ការ​មើល​ងាយ

បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំ បាន​​ឆ្លង​កាត់​ការ​វៈ​កាត់​តូច​ហើយ ​គ្រូពេទ្យ​បាន​ប្រាប់​ខ្ញុំ មិន​ឲ្យឈ្ងោ​ក​មើល​ទៅ​ក្រោម ក្នុ​ង​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​ ហើយ​មិន​ឲ្យ​ធ្វើ​ម្ហូប ឬ​បោសស​ម្អាត​អ្វីឡើ​យ។ បើ​គ្រាន់​តែ​មិន​ឲ្យ​ខ្ញុំ​ធ្វើម្ហូប ឬ​បោស​សម្អាត​ផ្ទះ​មួយ​រយៈ នោះមិ​ន​សូវពិបាក ដូច​ការ​ហាម​មិន​ឲ្យ​ឈ្ងោក​មើល​ទៅក្រោ​ម តាម​ការ​ណែនាំរ​បស់​ពេទ្យ​ឡើ​យ! គាត់​មិន​ច​ង់​ឲ្យ​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រោម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្នេរក្នុងភ្នែក​​ដែល​មិន​ទាន់​ជា។

យ៉ាង​ណាមិ​ញ លោកស៊ីអេស លូវីស(C.S. Lewis) បាន​និពន្ធ​សេចក្តី​បង្រៀន​មួយ អំពី​ការ​មើល​មួយ​បែប​ទៀត ដែល​អាច​ឲ្យ​យើង​មាន​បញ្ហា។ គាត់​មាន​ប្រសាសន៍​ថា “នៅក្នុ​ងព្រះ អ្នក​តទល់​នឹង​ការ​អ្វី ដែល​ធំជាង​ខ្លួន​អ្នក ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​។ ដរាប​ណា អ្នក​មាន​អំណួត នោះ​អ្នក​មិន​អាច​ស្គាល់​ព្រះ​ឡើយ។ មនុស្ស​ដែល​មាន​អំណួត តែង​តែ​មើលងា​យ​មនុស្ស ឬ​មើល​ងាយ​អ្វី​ៗ ក្នុង​លោក​នេះ។ ជាកា​រ​ពិត​ណាស់​ ដរា​បណា អ្នក​មើល​ងាយ​មនុស្ស​ដែល​នៅ​ស្ថាន​ក្រោមនេះ​ នោះ​អ្នក​មិន​អាច​មើល​ឃើញ​ការ​អ្វី​ដែល​នៅ​ស្ថាន​លើ​ឡើយ”។

ព្រះយេ​ស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច អំពី​ពួក​ផារិស៊ី​ម្នាក់ ដែលគិ​ត​ថា​ខ្លួន​ឯង​គ្រាន់​បើ​ជាង​អ្នក​ដទៃ។ គាត់​បាន​​​​ឈរ​​​​​​អធិស្ឋាន​តែ​ម្នាក់​ឯង ដោយ​ចិត្ត​អំណួត​ថា គាត់អរព្រះគុណព្រះ ដែលខ្លួន​គាត់ មិន​​ដូ​ច​​ជា​មនុស្ស​​​ឯ​ទៀត(លូកា ១៨:១១)។ គាត់​មើល​ងាយ​មនុស្ស​​ដែលឆក់​ប្លន់ ទុច្ចរិត ហើយ​​កំផិត និង​អ្នក​​​យក​​ពន្ធ​ ដែលកំ​ពុងអ​ធិស្ឋាន នៅ​ក្នុង​ព្រះ​វិហារ ក្នុង​ពេល​នោះដែ​រ។ ផ្ទុយ​ទៅ​វិញ អ្នកយក​ពន្ធ​បាន​ដឹង​ថា គាត់​ជា​មនុស្ស​មា​​នបាប នៅចំ​ពោះព្រះ​ ហើយ​បាន​ទូល​សូម​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​អង្គ(ខ.១៣)។

សេចក្តី​អំណួត អាច​ជា​បញ្ហា សម្រាប់​យើង​រាល់​គ្នា។ សូម​កុំ​ឲ្យ​យើង​មើល​ងាយអ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​មើល​ឃើញព្រះ ដែល​គ​ង់នៅខ្ព​ស់​ជាង​យើងរា​ល់​គ្នា។—Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles