ប្រៀបធៀប​អំណាច

មាន​ពេល​មួយ​នោះ ខ្ញុំ​បាន​ក​ត់សំ​គាល់​ឃើ​ញថា​​ ក្នុង​តំប​ន់ដែ​ល​ខ្ញុំរ​ស់​នៅ គេ​បាន​យក​សៀវភៅដែល​និយាយ​ទាក់ទ​ង​នឹង​មន្ត​អាគមន៍ មក​លក់​កាន់​តែច្រើ​ន ក្នុង​បណ្តាគា​មួ​យក​ន្លែង   ពេល​ដែល​គេ​រៀប​ចំ​ធ្នើសៀវភៅ​ឡើង​វិញ។ គេ​បា​នដា​ក់សៀ​វភៅ​របស់​គ្រីស្ទ​បរិស័ទ ក្នុង​ធ្នើសៀវ​ភៅដែ​ល​នៅចុ​ងម្ខា​ង ហើយ​ដាក់​សៀវ​ភៅ​អបិយ​ជំនឿ ក្នុង​ចំ​នួន​ដូច​គ្នា ក្នុង​ធ្នើនៅចុ​ង​ម្ខាង​ទៀត។ ដូច​នេះ អំណាច​នៃ​ពន្លឺហាក់​ដូច​ជា មាន​កម្លាំង​ស្មើនឹង​អំណាច​នៃ​ភាព​ងងឹត នៅ​ក្នុង​បណ្ណាគា​មួយ​នេះ។

ជួន​កាល មនុស្ស​ប្រហែល​ជា​គិត​ថា ព្រះ និង​សាតាំង​មាន​អំណាច​ស្មើ​គ្នា។ គេ​យល់​ថា ព្រះ និង​សាតាំង​មាន​ភាព​ផ្ទុយ​គ្នា តែ​មាន​កម្លាំង​ស្មើគ្នា​ ដោយ​អំណាច​ដែល​គ្មាន​ព្រំដែន។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​ជា​ព្រះ   តែ​សា​តាំង​មិន​មែន​ជា​ព្រះ​ទេ។ ព្រះ​ទ្រង់​មាន​អំណាច​ខ្លាំង​ជាង​អំណាច​នៃ​ភាព​ងងឹត។   ព្រះ​អង្គ​ធ្វើ​ការ​អ្វី   តាម​បំណង​ព្រះ​ទ័យ​ព្រះអង្គ ដោយ​គ្មាន​អ្វី​អាច​រារាំង​ព្រះ​អង្គ​បាន​ឡើយ​(ទំនុក​ដំកើង ១៣៥:៦) ចំណែក​ឯសាតាំង​វិញ អំណាច​រប​ស់វា​មា​ន​កំណត់ គឺ​អាច​ធ្វើអ្វី​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ធ្វើ​ប៉ុណ្ណោះ។ ពេល​ដែល​សាតាំង​សន្និដ្ឋា​ន​ថា លោក​យ៉ូប នឹង​ជេរ​ព្រះ ពេល​គាត់​ជួប​ទុក្ខ​លំ​បាក់​ខ្លាំង ព្រះ​អង្គក៏​បាន​ប្រាប់​វា​ថា “មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។

ដោយសារ​ព្រះទ្រ​ង់​មាន​អំណាច​គ្រប់​គ្រង​លើអ្វី​ៗទាំ​ងអស់ នោះ​ក្នុង​នាមជា​អ្ន​ក​ដើរ​តាមព្រះគ្រី​ស្ទ យើងមិ​ន​ចាំ​បាច់​រាថយ ដោយ​ខ្លាច​អំណាច ដែល​សាតាំ​ងមា​ន​មក​លើជីវិត​យើង និងម​ក​​លើជីវិត​របស់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​ជុំវិញ​យើង​ឡើយ។ វា​ល្បួង​យើង ហើយ​ព្យាយាម​បញ្ចេញ​ឥទ្ធិ​ពល​មក​លើយើ​ង ដើម្បី​ឲ្យ​យើង​ធ្វើ​អ្វីមួ​យ​តាម​ចិត្ត​វា ប៉ុន្តែ ព្រះ​គម្ពីរ​បានផ្តល់​ការ​ធានា​ដល់​យើង​ថា “​ព្រះ​​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ៍​”(១យ៉ូហាន ៤:៤)។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles