ព្រះ​ទ្រង់ចាំជួយ

បន្ទាប់​ពី​កញ្ញាហ្គា​ប៊ី ដូកឡាស(Gabbu Douglas) ដែល​ជា​កីឡាករ​កាយ​សម្ព័ន្ធ​​អូឡាំពិក ​ឈ្នះបា​ន​​មេដាយ​មាស​ពីរ ក្នុង​ការ​ប្រកួត​នៅ​ទី​ក្រុង​ឡុង ឆ្នាំ២០១២ នាង​បាន​ប្រកាស​ថា “ព្រះ​មិន​ដែល​ខា​ង​នឹងជួ​យ​អ្នក​ឡើយ។ ព្រះ​អង្គ​តែង​តែជួ​យអ្នក​ជានិ​ច្ច”។ ជួន​កាល ការ​ថ្លែង​ពាក្យ​ពេចន៍​ដូចនេះ​ អាច​ធ្វើ​ឲ្យ​គេមាន​ការ​យល់​ច្រឡំ។ ពាក្យស​ម្តី​នេះ ​អាច​ធ្វើ​ឲ្យ​គេយល់ថា​ បើសិ​ន​ជា​ខ្ញុំ​ប្រកួត​ជា​មួយ​អ្នក ក្នុង​កីឡា​ណា​មួយ ហើយ​ខ្ញុំ​មាន​ជំនួយ​មក​ពី​ព្រះ នោះ​ខ្ញុំ​មិន​អាច​បរា​ជ័យ​បាន​ឡើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​បទ​គម្ពីរ ទំនុក​ដំកើង ១១៨:៥-៦ នោះ​យើងនឹង​​បាន​​យល់​ច្បាស់ថា ពាក្យស​ម្តី​របស់​កញ្ញា​ហ្គាប៊ី មាន​ន័យ​ដូច​ម្តេច។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ”។ យើង​អាចនិ​យាយ​បាន​ម្យ៉ាង​ទៀត​ថា​ “ព្រះអង្គគង់នៅជាមួយយើង”(ខ.៦)។ បាន​សេចក្តី​ថា ពេល​ដែ​លបញ្ហាចូ​ល​មក​ក្នុងជីវិត​យើង ព្រះ​ដែល​ពេញ​ដោ​យសេ​ចក្តីស​ប្បុរស និង​សេ​ចក្តី​ស្រឡាញ់ (ដែល “ស្ថិត​ស្ថេរ​ជា​រៀង​ដរាប”ខ.៤) នឹង​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះយើងជានិច្ច ហើយប្រ​ទាន​នូ​វ​ការកា​រ​ពារ ដែល​យើង​ត្រូវ​ការ។

យើង​អាច​រៀន​សូត្រ ពី​កីឡា​ករ​ជើង​ឯក​អូឡាំ​ពិក​រូ​ប​នេះ។ ពេល​ដែល​សេដ្ឋ​កិច្ច​មាន​ការ​ធ្លាក់​ចុះ ហើយ​យើង​មាន​ការ​ខ្វះខាត នោះ​យើង​អាច​នឹក​ចាំពា​ក្យ​លើកទឹ​ក​ចិត្ត​រប​ស់កញ្ញាហ្កា​ប៊ី ដែល​ថា “ព្រះ​​មិន​ដែលខា​ននឹ​ង​ជួយ​អ្នក​ឡើយ”។ ពេល​ដែល​ទំនា​ក់​ទំនង​ដែល​យើង​ខំ​ថែ​រក្សា ដោយ​​ក្តីស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ បាន​បែក​បាក់ នោះក្នុ​ង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ត្រូវ​ដឹង​ថា យើង​ត្រូវ​​ស្វែ​ងរ​ក​ជំនួយ​នៅ​ទី​ណា ​ទោះ​បី​ជា​យើង​មាន​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។ “ព្រះ​អម្ចាស់​កាន់​ខាង​ខ្ញុំ”។—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles