តើខ្ញុំជានរណា?

ជា​ច្រើន​ឆ្នាំក​ន្លង​ទៅ លោក​ប៊ីលី ហ្គ្រាហាំ(Billy Graham) ដែល​ជា​គ្រូ​ផ្សាយដំ​ណឹង​ល្អដ៏​ល្បី​ល្បាញ ក្នុង​ពិភ​ព​លោក​ ​បាន​រៀប​ចំពេល​ ​ទៅ​អធិប្បាយ​​​នៅ​ឯ​​សាកល​វិទ្យា​ល័យ ខេម​ប្រ៊ីជ (Cambridge University) ក្នុង​ប្រទេស​អង់​គ្លេស ប៉ុន្តែ​ គាត់​​មា​នអា​រម្មណ៍​ថា គាត់​​​មិ​នមា​ន​ចំណេះ​​គ្រប់គ្រាន់​ ដើម្បី​​នឹ​ងថ្លែង​ទៅ​​កាន់​​ក្រុម​​អ្នក​រៀនបា​ន​ខ្ព​ង់​ខ្ពស់​​នៅ​ទីនោះ​ទេ។ គាត់​​ឥតមានស​ញ្ញាប័ត្រ​ជាន់​​ខ្ពស់ ហើយ​​​​ក៏​​មិ​នដែលបា​នចូ​លរៀ​ន នៅ​​សាលា​​ព្រះគ​ម្ពី​រដែ​រ។ លោក ប៊ីលី ក៏​បាន​ប្រាប់​រឿង​នេះ​ ដល់​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​​របស់​​គាត់ម្នា​ក់ថា​ “ខ្ញុំ​​មិន​ដែលមា​នអារម្មណ៍​ថា ខ្ញុំ​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ និ​ង​គ្មាន​ការ​ត្រៀមខ្លួ​ន​​ទាំង​ស្រុង សម្រា​ប់​ទៅបំពេញ​បេសក​កម្ម ដូច​លើក​នេះឡើ​យ។” គាត់​ក៏​​បាន​​អធិ​​ស្ឋាន​​សូម​ជំនួយ​​មក​ពី​ព្រះ ហើយ​ព្រះ​អង្គ​ក៏បាន​ប្រើ​គាត់​​​ឲ្យ​ចែក​ចាយ​ អំពី​សេច​​ក្ដី​ពិត​ដ៏សាមញ្ញ​នៃ​ដំណឹង​ល្អ និង​អំពី​ឈើ​ឆ្កាង​​រប​ស់​​ព្រះ​គ្រីស្ទ។

លោក​ម៉ូសេក៏​ធ្លា​ប់​មាន​អារម្មណ៍​ថា គ្មាន​សមត្ថ​ភាព​ផង​ដែរ នៅ​ពេល​​ព្រះ​​ទ្រង់​បាន​រើស​គាត់ ឲ្យ​ទៅប្រាប់​​ស្ដេច​ផា​រ៉ោន ឲ្យ​ដោះលែ​ង​ពួ​ក​កូន​ចៅ​សាសន៍​អ៊ីស្រា​អែល។ លោក​ម៉ូសេ​​បាន​ទូល​សួរព្រះ​ថា “តើទូលប​ង្គំ​​ជា​អ្វី ដែល​ព្រះអង្គឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន?”(និក្ខមនំ ៣:១១)។ លោក​ម៉ូ​សេ​​​ប្រហែល​​​ជា​​មាន​ចម្ងល់​អំពី​ប្រសិទ្ធ​ភាព​របស់​ខ្លួន ក្នុងកា​រ​បំពេញ​កិច្ចកា​រ​នេះ ដោយ​ព្រោះតែ​គាត់ “មិន​សូវ​មាន​វោហារ”(៤:១០) ​តែ​ព្រះទ្រ​ង់បា​នមា​នព្រះ​បន្ទូល​ថា ​“អញ​នឹង​នៅ​ជាមួ​យនឹ​ងឯ​ង​ជាប្រា​កដ”(៣:១២)។ លោកម៉ូ​សេដឹ​ង​ថា​ គាត់​​ត្រូ​វ​តែរួ​មចំ​ណែក ​​នៅ​​ក្នុ​ង​ផែន​​ការ​​ជួយ​សង្រ្គោះ​រ​បស់​ព្រះ   ​ហើយ​ត្រូវ​ប្រាប់​​ពួ​កកូ​នចៅអ៊ីស្រា​អែល ថាន​រណា​​បា​នចាត់​​ឲ្យគា​ត់មក បាន​ជា​គាត់​ទូល​​សួរ​ដល់​​ព្រះ​ថា “តើ​ត្រូវ​ឲ្យទូ​លបង្គំ​ប្រាប់គេថា​ដូចម្ដេ​ច?” ព្រះ​ទ្រង់​​មានព្រះ​បន្ទូល​តប​ថា “ឯង​​ត្រូ​វ​ឆ្លើយ​​ប្រាប់​ដល់​ពួក​កូន​​ចៅ​អ៊ីស្រាអែល​​ដូច្នេះ​​ថា ព្រះ​​ដ៏​​ជា​​ព្រះ​​ទ្រង់​​បាន​​ចាត់​​​ឲ្យ​​ខ្ញុំ​​មក​​ឯ​អ្នក​​រាល់​​គ្នា” (ខ.១៣-១៤)។ ពេល​ព្រះអង្គមា​នប​ន្ទូលថា​ “អញ​ជា​ព្រះដ៏ជា​ព្រះ​” គឺ​ព្រះអ​ង្គបា​នបើ​កសំដែង​អំពី​​លក្ខណៈ​ដ៏​អស់​កល្ប​ជានិច្ច និង​អំពីកា​រដែ​ល​ព្រះអង្គ​ជា​ដើមហើ​យជា​ចុង ហើយ​បង្ហាញ​ថា ព្រះអ​ង្គមា​នល​ក្ខណៈស​ម្បត្តិ​គ្រប់​គ្រាន់។

សូម្បីតែ​​​នៅពេល​​ដែ​លយើ​ងមិ​នទុ​កចិ​ត្តលើ​សម​ត្ថ​ភាព​​ខ្លួនឯង ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ដែល​ព្រះបា​នប្រើ​​​ឲ្យយើ​ងធ្វើ​​​ក៏​ដោយ ក៏​យើង​នៅតែអាចទុ​ក​ចិត្ត​​ព្រះអ​ង្គ​ជានិ​ច្ច។ ចំណុច​ខ្វះខា​ត​​របស់​យើង ​​​ មិន​សំខាន់​ជាង​​ភាព​​គ្រប់គ្រាន់​របស់​ព្រះអ​ង្គ​ឡើយ។ នៅ​ពេល​ដែល​យើង​សួរថា “តើទូ​ល​ប​ង្គំជាន​រណា?” នោះយើ​ង​អាច​នឹក​ចាំ​ថា ព្រះ​អង្គ​បាន​មានព្រះ​បន្ទូល​ថា “អញ​ជា​ព្រះ​ដ៏​​ជា​​ព្រះ”។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles