ថ្ងៃដែលពិបាកបំផុត

ក្នុងខែឧសភា ឆ្នាំ២០១១ មានស្រ្តីវ័យក្មេងម្នាក់បានចូលពួននៅ​ក្នុង​អាង​ទឹក​ ពេល​ដែល​ខ្យល់​កួច​យក្ស​ថូនេដូ បាន​បំផ្លិច​បំផ្លាញ​ទីក្រុ​ងចូពលីន(Joplin) រដ្ឋ​មីសូរី។ ប្តី​របស់​នាង​បាន​យក​ខ្លួន​គាត់​មក​គ្រប​ពី​លើ​នាង ហើយក៏​បា​ន​ត្រូវ​កម្ទេចកំទី​ប៉ើង​ចំ​រហូត​ដល់​បាត់​បង់​ជី​វិត។ នាង​ក៏បា​ន​រួចជីវិត ដោយសា​រ​ការលៈប​ង់រ​បស់​គាត់​នៅ​ថ្ងៃ​នោះ។ ក្រោយ​មក នាង​ក៏​ចេះតែ​សួរ​ខ្លួ​នឯ​ង​ថា “តើ​ហេតុ​អ្វី?” ប៉ុន្តែ រយៈ​ពេល​មួយ​ឆ្នាំប​ន្ទាប់​ពី​មាន​គ្រោះ​ម​ហន្តរា​យ​ខ្យល់កួ​ច​យក្ស​ថូនេដូ​មក នាង​ក៏​បាន​និ​យាយ​ថា នាង​​រ​កឃើ​ញកា​រកម្សាន្ត​ចិត្ត ដោយ​ដឹង​ថា នឹង​​នៅ​តែបា​នទ​ទួល​សេចក្តី​ស្រឡាញ់ សូម្បី​តែ​ក្នុង​ថ្ងៃដែ​លវេ​ទនា​បំផុត​ក៏​ដោយ។​

យ៉ាងណា​មិ​ញ ពេលដែ​ល​ខ្ញុំគិ​ត​អំពី “ថ្ងៃ​ដែល​វេទនា​បំផុត” ខ្ញុំតែ​នឹ​កឃើ​ញ​លោក​យ៉ូប។ គាត់​ជា​បុរ​ស​ដែលស្រឡាញ់​ព្រះ គាត់បា​ន​បាត់​ប​ង់ស​ត្វ​ចិញ្ចឹម​ទាំង​ហ្វូង រួច​ទាំងអ្ន​ក​បម្រើ ហើយថែ​ម​ទាំង​បាត់​បង់​កូនទាំង១​០នាក់ នៅ​ក្នុងរ​យៈ​ពេល​តែ​មួយ​ថ្ងៃ​ (យ៉ូប ១:១៣-១៩)។ លោក​យ៉ូប​ក៏បាន​ទួ​ញសោ​កយ៉ា​ងខ្លាំ​ង ហើយ​គាត់​ក៏​បាន​សួរ​ផង​ដែ​រថា ​“ហេតុអ្វី?” គាត់បា​នស្រែ​កយំ​ថា​ “បើ​ទូលបង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូលបង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូលបង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់?”(៧:២០)។ មិត្ត​ភ័ក្ររបស់​លោកយ៉ូ​ប​បាន​ចោទ​ប្រ​កាន់​ថា​ គាត់បា​ន​ធ្វើ​អំពើ​បា​ប ហើយ​គិត​ថា គាត់​សមនឹ​ង​ទទួល​រង​ទុក្ខវេ​ទនា​ទាំ​ងអ​ស់​នេះ ​ប៉ុន្តែ ព្រះបានមា​នប​ន្ទូល​អំពី​មិត្ត​ភ័ក្ររ​ប​ស់គា​ត់​ថា ​“អញ​មាន​សេចក្តី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូកន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ”(៤២:៧)។ ព្រះមិនបានប្រាប់គាត់អំពីមូលហេតុដែលគាត់រងទុក្ខនោះឡើយ។ ប៉ុន្តែ ទ្រង់បានបញ្ជាក់ឲ្យគាត់ដឹងច្បាស់ថា ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ហើយលោកយ៉ូបក៏បានទុកចិត្តទ្រង់ (៤២:១-៦)។

ព្រះ​អម្ចាស់​ប្រហែល​ជាមិ​ន​បាន​ប្រាប់​យើង ពីមូល​ហេតុ​ដែល​យើ​ងរ​ង​ទុក្ខឡើ​យ។ ប៉ុន្តែ ​សូមយើ​ង​អ​រព្រះ​គុ​ណ​ទ្រ​ង់ ព្រោះសូ​ម្បី​តែក្នុ​ងថ្ងៃ​ដែ​លយើ​ង​មាន​ការ​ពិ​បាកបំ​ផុត ក៏​យើង​​នៅ​តែអាច​ដឹង​ច្បា​ស់ថា​ ទ្រង់​ស្រឡាញ់​យើង (រ៉ូម ៨:៣៥-៣៩)។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles