ការចាក់ឫស

មាន​កន្លែងដ៏​តូ​ចមួយ ក្នុងទី​ធ្លា​មុខ​ផ្ទះរ​បស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មិ​នអា​ចមា​នភា​ព​ស្រស់​ស្អាត​សោះ។ ស្មៅហាក់​ដូច​ជា​នៅ​តែ​ដុះ​រ៉ុយ​ៗ ក្នុង​ចំណុច​មួ​យ​នោះ ទោះបី​ជា​ខ្ញុំបា​នព្យាយាម​ស្រោច​ទឹក​វា យ៉ាង​ណា​ក៏ដោ​យ។ ដូច​នេះ ថ្ងៃមួ​យ ខ្ញុំ​ក៏បា​ន​យកប៉ែ​ល​មក​ចូក​មើលក​ន្លែង​ដែលមា​ន​បញ្ហា​នោះ​ ហើយ​ក៏រ​ក​ឃើញ​មូលហេតុ ដែល​ធ្វើ​ឲ្យស្មៅ​ដុះមិ​ន​បាន​ល្អ។ នៅពី​ក្រោ​មស្មៅ​នោះ​ មានថ្ម​មួ​យ​ស្រទា​ប់ ដែល​មាន​កម្រាស់​ជិត​មួយ​ទឹក។ ខ្ញុំ​ក៏​បាន​គាស់ថ្មនោះ​ចេ​ញ ហើយយក​ដី​ដ៏មាន​ជីរជា​តិ ​មក​ចា​ក់បំ​ពេញ ដើម្បី​ឲ្យ​គ្រាប់​ពូ​ជថ្មី​អាច​ចា​ក់ឫ​ស​ដុះបាន​ល្អ។​

ការ​នេះ​បា​ន​ធ្វើ​ឲ្យខ្ញុំ​នឹក​​ចាំ​ អំពី​ការ​ដែ​លព្រះ​យេស៊ូវ​មាន​បន្ទូ​ល​អំពី​គ្រាប់​ពូជ និង​ដី។ ក្នុង​រឿង​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៣ ព្រះ​អង្គ​បាន​មាន​បន្ទូ​ល អំ​ពី​គ្រា​ប់ពូ​ជនៃ​ដំណឹង​ល្អ ដែល​ត្រូវ​បាន​សាប​ព្រោះ នៅ​លើ​ដី​ប្រភេទ​ខុស​ៗ​គ្នា។ ព្រះអ​ង្គ​មាន​បន្ទូល​ថា គ្រាប់​ពូជ​ដែល ​ធ្លាក់​​ទៅ​​ក្នុង​​កន្លែង​​ថ្ម​ ដែល​​មាន​​ដី​​​រាក់​​ពេក ស្រាប់​​តែ​​ដុះ​​​ឡើ​ង​​ភ្លា​ម ព្រោះ​​ដី​​មិ​ន​​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស(ខ.៥-៦)។ ត្រង់ចំ​ណុច​នេះ ព្រះ​អង្គកំពុ​ង មា​ន​បន្ទូ​ល អំពី​អ្នក​ដែល​បា​ន​ឮ​ដំណឹងល្អ​ ហើយទ​ទួល​ជឿ តែព្រះ​បន្ទូ​ល​ព្រះមិ​នបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​ពួក​គេឡើ​យ។ បាន​ជា​ពេល​ដែល​គាត់ ជួបប​ញ្ហា គាត់ក៏​​រវាត​ចិត្ត​ចេញ ដោយ​សារគា​ត់​មិន​មែន​ជាអ្នក​ជឿពិត​ប្រាកដ​។

ព្រះយេ​ស៊ូវ​ក៏បា​នមា​នបន្ទូលស​ន្និ​ដ្ឋា​ន​ថា “​អ្នក​ដែ​ល​​ទទួ​ល​ពូ​ជ​ក្នុ​ង​​ដី​​ល្អ​​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០”(ខ.២៣)។ យើង​គួរ​អរព្រះ​គុណព្រះអង្គ សម្រាប់​ព្រះប​ន្ទូល​ត្រង់​ចំណុច​នេះ ដែល​បាន​រំឭ​កយើង អំពី​អភ័យ​ឯក​សិទ្ធិ និង​ការទ​ទួល​ខុ​សត្រូ​វ ដែល​យើង​មាន ពេល​យើង​ទទួល​សេចក្តី​សង្រ្គោះ។

សូម​យើង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​គ្រាប់​ពូជ​នៃ​ដំណឹង​ល្អ និង​ដី​នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ។—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles