ថ្មដាជាទីជ្រកកោន

ក្នុង​ពេល​សម្រាក​លំហែ​កាយ នៅ​ឆ្នាំមួ​យ ខ្ញុំ​បាន​ដើរ​តាមបណ្តោយ​ឆ្នេរ​នៃ​បឹង​ដ៏ធំ​មួ​យ។ ពេលដែ​លខ្ញុំ​ដើ​រ​ទៅ​រកដុំថ្មធំ​ៗដែ​ល​គរ​លើគ្នា ខ្ញុំ​ក៏ក​ត់​សំគាល់​ឃើញ​ថា មាន​រន្ធ​ដ៏តូច​មួយ នៅ​ចន្លោះ​ថ្ម ហើយ​សង្កេត​ឃើញ​ថា មាន​រុក្ខជា​តិ​ដ៏​តូច​មួយ បាន​ចាក់​ឫស​នៅក្នុ​ង​រន្ធ​តូ​ចនោះ​។ រុក្ខ​ជាតិ​នោះ​ហាក់​ដូច​ជា​កំពុ​ងស្រូ​ប​យក​ព​ន្លឺថ្ងៃ​ និង​ទឹក​ឲ្យបា​ន​គ្រ​ប់គ្រា​ន់ ហើយទ​ន្ទឹ​មនឹ​ង​នោះ​ វា​កំពុង​តែរ​ក​ជម្រក​សម្រាប់កា​រពា​រខ្លួន ​ដើម្បីកា​លណា​មាន​ភ្លៀង​ធ្លា​ក់ខ្លាំ​ង ឬ​មាន​ខ្យល់​ព្យុះបក់​បោក​មក នោះ​ស្លឹក​ដ៏​ទ​ន់ជ្រា​យ​រប​ស់វា​ នឹង​មិន​ជ្រុះ​ឡើយ។​

ជម្រក​ដ៏មា​ន​សុវត្ថិភា​ពរ​បស់​រុក្ខ​ជា​តិនោះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​បទ​ទំនុក​បរិសុទ្ធ ដែល​ខ្ញុំ​ធ្លាប់​ច្រៀង​ថា “ឱ​ថ្មដា​​ដ៏​អស់កល្ប ជា​ជម្រក​នៃ​ទូលបង្គំ សូម​ឲ្យទូ​លប​ង្គំ​លា​ក់ខ្លួ​ន នៅ​ក្នុង​ទ្រង់”។ ពាក្យ​ពេចន៍​មួយ​ឃ្លា​នេះ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​​អ្វី ដែល​មនុ​ស្សជា​ច្រើ​ន​ចង់​បា​ន ពេល​ដែល​យើង​មាន​បញ្ហាជាមួ​យម​នុស្ស ដែល​មានបំ​ណង​អាក្រក់ គឺ​មនុស្ស​ដែ​ល​មាន​អត្ត​ចរិក​អួត​អាង សាហាវ ហើ​យ​គ្មាន​ការកោ​ត​ខ្លាច​ព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេល​ដែល​យើង​ក្លាយ​ជាជ​ន​រង​គ្រោះ នៃទ​ង្វើរបស់​អ្នក​ដទៃ យើង​អាច​នឹក​ចាំ​អំពី​ទីប​ន្ទាល់​រប​ស់អ្ន​ក​និ​ពន្ធ​ទំនុក​ដំកើង ដែលបា​ន​មាន​ប្រសាសន៍​ថា “​ព្រះ​យេហូវ៉ា​​ទ្រង់​​ជា​​ទី​ពឹ​ង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹងពាក់​បាន”(ខ.២២)។

ព្រះ​ទ្រង់​ជា​ថ្មដា​រប​ស់យើ​ង យើង​អាច​ពឹង​ផ្អែក​ទៅលើ​ទ្រង់ ហើយ​មាន​ភាព​រឹង​មាំឡើ​ង។ ទ្រង់​ជាទី​​ជ្រក​កោន​រប​ស់យើង ដូចនេះ ទ្រង់អា​ច​ផ្តល់​ឲ្យ​នូវ​សុវ​ត្ថិភា​ព ទាល់តែ​ប​ញ្ហាបា​ន​កន្លង​ផុតទៅ​។ អ្នក​និព​ន្ធទំ​នុក​ដំកើង​បាន​រំឭក​យើងថា​ “​ឯ​ង​​នឹង​ជ្រក​នៅ​ក្រោម​​ចំអេង​ស្លាប​របស់​ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយ​សារ​យើង​មាន​ព្រះ​ជាអ្ន​ក​ការ​ពា​រយើង នោះ​យើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​នរណា​ម្នាក់​ធ្វើអ្វី​ មក​លើ​យើង​ឡើយ។ យើង​អាច​ទុក​ចិត្ត​ថា​ ព្រះនឹ​ង​ទ្រ​ទ្រង់យើង​ ពេល​ដែ​លប​ញ្ហាចូ​ល​មក។ –Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles