មិត្តសំឡាញ់ពេលខ្វះខាត

កាលពី​ពេល​កន្លង​ទៅ ខ្ញុំ​និង​ចេនណែត(Janet) ភរិយា​របស់​ខ្ញុំ ​បានទិញ​សាច់គោ​ខ្លះ ពីមិត្ត​ភ​ក្តិ​ម្នាក់​​ដែល​ចិញ្ចឹម​គោ​ ក្នុង​កសិដ្ឋាន​​តូ​ច​មួយ​។ វាមា​នត​ម្លៃថោ​ក​ជាង​សាច់​គោ ដែល​គេល​ក់​នៅ​តាម​ហាង ហើយ​យើង​ក្លាសេវា​ ក្នុង​ទូរទឹ​កកក ​សម្រាប់​ប្រើ​វា ក្នុងអំ​ឡុង​ពេល​ប៉ុន្មាន​​ខែខាង​​មុ​ខទៀ​ត។

បន្ទាប់​មក មាន​ព្យុះរ​ន្ទះដ៏​អាក្រ​ក់​មួយ ​បាន​កាត់​ផ្ដាច់​អគ្គីសនី​ទូទាំង​​តំប​ន់​​រប​ស់យើង។ ក្នុង​រយៈ​ពេល២​៤ម៉ោ​ងដំ​បូង យើង​មានទំនុកចិ​ត្ត​​ថា ទូរ​ទឹក​កក​​រប​ស់យើ​ង​​អាចរក្សាសា​ច់​ឲ្យនៅ​កក​បាន មួយរយៈ​ពេល​ទៀត។ ប៉ុន្តែ ក្នុងថ្ងៃ​ទី​ពីរ នៅតែ​គ្មាន​ដំណឹ​ងថា​​ យើង​នឹងមាន​អគ្គី​សនី​ប្រើ​ប្រាស់​ឡើងវិ​ញ ដូច​នេះ យើង​ក៏​​ចា​ប់ផ្ដើម​​មាន​ការបារម្ភ​។

យើងក៏​បា​នទាក់​ទង​លោក ថេដ(Ted) ដែល​ជាស​មាជិ​ក​​ម្នាក់​ក្នុ​ងក្រុ​ម​​សិក្សា​​ព្រះគ​ម្ពីរ​​របស់​យើង ដើម្បី​សុំយោ​បល​ពីគា​ត់។ គាត់​​ក៏បានលុ​បចោ​ល​ការ​ណាត់ជួ​បរ​បស់គា​ត់ ហើយ​​បា​នប​ង្ហាញ​ខ្លួន​​នៅមុខ​មាត់​ទ្វារ​ផ្ទះរបស់​យើង ដោយ​មាន​ម៉ាស៊ីន​ភ្លើង​មក​ជាមួ​យផ​ង ដើម្បីផ្ដ​ល់​អគ្គីសនី​​សម្រាប់ទូ​រទឹកកកយើ​ង​។ យើង​​អ​រព្រះ​គុ​ណព្រះ​អង្គខ្លាំងណា​ស់ ដែល​លោកថេ​ដ​​បានជួ​យ​​យើង ហើយ​​យើ​ងដឹ​ងថា​ នោះគឺដោ​យព្រោះ​​តែ​​សេចក្តីស្រឡាញ់​ដែល​គា​ត់​មាន​​ចំពោះ​ព្រះគ្រី​ស្ទ។

មាន​ពាក្យ​ចាស់​​មួ​យ​ពោ​លថា “មិត្ត​សំឡាញ់​​​នៅ​​គ្រា​មាន​ទុក្ខ គឺ​ជា​មិត្ត​សំឡាញ់​​ពិត”។ សម្រាប់​យើង​ដែល​ជាគ្រីស្ទ​បរិស័ទ តើពា​ក្យ​ស្លោក​នេះ មាន​ន័យ​យ៉ាង​ណាដែ​រ? លោក​យ៉ូហាន​រំឭក​យើង នៅ​ក្នុង​បទ​គម្ពីរ ១យ៉ូហាន ៣:១៨ ថា “ពួក​កូន​តូច​ៗអើ​យ យើង​មិន​ត្រូវ​ស្រឡាញ់​​ដោយ​ពាក្យសម្តី ឬដោ​យ​​បបូរ​មាត់​​ប៉ុណ្ណោះ​ឡើ​យ គឺដោ​យកា​រប្រ​ព្រឹត្ត​ និង​​សេចក្ដីពិត​វិញ”។ ពេលខ្លះ​ ការ​នេះមា​នន័​យ​ថា ​យើ​ងត្រូ​វលះប​ង់ភា​ពសុ​ខ​ស្រួលរ​បស់​ខ្លួន ដើម្បីគិ​ត​ពីផ​ល​ប្រយោជន៍​​របស់​អ្នក​ដទៃ ឬ​ទទួល​ជំនួយ​នោះ​ នៅពេ​ល​​ដែលយើង​កំ​ពុង​មានកា​រខ្វះ​ខាត​។

ដោយសារកា​រទាំ​ង​អស់​​ ដែល​​ព្រះ​គ្រីស្ទ​​បាន​ធ្វើ​សម្រាប់​យើង នោះយើ​ង​មាន​ពរ​ណាស់ ដែល​បាន​ធ្វើ​​​ជា​​ដៃ និង​​ជា​​ជើង​​របស់​ព្រះ​អង្គ ក្នុងកា​របង្ហាញ​សេចក្តី​ស្រឡាញ់​​ដល់គ្នាទៅ​វិ​ញទៅ​មក​។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles