កុំភ្លេច

ខ្ញុំ​មិន​យល់​ស្រប​នឹ​ងទ​ស្សនៈ រ​បស់​អ្នក​ដែល​ប្រឆាំង​នឹង​សម្ភារៈ​ប្រើប្រា​ស់ ហើយនិ​យាយ​ថា ការមា​ន​របស់​​កម្ម​​សិទ្ធិ   ​ជា​ការ​អាក្រក់។   ខ្ញុំ​ត្រូវ​តែទ​ទួល​ស្គាល់​ថា ​ ខ្ញុំ​ត្រូវ​ការ​សម្ភារៈ​ប្រើ​ប្រាស់​ជា​ចំាបា​ច់ ហើយ​ជាញឹ​ក​ញាប់ ខ្ញុំ​បាន​ជួប​ការ​ល្បួង​ ដែ​ល​នាំ​ចិត្ត​ខ្ញុំ​ឲ្យប​ង្គ​ទ្រព្យស​ម្បត្តិ ដែល​ខ្ញុំ​ត្រូវ​ការ​នោះ កាន់​តែ​ច្រើន​ឡើង​ៗ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​បា​ន​ទ​ទួល​ស្គាល់​ផង​ដែ​រថា​ ការ​មាន​របស់​ទ្រព្យ​ច្រើន​ជា​កម្ម​សិទ្ធិអា​ចមា​ន​គ្រោះថ្នា​ក់ នៅពេ​ល​ដែល​វា​នាំ​ឲ្យ​យើង​មានកា​រ​ខាត​បង់​ខាង​វិញ្ញាណ​។ កាល​ណាយើង​​មាន​ទ្រព្យស​ម្បត្តិ​កាន់​តែ​ច្រើន នោះ​យើ​ងក៏កា​ន់​តែមា​នអារម្មណ៍ថា​ យើង​មិន​មាន​ខ្វះ​អ្វី​ទេ បាន​ជា​យើង​កាន់​តែងា​យភ្លេ​ច​ខ្លួន​ថា​ យើងត្រូ​វ​ការ​ព្រះ ហើយ​ភ្លេច​ស្រឡាញ់ព្រះ​អង្គ។

ប៉ុន្តែ សូម​កុំភ្លេច​ឲ្យសោះ​ថា ​អ្វីៗ​ដែ​លយើ​ងមាន គឺ​សុទ្ធ​តែ​មានប្រ​ភពម​ក​ពីព្រះ​ ដែល “ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរ​ឲ្យ​ស្តាយ​ណាស់ ពេល​ដែល​យើ​ងបា​ន​ទទួលរបស់នោះហើយ យើងបែរជាអរសប្បាយ​នឹង​របស់ទាំ​ងនោះ​ ជា​ជាង​អរ​សប្បាយនឹ​ងព្រះ​ ដែល​ជា​អ្នក​ឲ្យ។ ហេតុ​នេះ​ហើយ បាន​ជា​នៅពេ​ល​ដែល​​ព្រះទ្រ​ង់​រៀប​នឹង​ប្រទាន​នូវ​ជីវិត ដែល​មាន​ព្រះ​ពរ​ជាប​រិ​បូរ ដល់​រាស្រ្ត​ព្រះ​អង្គ ក្នុង​ទឹក​ដី​សន្យា ព្រះអង្គ​បានដាស់​តឿ​នពួ​ក​គេ​ថា “ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង”(ចោទិយកថា ៨:១១)។

បើ​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យអ្ន​ក   បានអ​រស​ប្បាយនឹ​ង​ភាព​បរិបូរ​នៃស​ម្ភារៈ   នោះចូ​រ​រំឭក​ខ្លួ​នឯ​ង អំពី​ប្រភព​នៃសម្ភារៈ​ទាំង​នោះ​ចុះ។ តាម​ពិត យើង​រាល់គ្នាមា​នកា​រ​ជាច្រើ​ន ដែល​ត្រូវអ​រ​ព្រះគុ​ណ​ព្រះ ទោះ​បី​ជា​យើង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ឬ​ក៏​អត់​ក៏​ដោយ។ ចូរ​កុំ​ភ្លេច​ព្រះប​ន្ទូល ដែល​ព្រះអ​ម្ចាស់បា​នដា​ស់​តឿន មិនឲ្យ​យើ​ង​ភ្លេចព្រះអង្គ​ ហើយចូ​រស​រសើរ​ដំកើង​ព្រះអង្គ សម្រាប់សេ​ចក្តី​ល្អ ដែល​ព្រះអ​ង្គមា​នជា​ប​រិបូរ។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles