ផ្លូវនៃប្រាជ្ញា

គេ​ថា​ លោក​អាល់ប៊ើត អានស្តាញ (Albert Einstein) ធ្លាប់​មាន​ប្រសាសន៍​ថា “មានតែ​កា​រពី​រ​យ៉ា​ង​​គ​ត់ ​ដែល​​ឥ​តមា​ន​​ដែ​ន​​កំ​ណត់ នោះ​គឺច​ក្រវាល និង​ភាពល្ងង់​ខ្លៅ​​រ​បស់​​ម​នុស្ស ហើយខ្ញុំមិន​ដឹ​ង​ច្បាស់​ អំពី​ចក្រ​វាល​ទេ”។ គួរ​ឲ្យស្តា​យណា​​ស់ ដែល​មានពេ​ល​ច្រើន​ដង​ពេកហើយ ដែលយើ​ង​ចេះតែបណ្តោយ​ខ្លួន ឲ្យ​ធ្លាក់​​ចូ​លក្នុងភាព​ល្ងង់ខ្លៅ​ដែលគ្មាន​ព្រំដែ​ន ឬទទួ​លរ​ងកា​រខូ​ចខា​ត ​ដែល​យើងប​ង្ករ​ឡើង​ ​ដោយសា​រ​​ភាព​ល្ងង់​ល្ងើរបស់​យើង និងដោ​យកា​រស​ម្រេច​ចិត្ត ដោយ​ភាព​ល្ងង់​ខ្លៅនោះ​។

ពេលដែ​លស្ដេ​ចដាវីឌ​​កំពុង​មានវិ​ប្ប​ដិសារី ទ្រង់​បាន​ទូល​ថ្វាយនូវ​ទុក្ខ​លំបាក និងកា​រ​ត្អូញ​ត្អែរ​​រ​បស់​ទ្រង់​ ​ទៅចំ​ពោះ​​ព្រះ ​ ក្នុ​ង​បទគម្ពីរ​ទំ​នុកដំ​កើង ជំពូ​ក៣៨។ ទ្រង់បា​ន​រំ​ឭក​ឡើង​វិញ​​ អំពី​​កំហុស​របស់​​ទ្រង់ និងអំពី​​ផល​លំបាក​ដ៏ឈឺ​ចាប់​ ដែល​ទ្រង់​​​កំពុង​រង​ទ្រាំ ដោយសារ​តែ​​កំហុស​ទាំងនោះ​ ហើយទន្ទឹម​នឹង​នោះ ស្ដេច​អង្គ​នេះ ដែលធ្លា​ប់​​ជា​​​អ្នកគ​ង្វាលចៀ​ម ​បាន​មានប​ន្ទូលដ៏​មា​នន័​យថា “អស់ទាំងរ​បួសនៃ​ទូ​លបង្គំ សុទ្ធ​តែរ​លួយ ហើយស្អុ​យ ដោយ​ព្រោះអំពើឆោតខ្លៅ​រប​ស់​ទូលប​ង្គំ”(ខ.៥)។ ទោះបី​ជា​អ្ន​កនិពន្ធ​ទំនុកដំ​កើង​រូប​នេះ ​​មិ​នបា​ននិ​យាយលំ​អិត អំពី​ការ​សម្រច​ចិត្ត​ខុស​​របស់​​ខ្លួន ឬ​អំពី​របួស​​ដែល​កាន់​តែឈឺ​ចាប់​ក៏​ដោយ ក៏​យើង​នៅតែអាច​ដឹង​ច្បាស់​ថា ទ្រង់បា​នទ​ទួលស្គា​ល់​​ថា សេចក្តី​ឆោតល្ង​ង់​​របស់ទ្រ​ង់ គឺជា​ឫសគ​ល់​​នៃបញ្ហាទាំ​ងអ​ស់នោះ​ឯ​ង។

ដើម្បី​ជម្នះ​ភាព​ឆោត​ល្ងង់​ ​ដែ​លអាចនាំ​ឲ្យ​ហិនវិ​នាស​ យើងត្រូ​វឱ​ប​ក្រសោបយ​កប្រា​ជ្ញា​រ​បស់​​ព្រះ។ បទគម្ពី​រសុភាសិត​​ ៩:១០ បានរំ​ឭកយើ​ង​ថា “សេចក្តី​កោតខ្លា​ចដ​ល់​​ព្រះយេ​ហូវ៉ា ជា​ដើមច​ម​​នៃ​ប្រាជ្ញា ហើយ​​ការ​ដែល​ស្គាល់​​ដ​ល់​​ព្រះដ៏​បរិសុទ្ធ​ នោះ​​គឺជា​យោបល”។ ទាល់តែ​យើ​​ង​អនុញ្ញាត​​ឲ្យ​​ព្រះ​​​ទ្រង់​​ផ្លា​ស់ប្រែ​យើង​សិ​ន ទើបយើ​ង​អាច​យក​ឈ្នះ​​លើ​​ការ​​សម្រេច​​ចិត្ត​ ដោយ​ភាព​ល្ងង់​​ខ្លៅ ដែល​ជាបុ​ព្វហេតុ​ប​ង្ក​​ឲ្យមា​ន​បញ្ហា​ជាច្រើ​ន។ ដោយសារ​កា​រដឹ​កនាំ ប្រកប​ដោយ​​សេច​ក្តី​ស្រឡា​​ញ់​​របស់ទ្រង់​ នោះយើ​ងអា​ចដើ​រតា​មផ្លូ​វ​​​នៃប្រា​ជ្ញា​ ដែល​កោត​ខ្លាច​ព្រះបា​ន។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles