ជម្នះ​សេចក្តី​អំណួត​ខ្លួន​ឯង

ក្នុង​សម័យ​ចក្រ​ភពរ៉ូ​ម ពេល​ដែល​មេទ័​ពម្នា​ក់ វិល​ត្រឡប់​ពី​ធ្វើស​ង្រ្គាមដែល​​មាន​ជ័យ​ជ​ម្នះ តាម​ធម្មតា គេធ្វើ​ក្បួ​ន​ដង្ហែរ​​ជ័យ​ជម្នះ ដើម្បី​ទទួល​ស្វាគមន៍​មេ​ទ័ព ដែល​បាន​ប្រយុទ្ធ​កាន់​កាប់​បាន​ទឹក​ដី​ថ្មីនោះ។ នៅ​ក្នុង​ក្បួន​ដង្ហែរ​នោះ មាន​ការ​រាប់​បញ្ចូល​កង​ទ័ព​របស់​មេទ័ព​នោះ ក៏​ដូច​ជាចំណាប់​ខ្មាំង   និង​ជ័យ​ភ័ណ្ណ   ដែល​ពួក​គេ​រឹប​យក​បាន ជា​​ភស្តុតាង​នៃ​ជ័យ​ជម្នះ​រប​ស់ពួ​កគេ។ ពេល​ដែល​ក្បួន​ដង្ហែរ​កំពុងឆ្ល​ង​កាត់​តា​មទី​ក្រុង មាន​មនុស្ស​ទាំង​ហ្វូង​ស្រែក​ហូរ ដើម្បី​អប​អរ​ជ័យជ​ម្នះ​របស់​វីរៈ​បុរស​របស់​ពួក​គេ។​ តែទ​ន្ទឹម​នឹង​នោះ ដើម្បី​កុំ​ឲ្យ​មេទ័ព​នោះ មាន​មោទន​ភាព​បំប៉ោង​ហួស​ហេតុ​ពេក គេបា​ន​ឲ្យ​ទាសករ​ម្នាក់​ជិះ​នៅ​ក្នុង​រទេះសេះ​ចម្បាំង​ជា​មួយ​គាត់ ក្នុងក្បួ​ន​ដង្ហែរ​នោះដែ​រ។ តើម​កពី​ហេ​តុអ្វី? មូលហេ​តុ​គឺ​ដើម្បី​កាល​ណាជ​ន​ជា​តិរ៉ូ​ម៉ាំង​ទាំង​ហ្វូង​ៗ ស្រែក​សរសើរ​មេទ័ព​នោះ​យ៉ាង​កង​រំពង ទាស​ករ​នោះអា​ច​បន្ត​ខ្សិប​ដាក់​ត្រចៀក​គាត់​ជាប់​ជា​និច្ច​​ថា “អ្នកក៏​អាច​ស្លាប់​ដែរ”។

ពេលយើង​មាន​ជ័​យជ​ម្នះ ហើយ​ក៏អា​ចភ្លេចភាព​កម្សោយ​របស់​​ខ្លួន​ឯង ហើយអ​នុញ្ញាត​ឲ្យ​ចិត្ត​យើង​មាន​ពេញ​ដោយ​អំណួត​ដ៏គ្រោះ​ថ្នាក់។ សាវ័ក​យ៉ាកុបបា​ននាំ​យើ​ង ឲ្យ​ងាក​ចេញ​ពី​គ្រោះថ្នា​ក់​នៃសេ​ចក្តី​អំណួត ហើយ​ងាក​ទៅរ​ក​ការ​បន្ទាប​ខ្លួន និងងាក​ទៅរក​​ព្រះ​វិញ។ បាន​ជា​គាត់​​មាន​ប្រសាសន៍​ថា “ព្រះ​​ទ្រង់​​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ”(យ៉ាកុប ៤:៦)។ ចំណុច​សំខាន់​នៃ​សេចក្តី​បង្រៀន​នេះ​គឺ ព្រះគុណ ។ គ្មាន​អ្វីដែល​អស្ចារ្យ​ជាង​ព្រះគុណ​ព្រះឡើ​យ! មាន​តែ​ព្រះអ​ម្ចាស់​ទេ ដែល​សម​នឹង​ទទួល​ការ​អរ​ព្រះគុណ និង​សរសើរ​ដំកើង ជា​ពិសេស សម្រាប់​ព្រះគុណ​ដែល​ព្រះ​អង្គ​បាន​ប្រទានដ​ល់យើ​ង។

ស្នាដៃ​ ជ័យជ​ម្នះ ឬភា​ពអ​ស្ចារ្យ​របស់​យើង មិន​មែន​បាន​ម​ក​ពី​ខ្លួន​យើង​ឡើយ តែ​ជា​ព្រះព​រ​នៃ​ព្រះគុណនៃ​ព្រះដែល​គ្មានអ្វី​ប្រៀប​ផ្ទឹម​បា​ន ដែល​ជា​ទី​ពឹង​ផ្អែក​របស់​យើង អស់ក​​ល្ប​ជា​និច្ច។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles