សេច​ក្តី​ស្រឡាញ់​ជា​អ្វី?

ពេល​ដែល​គេសួ​រ​ក្មេង​ៗ​ថា “សេចក្តី​ស្រឡាញ់​ជា​អ្វី?” ពួក​គេមាន​ចម្លើយ​ល្អ​ៗ​ជា​ច្រើន​។ សម្រាប់​ណូអេ ដែល​ជា​ក្មេង​មាន​អាយុ​៧​ឆ្នាំ គាត់​បាន​ឆ្លើយ​ថា “សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ដែល​អ្នក​និយាយ​ប្រាប់​មនុស្ស​ម្នាក់​ថា​ អ្នក​ចូល​ចិត្ត​អាវ​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ពាក់​អាវ​នោះ​រាល់​ថ្ងៃ”។ ចំណែក​ឯ​រេបិកា​ ដែល​ជា​ក្មេង​​ស្រី​មាន​អាយុ​៨​ឆ្នាំ​វិញ នាង​បាន​ឆ្លើយ​ថា“ដោយសារ​ជី​ដូន​ខ្ញុំ​មាន​ជម្ងឺ​ឈឺស​ន្លាក់​ដៃ​ជើង គាត់​មិន​អាន​ឱន​ចុះ ដើម្បី​ធ្វើ​ក្រចក​ជើង​គាត់​ទៀត​ទេ។   ដូចនេះ   ជីតា​របស់​ខ្ញុំតែង​តែ​ធ្វើ​ក្រចក​ជើង​ឲ្យ​គាត់ សូម្បីតែ​​នៅពេល​ដែល​ដៃ​គាត់​​ឈឺស​ន្លាក់​ដែរ​ក៏​ដោយ។ នោះ​ហើយ​ជា​សេចក្តី​ស្រឡាញ់”។ រីឯ​យេស៊ិកា​ក៏មាន​អាយុ៨​ឆ្នាំ​ដែរ នាង​បាន​ឆ្លើយ​ថា “អ្នក​មិន​គួរនិយាយ​ថា អ្នក​ស្រឡាញ់គេ​​ឡើ​យ បើ​សិន​ជា​អ្នក​មិន​ពិត​ជា​ស្រឡាញ់​គេ​ទេ​នោះ។ តែ​បើអ្ន​ក​ពិត​ជាស្រ​ឡាញ់​មែន អ្នក​គួរ​តែ​និយាយ​ប្រាប់​គេ​ឲ្យ​បាន​ច្រើន​ដង ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច”។

មាន​ពេល​ខ្លះ យើងត្រូ​វ​រំឭក​ខ្លួនឯង​ថា ព្រះ​ស្រឡាញ់​យើង។ យើង​ច្រើន​តែ​ផ្តោត​ទៅ​លើ​ទុក្ខ​​លំបាក​ក្នុង​ជីវិត ហើយ​ក៏​សួរ​ខ្លួន​ឯង​ថា ឯណា​ទៅ​សេចក្តីស្រឡាញ់? ប៉ុន្តែ បើសិ​ន​ជា​យើងប​ង្អង់​ឈ​ប់សិន ហើយ​ពិចារណា​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើសម្រាប់​យើង នោះ​យើង​នឹង​នឹក​ចាំ​ថា ព្រះ​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា ដែល​ព្រះអ​ង្គជា សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៨-១០)។

បទគម្ពីរ​ទំនុក​ដំកើង ជំពូក ១០៤ បា​ន​រៀបរា​ប់​អំពី “ព្រះពរ” ដែល​យើង​ទទួល​បាន ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដូច​តទៅ​ : ព្រះ​អង្គ​អត់​ទោស​បាប​យើង​(ខ.៣) ព្រះអង្គ​ចម្អែត​យើង​ដោយ​របស់​ល្អ(ខ.៥) ហើយសម្រេច​កិច្ចការ​ដ៏​សុចរិត និង​សេចក្តី​យុត្តិ​ធម៌​(ខ.៨)។ ទ្រង់​មិន​​​បាន​​ប្រព្រឹត្ត​​នឹ​ង​យើង តាម​​អំពើ​​បាប​​រប​ស់​យើង​​ទេ(ខ.១០) ហើយទិស​​ខាង​​​កើត​​នៅ​​ឆ្ងាយ​ពី​​ទិស​​ខាង​​លិច​​យ៉ាង​​ណា នោះ​ទ្រង់​​បាន​​ដ​ក​យក​​អស់​​ទាំង​​ការ​​ល្មើស​​របស់​យើង ឲ្យ​​ឃ្លាត​​ឆ្ងាយ​​ពី​​យើង​​យ៉ាង​​នោះ​​ដែរ(ខ.១២)។ ព្រះអ​ង្គមិ​នដែ​លភ្លេ​ចយើ​ងឡើ​យ! ពេលគេ​សួរ​យើង​ថា សេចក្តី​ស្រឡាញ់​ជា​អ្វី? នោះ​យើង​អាច​ឆ្លើយ​ថា ព្រះ​ជា​សេចក្តី​ស្រឡាញ់​ ហើយ​ព្រះអ​ង្គចាក់ប​ង្ហូរសេ​ចក្តី​ស្រឡាញ់​របស់​ទ្រង់​មកលើ​​អ្នក និង​ខ្ញុំ។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles