ពាក្យ​សម្តី​ដែល​យើ​ងនិ​យាយ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮគេ​និយាយ​ថា “អ្នក​ប្រាជ្ញ​ជជែក​អំពី​​ទ្រឹស្តី អ្ន​កចេះ​ដឹ​ង​កំរិត​មធ្យមជជែ​កគ្នា​អំពី​ព្រឹ​ត្តិការណ៍ មនុស្ស​មាន​គំនិត​តូច​ជជែក​​គ្នា​អំពី​មនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើង​មាន​វិធី​សាស្រ្តជា​ច្រើន សម្រាប់និយា​យ​អំពី​​មនុស្ស​​ណាម្នាក់ ដោយផ្ត​ល់​កិត្តិ​យសឲ្យ​ពួក​គេ។ ប៉ុន្តែ ពាក្យ​ស្លោក​ខាង​លើ​នេះ និយាយ​សង្កត់​ធ្ងន់​ទៅលើ​កា​រ​និយាយ​មិន​ល្អអំពី​អ្នកដ​ទៃ។ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដូច​ជា​កាសែត វិទ្យុ ទូរទស្សន៍ និង​នៅ​លើ​គេហ​ទំព័រ​បណ្តាញ​សង្គម​ជា​ដើម ដែល​និយាយអំ​ពីជី​វិត ឬ​រឿង​ផ្ទាល់​ខ្លួនរ​បស់ម​នុ​ស្សមួយ​ចំនួ​ន តាម​របៀប​ដែល​មិ​ន​សមរម្យ។ ការ​និយាយ​អំពី​រឿង​ផ្ទាល់ខ្លួ​នរ​បស់​អ្នក​ដទៃ តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នោះ មាន​ការ​កើន​ឡើង​កា​ន់​តែខ្លាំ​​ង បានជាមនុស្ស​ក្នុង​សម័យ​នេះ ច្រើន​តែ​យល់​ថា ការ​និយាយ​ដើម​គ្នា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ ដូចនេះ​ មិន​មែន​មាន​តែអ្នក​មាន និង​បុគ្គល​ដែល​ល្បីឈ្មោះប៉ុ​ណ្ណោះទេ​ ​ដែលគេលើ​កមក​និយាយដើម​នោះ។ បាន​ជា​នៅ​តាម​កន្លែង​ធ្វើការ ពួក​ជំនុំ នៅ​ក្បែរផ្ទះ​ និង​ក្នុង​គ្រួសារ​យើង មាន​មនុ​ស្សជា​​ច្រើ​ន ដែល​បា​ន​ក្លាយ​ជា​គោល​ដៅ នៃ​ការ​និយាយ​ដើម ដោយ​អណ្តាត​​ដ៏​មុត​ស្រួច ហើយពួ​ក​គេមាន​ការ​ឈឺ​ចាប់ណាស់ ពេល​ដែល​បាន​ដឹង​ថា ខ្លួន​បាន​ក្លាយ​ជាជ​ន​រង​គ្រោះ​នៃ​ការ​និ​យាយ​ដើម ដែល​ការ​នេះ​មិនគួ​រ​កើត​មាន​សោះ។

ដូច​នេះ តើ​ធ្វើ​ដូច​ម្តេច ឲ្យយើ​ង​អាចជៀ​សចេ​ញ ពីកា​រ​ប្រើពា​ក្យស​ម្តី ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃឈឺ​ចា​ប់? ជា​ការ​ពិត​ណាស់ យើង​អាច​ជៀស​វាង​ការ​និយាយដើ​មអ្ន​កដ​ទៃបា​ន ពេល​ដែល​យើង​ទទួល​ស្គាល់ថា​ ព្រះទ្រ​ង់​ជា​អ្នក​ដែល​ស្តាប់​ឮ​ពាក្យ​សម្តី​គ្រប់​ម៉ាត់ ដែល​យើងនិ​យាយ​ចេ​ញ​មក ទោះជា​នៅពេល​ណា​ក៏​ដោយ ហើយ​ព្រះអង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​មាន​ជីវិត​រស់​នៅ ដែល​ល្អ​ប្រសើរ​ជាង​នេះ។ យើង​អាច​អធិ​​ស្ឋាន​តាម​អ្នក​និពន្ធ​ទំនុក​ដំកើង​ថា “ឱ​ព្រះអម្ចាស់ ជា​ថ្មដា ហើយ​ជា​អ្នក​ប្រោស​លោះ​នៃទូលបង្គំ​អើយ សូម​ឲ្យ​ពាក្យ​សំដី​ដែល​ចេញ​មក​ពី​មាត់​ទូលបង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូលបង្គំ បាន​គួរ​គាប់​នៅ​ព្រះនេត្រ​ទ្រង់”(ទំនុកដំកើង ១៩:១៤)។ ពេល​ដែល​យើងខិ​តខំ​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ ពេល​យើង​​សន្ទនាជា​មួយ​​អ្នកដ​ទៃ នោះ​មាន​ន័យ​ថា ​យើង​កំពុងតែ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់ព្រះ​អង្គ​ហើយ។ យើងអាច​ទទួល​ជំ​នួយ​ពី​ព្រះអង្គ ដើម្បី​ថ្វាយ​សិរីល្អដ​ល់​ព្រះនាម​ព្រះអង្គ តាម​រយៈពា​ក្យ​សម្តី​ដែល​យើង​និយាយ​។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles