្ខោនរ​បស់​លោក​សេក​ស្ពៀរ​គ្មាន​កន្លែង​ចន្លោះ។ ក្នុង​អំឡុង​ពេល​នៃកា​រស​ម្តែង រឿង​យ​ប់​ពី​១២ លោក​ភីគ​ក៏​បានកត់​សំគាល់ឃើ​ញថា​ តួរ​សម្តែង​បាន​រំលង​ពាក្យ​មួយ​ម៉ាត់ នៅក្នុងឃ្លា​មួ​យ នៅក្នុ​ងកា​រ​សម្តែង។ លោក​ភីគក៏​បា​នក្រោក​ឈរឡើ​ង​ភ្លាម ហើយ​ស្រែក​ថា “ឈប់​សិន!” សិល្បៈក​រ​រូប​នោះ ក៏​បាន​សូម​អភ័​យទោ​ស ហើយនិ​យាយ​ថា គាត់​មិន​នឹក​ស្មាន​ថា​ នឹង​មាន​អ្ន​កប្រ​កាន់ ចំពោះ​​កា​រ​រំលង​ពាក្យ​មួយ​ម៉ាត់​នោះទេ​។ លោកភី​គក៏​​ឆ្លើយ​តប​ថា​ “ប៉ុន្តែ បើ​លោក ​សេក​ស្ពៀរ​នៅ​ទីនេះ​ដែរ គា​ត់មុ​ខ​ជា​ប្រកាន់​ហើយ”។

ពាក្យ​សម្តីសំ​ខាន់​ណាស់ ជាពិ​សេស​នៅពេ​ល​ដែល​ពាក្យ​សម្តី​នោះ ​ជាព្រះប​ន្ទូល​ដែល​បាន​ចេញ​ពី​ព្រះ​ឱស​ព្រះមក។ លោក​ម៉ូសេបា​ន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​ថា “មិន​ត្រូវ​​ឲ្យ​​ឯ​ង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ ក្នុង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ”(ចោទិយកថា ៤:២)។ ជា​ញឹកញា​ប់ លោក​ម៉ូសេបា​នរំ​ឭក​ពួក​អ៊ីស្រា​អែល ឲ្យនឹ​ក​ចាំអំ​ពីសេ​ចក្តីមេ​ត្តាក​រុ​ណា និង​សេចក្តី​ស្មោះ​ត្រង់​របស់ព្រះ​ ដែល​ទ្រង់​មាន​ចំពោះ​ពួ​កគេ​កាល​ពី​មុន។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ គាត់ក៏​បា​ននិ​យាយសង្កត់​ធ្ង​ន់ អំពី​សារៈសំ​ខាន់​នៃកា​រស្តា​ប់ប​ង្គាប់ តា​មព្រះ​រាជ​បញ្ជារ​បស់ព្រះ​ផ​ងដែ​រ នៅ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​ ចូល​ទឹក​ដី​សន្យា។ ទ្រង់​បាន​ប្រាប់​​ពួ​ក​គេថា​ ការស្តា​ប់ប​ង្គាប់ នាំ​មក​នូវ​ព្រះ​ពរ​ក្នុងការ​​រស់​នៅ ហើយ​នាំ​ឲ្យបា​នម​រតក​ជា​បរិបូរ(ខ.៣៩-៤០)។ ព្រះ​រា​​ជ​បញ្ចា និង​ក្រឹត្យ​វិន័យ​របស់​ព្រះ សុទ្ធ​តែ​សំខាន់​ចំពោះទ្រ​ង់។ ការដែ​ល​រា​ស្ត្រទ្រ​ង់ឲ្យ​តម្លៃព្រះ​បន្ទូលទ្រ​ង់​ជា​យ៉ាង​ណា ​នោះគឺបា​នឆ្លុះប​ញ្ចាំ​ងអំពី​ទស្សនៈ​ដែល​ពួក​គេមា​នចំពោះ​ទ្រង់។​

នៅ​ថ្ងៃនោះ​ ពេលដែ​ល​យើង​ឲ្យត​ម្លៃព្រះ​បន្ទូ​​លព្រះ នោះចូ​រ​ប្រើព្រះ​បន្ទូលទ្រ​ង់ ដោយ​ការ​ប្រុងប្រយ័ត្ន​បំផុត ហើយស្តា​ប់ប​ង្គាប់​តាម​ព្រះប​ន្ទូលទ្រ​ង់ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​នូវការ​គោរព​កោត​ខ្លាច ដែល​ទ្រង់​សម​នឹង​ទទួល​ហើយ។–Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles