ប្រាជ្ញារបស់ហ្វូងមនុស្ស

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ប្រាជ្ញា​របស់​ហ្វូងមនុ​ស្ស ជាសៀ​វភៅ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​ក្នុង​នោះ លោក​ចេមស៍ សួរូវេគី(James Surowiecki) ដែល​ជា​អ្ន​កនិ​ពន្ធ​សៀវភៅនេះ បាន​បង្ហាញ​អំពី​ទស្សនៈ​ដ៏​សាមញ្ញ​មួយ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​បាន គឺ​ទស្សនៈ​ដែល​​បា​ន​​យល់​​ឃើញ​​ថា “ហ្វូង​មនុស្ស​ដែល​មាន​គ្នា​ច្រើន មាន​ភាព​ឆ្លាត​វ័យ​ជាង​ម​នុស្ស​ដែល​លេច​ធ្លោ ដែល​មាន​គ្នា​​តិច ទោះ​បី​ជា​មនុស្ស​ដែល​លេច​ធ្លោ​ទាំង​នោះ មាន​ភាព​វ័យ​ឆ្លាត ពូកែ​ដោះ​ស្រាយ​បញ្ហា​ជាង ចេះ​លើកក​ម្ពស់​ឲ្យមា​នទស្ស​នៈ​ថ្មី​ៗ មាន​ការ​សម្រេច​ចិត្ត​ដែល​ឆ្លាត​វ័យ ឬ​ចេះព្យាករណ៍​អំពី​ពេល​អនាគត​យ៉ាង​ណា​ក៏​ដោយ”។ អ្នក​និពន្ធ​សៀវភៅ​នេះ​ បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​មនុស្ស​ទាំង​ពីរក្រុ​ម​នោះ ​ក្នុង​វិស្ស័យ​ផ្សេង​ៗ ដែល​​រាប់​​ចាប់​​តាំ​ង​​ពី​​វិស្ស័យ​​វប្ប​​ធម៌​​ដែល​​ពេញ​​និយម រហូត​​ដល់​​វិស្ស័យ​​នយោ​បាយ ហើយ​​បាន​​ធ្វើ​ការ​​សន្និ​ដ្ឋាន​​ជាមូ​ល​​ដ្ឋាន​​ថា “ហ្វូង​​មនុស្ស​ដែ​លមា​នគ្នា​​ច្រើ​ន ច្រើន​​តែ​មា​​ន​ភា​ព​ត្រឹម​​ត្រូ​វ​​ជាង​​មនុស្ស​ ​ដែល​លេ​ច​ធ្លោ​​ដែល​​មាន​​គ្នា​​តិច។ ទ្រឹស្តី​​នេះ​​មាន​​លក្ខណៈ​​គួរ​​ឲ្យ​​ចាប់​​អារម្មណ៍ ប៉ុន្តែ គេ​​អាច​​យក​​ទ្រឹស្តី​​នេះ​មក​​ពិភាក្សា ក្នុង​​ពេល​​បោះ​​ឆ្នោត​រើស​អ្នក​ដឹក​នាំ​ប្រទេស ឬ​នៅ​ពេ​​លដែ​ល​​គេ​បោះឆ្នោត​​ឲ្យ​​បេក​ជន ដែល​​ប្រកួត​​ក្នុង​​កម្ម​​វិធី​​ទូរទស្សន៍​​ជា​​ដើម”។

យ៉ាង​​ណាមិ​​ញ ព្រះ​គម្ពីរ​​បរិសុទ្ធ​​បាន​​បង្ហាញ​​យ៉ាង​​ច្បាស់​​ថា ប្រាជ្ញា​រួម​រ​បស់​​ហ្វូង​​មនុស្ស មិន​​អា​ច​​ឲ្យ​​យើង​​ទុក​​ចិត្ត​​បាន​​គ្រប់​​ពេល​​ឡើយ ហើយ​​​ក៏​​អាច​​បណ្តាល​​ឲ្យ​​មាន​​គ្រោះ​ថ្នា​ក់​ផ​​ង​ដែរ​(ម៉ាថាយ ៧:១៣-១៤) ប៉ុន្តែ ប្រាជ្ញា​រួម​របស់​ហ្វូង​មនុស្ស​អាច​មាន​ប្រយោជន៍ នៅ​ពេល​ដែល​ប្រាជ្ញា​នោះ​ត្រូវ​តាម​ព្រះ​បន្ទូល​​ព្រះ។ បទ​គម្ពីរ​សុភា​សិត ១១:១៤ បាន​ចែងថា​ “ទី​ណា​ដែល​ឥត​មាន​អ្នក​ប្រាជ្ញា​នាំ​មុខ នោះ​ប្រជាជន​រមែង​ដួល​ទៅ តែ​បើ​មាន​អ្នក​ប្រឹក្សា​ជា​ច្រើន នោះ​មាន​សេចក្តី​សុខ​វិញ”។ ការ​រួម​គ្នាតែ​មួយ ក្នុង​រូប​កាយ​ព្រះ​គ្រីស្ទ​មាន​ប្រយោជន៍​ណាស់ ជា​ពិសេស​នៅពេល​ដែលយើ​ង​អាច​ជួយ​គ្នា​ទៅវិ​ញ​ទៅ​មក នៅ​ក្នុង​ការស្វែ​ងរក​ប្រាជ្ញា​ពី​ព្រះ។ ពេល​ដែល​យើង​រួម​គ្នា ដើម្បី​ស្វែង​​រ​ក​បំណង​ព្រះហឫ​ទ័យ​ព្រះ នោះ​យើង​នឹង​រក​ឃើញសុ​វត្ថិ​ភាព នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ និង​ទទួល​ប្រាជ្ញា​របស់​ព្រះអង្គ សម្រាប់​ការ​ពិបាក​ដែល​យើងឆ្លង​កាត់​ក្នុង​ជីវិត។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles