ការប​ម្រើ និង​ការ​ធ្វើ​បន្ទាល់

ក្នុង​អំឡុង​ពេល​ដែល​អ្ន​កស្រី​ ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើតា​ម​ផ្ទះ ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់​គ្លេស នៅ​ដើម​សតវត្សរ៍​ទី​២០​ គាត់​មាន​ក្តី​ស្រមៃ​មួយ។ គោលដៅ​របស់​គាត់ គឺ​ធ្វើ​ជា​បេសក​ជន ក្នុង​ប្រទេស​ចិន។ តែ​មាន​អង្គការ​បេសក​កម្ម​មួយ​បាន​ប្រាប់​គាត់​​ថា គាត់ “មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ” ហើយ​ក៏​បាន​បដិសេធ​មិ​នឲ្យគា​ត់​ទៅ​បម្រើ​ការ​ជា​បេសក​ជន​ឡើយ។ ដូច​នេះ អ្នកស្រីក្លេឌីស ក៏​បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ដោយ​ខ្លួន​ឯង​។ ពេល​គាត់មា​នអា​យុ​២៨​ឆ្នាំ គាត់បា​ន​យ​កលុ​យដែ​លគា​ត់បា​នសន្សំពេ​ញ​មួយ​ជីវិត ទៅទិ​ញ​សំបុត្រ​យន្ត​ហោះ ដែល​សម្រាប់​ធ្វើ​ដំណើរ​បា​នតែ​មួយ​ជើង ទៅ​ភូមិ​យ៉ាង​ចេង នៅ​តំប​ន់ដា​ច់ស្រ​យ៉ាលក្នុ​ង​ប្រទេស​ចិន។ បន្ទាប់​មក គាត់​ក៏​បាន​បើ​ក​ផ្ទះសំ​ណាក់​មួយ សម្រាប់​ពួក​អ្នក​ជំនួញ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ​ហើយគា​ត់ក៏​បា​នចែ​ក​ចាយ​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ នៅ​ទី​នោះ។ អ្នកស្រីក្លេឌីស​ក៏បា​ន​​បម្រើ​កា​រ នៅ​ក្នុង​ភូមិ​ផ្សេង​ទៀត​ផង​ដែរ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា អៃ-វេដេហ ដែល​ជា​ភាសាចិ​ន​ប្រែ​មក​ថា “អ្នក​មា​នគុ​ណ​ធម៌”។

សាវ័ក​ប៉ុល​ក៏​បាន​ផ្សាយដំ​ណឹង​ល្អ ទៅ​ដល់​តំបន់​ឆ្ងាយ​ៗ ក្នុង​ពិភ​ព​លោក​ផង​ដែរ។ គាត់​បាន​ដាក់​ខ្លួ​ន​ធ្វើ​អ្នក​បម្រើ ដើម្បី​បំពេញ​សេចក្តីត្រូ​វ​ការ​របស់​អ្នក​ដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍ អំពី​ការ​បម្រើ​នោះ​ថា​ “យើង​​ខ្ញុំ​​មិ​ន​ប្រកាស​​ប្រាប់​​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ”(៤:៥)។

មិន​មែនម​នុស្សគ្រប់​គ្នា សុទ្ធ​តែ​ត្រូ​វ​បាន​ព្រះត្រាសហៅ​ ឲ្យ​ទៅ​អត់​ទ្រាំ​នឹង​ទុក្ខលំ​បាក នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​ឡើយ​។ ប៉ុន្តែ យើង​ម្នាក់​ៗ មានកា​រទ​ទួល​ខុស​ត្រូ​វ ក្នុង​នាម​ជា​អ្នកប​ម្រើ​ព្រះ ក្នុង​ការ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ ដល់អ្នកដែ​ល​នៅ​ក្នុង​តំបន់ ដែល​យើង​​កំពុង​រស់​នៅ។ យើង​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ជួយ​អ្នក​ជិត​ខាង មិត្ត​ភ័ក្រ និងសា​ច់​ញាតិ​របស់​យើង។ ចូរ​យើង​ទូល​សូម​ឲ្យ​ព្រះ បើក​ផ្លូវ​ឲ្យ​យើង​បម្រើ និង​ចែក​ចាយ​អំពី​ព្រះ​យេស៊ូវ ដែល​បាន​លះប​ង់ព្រះ​ជន្ម​ព្រះ​អង្គ សម្រាប់​យើង​រាល់​គ្នា។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles