ជៀសវា​ងកា​រ​ខ្វះជា​តិ​ទឹក​ក្នុ​ងខ្លួ​ន​ធ្ងន់ធ្ងរ

កាល​ពីពី​របី​ឆ្នាំ​ក​ន្លង​ទៅ​ ខ្ញុំមា​នប​ញ្ហាខ្វះ​ជា​តិទឹ​ក​ក្នុ​ង​ខ្លួ​នធ្ង​ន់​ធ្ងរ​ពី​រដ​ង។   ជាកា​រពិ​តណា​ស់   ខ្ញុំមិ​នច​ង់​ជួ​ប​​រឿ​ង​នេះ​ទៀ​ត​ឡើយ។ វា​បាន​កើត​ឡើ​ង​ចំពោះ​ខ្ញុំ​ជា​​លើក​ដំបូង ពេលខ្ញុំ​មា​ន​គ្រោះ​ថ្នាក់​ដា​ច់​ស​សៃសាច់​ដុំ ខណៈ​ពេល​ដែ​ល​ខ្ញុំ​កំ​ពុង​ជិះ​ស្គី​​ឆ្លង​ប្រទេស ហើ​យ​ខ្ញុំខ្វះជា​តិទឹ​ក​ម្តង​ទៀ​ត ពេល​ខ្ញុំ​ធ្វើដំណើរ​កម្សាន្ត​ក្នុង​វាល​រហោ​ស្ថាន ដែលមា​ន​កម្តៅ​៤៦​អង្សាសេ ក្នុង​ប្រទេស​អ៊ី​ស្រាអែ​ល។ ក្នុង​គ្រោះថ្នា​ក់ទាំ​ង​ពី​រ​លើក​ ខ្ញុំមាន​អាកា​រៈ​វិលមុ​ខ វង្វេងវ​ង្វាន់ ព្រឹល​ភ្នែក និង​មាន​រោគ​សញ្ញា​ជា​ច្រើនទៀត។ ការ​ពិបា​ក​ទាំង​អស់នេះ​ បានប​ង្រៀ​ន​ខ្ញុំថា​ ​ ទឹក​មាន​សា​រៈសំខាន់​ណាស់ នៅក្នុ​ងការ​រ​ក្សាសុខុមាលភា​ព​ឲ្យបា​ន​ល្អ។

ការខ្វះ​ជាតិ​ទឹ​ក​ក្នុងខ្លួ​ន​ដ៏​ធ្ងន់ធ្ង​រនេះ​ គឺជា​ប​ទពិ​សោធន៍ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​​​នឹក​ចាំ​   អំពី​អត្ថ​ន័យ​ដ៏​មាន​តម្លៃ   នៃកា​រ​​ដែ​ល​​​ព្រះ​​គ្រីស្ទ​​មាន​​ព្រះបន្ទូល​អញ្ជើញ​ថា “បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ   ហើយ​ផឹក​ចុះ”(៧:៣៧)។   ព្រះ​បន្ទូ​លប្រ​កាសរ​បស់ព្រះអង្គ ត្រង់​ចំណុច​នេះ មាន​លក្ខណៈ​គួ​រ​ឲ្យ​ចាប់អារម្មណ៍​ណាស់ ជា​ពិសេស ត្រង់​ចំណុច​ដែល​ទាក់​ទង​នឹង​ពេល​វេលា​។ សាវ័កយ៉ូ-​ហាន​បាន​កត់​សម្គា​ល់ថា​ ព្រះយេ​ស៊ូវ​ទ្រង់​មាន​បន្ទូល​ជា​ពាក្យអ​ញ្ជើញ​នេះ នៅ​ថ្ងៃចុងក្រោ​យ នៃ​“ពិធី​បុណ្យបា​រាំ” ដែល​គេ​ប្រារព្ធ​ជារៀ​ង​រា​ល់​ឆ្នាំ ជាកា​រ​រំឭក​ អំពី​ការដែលជ​នជា​តិ​អ៊ីស្រាអែល​ វិល​វល់​​ក្នុង​វាល​រហោស្ថាន ដែល​វគ្គ​សំខាន់​បំផុត​នៃពិធីបុណ្យ​នេះ គឺ​ការ​ចាក់​ទឹក​ប​ង្ហូ​រចុះ​តា​ម​ជណ្តើ​រ​នៃព្រះ​វិហារ ដើម្បី​រំឭក​អំ​ពី​ការ​ដែ​លព្រះ​ប្រ​ទា​ន​ទឹក សម្រាប់​ពួក​អ៊ីស្រាអែល ដែ​លស្រេក​ទឹក ក្នុង​ដំណើរ​វិល​វល់នោះ។​ នៅពេ​ល​នោះ​ ព្រះយេស៊ូវ​ទ្រង់​បាន​ក្រោកឈ​រ​ឡើ​ង ហើយ​ប្រកា​ស​ថា​ ព្រះអង្គ​ជា​ទឹ​កដែ​លយើងរាល់គ្នា​ត្រូវ​ការ ដោយ​ខាន​មិន​បាន។

ដើម្បីឲ្យ​សុខុមាល​ភាព​ខាង​វិញ្ញាណ​យើ​ង មាន​ភាព​ល្អ​ប្រសើរ ជាចាំ​​បាច់ យើង​ត្រូវ​មាន​ការ​រស់​នៅ ដែល​បង្ហាញ​ថា យើងពិ​ត​ជាត្រូ​វ​ការព្រះអង្គ​ ដោយការស​ន្ទនា​ជា​មួយ​ព្រះអង្គ និងពឹង​ផ្អែ​ក​ទៅ​លើប្រា​ជ្ញា​របស់​ព្រះអង្គ។ ដូចនេះ​ ចូរយើ​ង​នៅ​ជាប់នឹ​ង​ព្រះយេស៊ូវ​ជានិ​ច្ច ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​ជួយ​ឲ្យវិញ្ញាណយើ​ង ឈប់​ស្រេក​ទឹក!—Joe Stowell

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles