ការរៀបការជាមួយខ្សែរាជវង្ស

សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​រៀប​ការ​ជាមួ​យអ្ន​ក​ធំ​ នៅប្រ​ទេស​អង់​គ្លេស បាន​របៀ​ប​រាប់​អំពី​បាតុ​​ភូតិ​សង្គម ដែល​កើត​មាន​ក្នុង​សតវត្សរ៍​ទី​១៩ ពេល​ដែល​នារី​ជន​ជាតិ​អាមេរិក​ជា​ច្រើន ដែល​ជាអ្ន​កទទួល​កេរ​មរតក​ដ៏​ស្តុក​ស្តម្ភ បាន​ស្វែង​រក​ឱកា​ស​រៀប​ការ​ជាមួយ​ពួក​បុរស​អភិជន នៅ​ប្រទេស​អង់​គ្លេស។ ទោះ​បីជា​នារី​ទាំង​នោះ ជា​អ្ន​​កមា​ន​ទ្រព្យ​ស្តុក​ស្តម្ភ​ហើយ​ក៏​ដោយ ក៏​ពួ​ក​គេ​នៅតែ​ច​ង់​មាន​ឋានៈ​ជា​ខ្សែ​រាជ​វង្ស ​ក្នុង​សង្គម។ សៀវ​ភៅនេះ​ បាន​ចាប់​ផ្តើ​ម​ដោយនិ​យាយ អំពី​ព្រះ​អង្គ​ម្ចាស់ អាល់​បឺត​(Albert) ដែល​ជា​បុត្រា​របស់​ក្សត្រី​វិចតូរៀ​(Victoria) ដែល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនៈ​កិច្ច នៅ​សហរដ្ឋ​អាមេរិក។ ពេល​នោះ មាន​នារី​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​ទាយាទ​នៃ​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុក​ស្តម្ភ​ បាន​មក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ ក្នុង​កម្ម​វីធី​សមោសរ ដែល​ព្រះ​អង្គ​ម្ចាស់​អាល់​បឺត​បាន​រៀ​បចំ ដោយ​ម្នាក់​ៗ​សុទ្ធ​តែ​ស​ង្ឃឹម​ថា នឹង​បាន​ក្លាយ​ជា​កូន​ក្រមុំ​របស់​ទ្រង់។

យ៉ាង​ណាមិ​ញ សម្រាប់​អ្ន​ក​ជឿព្រះ​គ្រីស្ទ​វិញ យើង​មិន​គ្រាន់​តែ​មាន​សង្ឃឹម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ទទួល​ការ​ធានា​ថា នឹង​បាន​ធ្វើ​ជា​កូន​ក្រមុំ ដែល​នឹង​​រៀប​កា​រ​ជាមួយ​ព្រះ​មហាក្សត្រ​នៃន​គរ​ស្ថាន​សួគ៌។ សាវ័ក​​យ៉ូហា​ន​បាន​និយាយ​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ​វិវរណៈ​ថា “ចូរ​​ឲ្យ​​យើង​​អរ​​​សប្បាយ ហើ​យ​​រីករា​យ​​ឡើង ទាំង​​ថ្វាយ​​សិរីល្អ​​ដ​ល់​​ទ្រ​ង់​​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហមង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀកពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ឋ ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ឋនោះ​ ជា​សេចក្តី​សុចរិត​របស់​ពួក​បរិសុទ្ធ”(១៩:៧-៨)។

ព្រះ​យេស៊ូវ​ជាកូ​ន​ចៀម​នៃ​ព្រះ ដែល​ជា​កូន​កំលោះ ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នោះ ហើយ​អ្នក​ជឿ​ព្រះ​ជា​កូន​ក្រមុំ​របស់​ព្រះ​អង្គ​។ ក្នុង​នាម​យើង​ជា​​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ យើង​ត្រូវ “រៀប​ចំ​ខ្លួន​យើង​ជា​ស្រេច” សម្រាប់​ថ្ងៃ​នោះ ដោយ​ខំ​រស់​នៅ​ឲ្យបា​ន​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ ក្នុង​ពេល​បច្ចុប្បន្ន ខណៈពេ​ល​ដែល​យើង​ទន្ទឹង​រង់​ចាំ ពេល​អនា​គត​ដែល​យើង​នឹង​មា​ន​ជាមួយ​ព្រះ​អង្គ ក្នុង​នគរ​ស្ថាន​សួគ៌។ ​យើង​នឹង​បាន “​អរ​​សប្បាយ ហើយ​​រីក​រា​យ​​ឡើង ទាំ​ង​​ថ្វា​យ​​សិរីល្អ​​ដល់​​ស្តេច​លើ​អស់ទាំ​ងស្តេ​ច ហើយ​ព្រះអ​ម្ចាស់ លើ​អស់​ទាំង​ព្រះ​អម្ចាស់!(ខ.៧)—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles