ទំនុកចិត្ត ពេលមានបញ្ហា

ក្មេង​ៗ​ខ្លះចូ​លចិ​ត្ត​​និយាយ​អួត​ អំពី​​ប៉ា​របស់​ខ្លួន។ បើ​សិន​ជា​​លោក​​អ្នកផ្ទៀង​ត្រចៀក​ស្តាប់​ការ​សន្ទនា​​ នៅ​ក្នុង​​តំបន់​ដែល​ពួក​គេរ​ស់នៅ​ នោះ​​លោក​អ្នក​ប្រហែល​ឮក្មេ​ង​ៗ​​និយាយ​​​គ្នាថា​ “ប៉ារ​បស់​ខ្ញុំធំ​ជាងប៉ា​​​របស់​ឯង!” ឬ​ថា “ប៉ា​របស់​ខ្ញុំឆ្លា​តជា​ង​ប៉ា​​របស់​​ឯង!” ប៉ុន្តែ​ ការអួ​ត​​ដែលខ្លាំងបំ​ផុត​នោះ​គឺ “ប៉ា​​របស់​ខ្ញុំ​​ខ្លាំ​ង​​ជាង​ប៉ា​របស់​ឯង!” ​ជាធ​ម្មតា ការអួត​នេះ​​​​មាន​លក្ខណៈជា​ការ​​ព្រ​​មាន​ថា បើអ្ន​កច​ង់ធ្វើ​បា​បវា នោះ​វានឹងឲ្យ​ប៉ា​របស់​វាមក​កា​រពារ​វា ដែល​សូម្បី​តែប៉ា​រប​ស់អ្ន​កក៏​មិន​អាច​ជួយអ្ន​កឡើ​យ!

ការ​ជឿ​​ថា​ ឪពុករ​បស់​អ្នក​ជាមនុស្ស​ខ្លាំង​ជា​​ងគេ នៅម្ដុំ​ផ្ទះរ​បស់អ្នក អាច​នាំឲ្យ​អ្នកមា​នទំ​នុក​ចិត្ត​ច្រើន ពេល​ជួប​គ្រោះថ្នាក់។ ហេតុ​​នេះហើ​យបា​នជា​​ខ្ញុំ​ចូល​ចិត្ត​​ការ​ពិតដែ​ល​ថា​ ព្រះដ៏​ជាព្រះ​វរបិតា​​របស់​យើង មាន​គ្រប់​ព្រះចេ​ស្ដា។ នោះមា​ន​ន័យថា​ គ្មាន​អ្នក​ណាម្នា​ក់​​អាច​ប្រកួត​ជាមួ​យ​​នឹង​កម្លាំង និងអំ​ណាច​​រប​ស់ព្រះអ​ង្គបា​នឡើ​យ។ ហើយដែ​ល​ពិសេ​ស​​ជាង​នេះទៅ​ទៀត​នោះ គឺវា​មាន​ន័យ​ថា យើង​បាន “ជ្រក​នៅក្រោ​មម្លប់​​នៃ​​ព្រះដ៏​មា​ន​​គ្រប់​ព្រះចេ​ស្ដា”(ទំនុកដំកើង ៩១:១)។ ហេតុនេះ​ហើ​យបា​នជា​ អ្នក​និពន្ធ​ទំនុក​ដំកើង​​អាចនិយាយ​យ៉ាង​​មាន​ទំនុក​ចិត្តថា​ គាត់នឹ​ងមិ​ន “ភ័យខ្លា​ចអ្វី​ឡើយ​ ទោះទាំ​ង​សេចក្តី​ស្ញែង​ខ្លាច​​នៅ​​ពេល​យ​ប់ ឬ​ព្រួញដែលហើ​រ​​នៅពេ​លថ្ងៃ” (ខ.៥)។

ទោះ​បីជា​ថ្ងៃ​នេះ យើង​មាន​បញ្ហា​អ្វីខ្លះ​ក៏ដោយ ក៏​យើង​មិនត្រូ​វភ្លេ​ចទេ​ថា​ ​ព្រះ​រ​បស់​​យើង​ ទ្រង់​ខ្លាំង​ជាង​អ្វី​ទាំងអ​ស់​នៅក្នុ​ងជី​វិត​​របស់អ្ន​ក។ ដូច្នេះ ចូរ​ទុក​ចិត្ត​លើព្រះ​អង្គចុះ! ម្លប់​​នៃ​ព្រះវ​ត្តមា​ន​របស់​ព្រះអង្គ គឺជា​កា​រធា​នាថា​ អំណាច​រ​បស់​ព្រះអង្គ​អា​ចប​ង្វែរ សូម្បីតែជា​ស្ថាន​ភាព​អាក្រក់​បំផុត ឲ្យ​ទៅជា​ល្អ​វិញ។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles