មនុស្សដែ​ល​មាន​ឥទ្ធិព​ល

បើ​សិន​ជា​អ្នក​ស្រាវ​ជ្រាវ​ក្នុង​ប្រព័ន្ធ​ហ្គូហ្គល(Google) អំពី “បុគ្គល​ដែល​មាន​ឥទ្ធិព​ល” នោះអ្នក​នឹង​ឃើញ​ឈ្មោះ “បុគ្គល​ដែលល្បី​ល្បាញ​បំផុ​ត ក្នុង​ពិភព​លោក” ក្នុ​ង​ប​ញ្ជី​ឈ្មោះផ្សេ​ងៗ​។ តាមធ​ម្មតា បញ្ជីឈ្មោះ​ទាំ​ងនេះ​ រាប់​បញ្ចូល​ឈ្មោះអ្នកដឹ​ក​នាំ​នយោបាយ ម្ចាស់​មុខ​ជំនួញ និងកី​ឡាករ​ល្បីៗ​ ក៏ដូច​ជា បុគ្គល​ល្បី​ៗ​ ក្នុង​ផ្នែក​វិទ្យាសា​ស្រ្ត សិល្បះ និង​ការ​កម្សាន្ត​​។​ តែ​អ្នក​នឹង​មិន​ឃើញ​ឈ្មោះ​ចុ​ង​ភៅ និង​អ្នក​បោស​សម្អាត ដែល​បាន​ធ្វើការ​បម្រើ​​បុគ្គល​ល្បី​ឈ្មោះ​ទាំ​ង​នោះ​ទេ។​ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ថ្វីត្បិ​ត​តែ​ចុង​ភៅ និង​អ្នក​បោសស​ម្អាត មាន​មុខ​នាទី​តូច​ទៀប​មែន តែ​ពួក​គេ​ច្រើន​តែ​មាន​ឥទ្ធិ​ពល​មក​លើបុ​គ្គលដែល​ខ្លួន​បាន​បម្រើ​។

យ៉ាង​ណាមិ​ញ ក្នុង​រឿង​លោក​មេទ័ព​ណាម៉ាន់ ព្រះ​​គម្ពី​រ​ក៏​បា​នចែ​ងអំ​ពីស្តេ​ច​ពីរ​អង្គ និង​ហោរា​របស់​ព្រះ​(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ​ ក្នុងរឿង​នេះ អ្នក​បម្រើជា​តួ​អង្គ​ដ៏​សំខាន់ ដែល​បាន​ប្រាប់​លោកណា​ម៉ាន់ ឲ្យ​ទៅ​ទទួល​ការ​ប្រោស​ឲ្យ​ជា ពី​ជម្ងឺ​ឃ្លង់ ដែល​អាចធ្វើ​ឲ្យគា​ត់បាត់​បង់​មុខ​នាទី​ជា​មេ​ទ័ព និងរងគ្រោះ​​ក្នុ​ងជីវិត។ អ្នក​បម្រើដ៏​វ័​យក្មេ​ង​រូប​នោះ គឺជាឈ្លើ​យ​សឹក ដែល​គេ​បាន​យ​ក​ពី​នគរ​អ៊ីស្រា​អែល​​មក។ នាង​បាន​ប្រាប់​ភរិយារប​ស់​លោក​ណាម៉ា​ន់​ថា មាន​ហោរាម្នាក់ ក្នុង​ស្រុកសា​ម៉ារី ដែល​អាច​ប្រោស​គាត់​ឲ្យ​ជា​ពីជម្ងឺ​ឃ្លង់​បាន(ខ.២-៣)។ ពេល​ដែល​ហោរា​អេលីសេ​ប្រាប់​លោក​ណាម៉ាន់ ឲ្យ​ចុះ​ទៅ​មុជ​ទឹក​ទន្លេ​យ័រដាន់ លោក​ណាម៉ាន់​ក៏បា​នខឹងនឹ​ង​លោកហោរ ប៉ុន្តែ អ្នក​បម្រើ​រប​ស់គា​ត់បា​នលើកទឹ​ក​ចិត្ត​គាត់ ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​ហោរា។ ទី​បំផុត លោក​ណាម៉ាន់​ក៏បាន​ជា​ពី​រោគ​ឃ្លង់ បាន​ជា​គាត់​ប្រកាស់​ថា “នៅ​​ផែន​ដី​​ទាំង​​មូល គ្មាន​​​ព្រះ​​ឯ​ណា​សោះ វៀរ​តែ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​១​ប៉ុណ្ណោះ”(ខ.១៥)។

ត្រង់​ចំណុច​នេះ   ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ   យើង​ពិត​ជា​មានតួ​នាទី​ដ៏សំ​ខាន់​ណាស់។ ព្រះ​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ជា​មនុស្ស​ដែ​ល​មាន​ឥទ្ធិ​ពល ពោល​គឺ​ធ្វើ​ជា​អ្នក​បម្រើរ​បស់​ព្រះអ​ម្ចាស់ ដែល​នាំអ្ន​ក​ដទៃ ឲ្យ​ស្គាល់​ព្រះ ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​​ផ្លាស់​ប្រែ។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles