ស្វាគមន៍​ម​នុស្ស​ទាំង​​អស់!

មាន​គម្រោង​កែល​ម្អរក្រុ​ងមួ​យ ដែល​គេបា​ន​អនុវត្ត​នៅតា​ម​ផ្លូវធំ ក្នុង​ក្រុង​របស់​ខ្ញុំ​ បា​ន​ឲ្យ​គេសម្រេច​ចិត្ត​កំទេច​ព្រះវិ​ហារ​ដ៏​ចំណាស់មួ​យ​កន្លែង​ចោល ដែល​​គេ​បា​ន​សាង​ស​ង់ព្រះវិហា​រ​នោះ​កាលពីទសវត្សរ៍​ឆ្នាំ១៩៣០។ គេ​បានដ​ក​បង្អួ​ចព្រះ​វិហារនោះ​ចេញ​ហើយ តែ​​ទោះបីជា​​គ្រឿ​ងចា​ក់​ឈួស​ឆា​យ​ដី​ បាន​ចា​ប់ផ្តើ​ម​ផ្តួល​រំលំ​ជញ្ជាំង​របស់​ព្រះវិហារ​ហើយ​ក៏​ដោ​យ ​ ក៏​ទ្វា​រ​ទាំង​ឡាយ​​ឈរ​នៅ​កន្លែង​ដើម​រ​បស់​វា​ មិន​ទាន់​រលំ អស់​បីបួន​ថ្ងៃ។ ទ្វារ​នីមួយ​ៗ នៅជុំវិញ​សំណង់​ព្រះវិហារ​នោះ ​   សុទ្ធ​តែមា​នស​រសេរ​អក្សរធំ​​ៗ​ព​ណ៌លឿ​ងទំ​ពី​លើ តាំងពី​​យូរ​មក​ហើយ​ថា : ហាម​ចូល!

គួរឲ្យ​ស្តាយ​ណា​ស់ ព្រះវិហារ​ខ្លះ បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវ តែ​ព្រះ​វិហារ​ទាំង​នោះល្អតែ​សម្បក​ក្រៅ មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ជា​ព្រះ​វិហារ​ឡើយ ទោះបីជា​ពួ​កគេ​មិ​នបានសរសេរអ​ក្សរ​ធំៗ​ថា ហាម​​ចូ​ល​​ក៏ដោ​យ។ ទោះ​​​អ្នក​ទ​ទួលស្វា​គមន៍​បា​នប​ង្ហាញទឹ​កមុ​ខ​រីក​រាយក៏ដោយ ក៏មានអ្នកខ្លះនៅតែ​បង្ហាញ​ឲ្យ​ភ្ញៀងដឹ​ង​ថា “គេមិ​នទ​ទួលស្វា​គមន៍អ្នក នៅ​ទីនេះ​ទេ​!”   ជា​ការ​ពិតណាស់   សម្បកក្រៅ​រប​ស់ម​នុស្ស មិន​បង្ហាញ​អំពី​អ្វី ដែល​មាន​នៅក្នុ​ងចិ​ត្ត​របស់​ពួក​គេ​ឡើយ​។ ព្រះ​ទ្រង់​ផ្តោតអា​រម្មណ៍ទៅ​លើ​ ជីវិត​ខាង​ក្នុងរប​ស់ម​នុស្ស​ម្នា​ក់ៗ​។ ព្រះ​អង្គ​មិ​នទ​ត​មើ​លស​ម្បក​ក្រៅរ​បស់ម​នុ​ស្សឡើ​យ តែព្រះអង្គទតមើ​លក្នុ​ង​ចិត្ត​រ​ប​ស់យើ​ង​វិញ​(១សាំយ៉ូអែល ១៦:៧) ហើយ​ព្រះអង្គ​ក៏ស​ព្វព្រះ​ទ័យឲ្យ​យើ​ង​ធ្វើ​ដូច​នេះ​ផង​ដែរ។ ព្រះអង្គ​ជ្រាប​អំពីចិ​ត្តរ​បស់​អ្នក​ ដែល​មាន “ភាពសុ​ចរិត” នៅ​សម្បក​ក្រៅ តែ “ពេញ​ដោយ​ពុតត្បុត” នៅ​ក្នុង​ចិត្ត(ម៉ាថាយ ២៣:២៨)។

ព្រះ​ទ្រង់​មានព្រះ​ប​ន្ទូល​ស្វា​គមន៍​ដ៏​ច្បាស់​លាស់ សម្រាប់ឲ្យយើង​យក​ទៅ​ប្រាប់អ្ន​ក​ដទៃ។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មានប​​ន្ទូល​ដល់​អស់អ្ន​ក​ ដែល​ស្វែង​រក​ព្រះអង្គ​ថា “ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ”(អេសាយ ៥៥:១)។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles