ការ​រស់​នៅ​ដោយ​គ្មាន​នំប៉័ង

ក្នុង​សង្គម ដែល​ប្រជាជន​មាន​អាហារ​ជាប​រិបូរ​សម្រាប់​ជ្រើស​រើស នំប៉័​ង​លែង​ក្លាយ​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​អាហារ​ប្រចាំ​ថ្ងៃ​ទៀត​ហើយ បាន​ជា​អ្នក​ខ្លះបាន​សម្រេច​ចិត្ត​រស់​នៅ ដោយមិ​ន​ចាំបា​ច់​ញាំ​នំប៉័ង ដោយសារ​មូល​ហេតុ​ផ្សេង​ៗ។ ទោះជា​យ៉ា​ងណាក៏​ដោយ ក្នុង​ទឹក​ដីអ៊ីស្រាអែល នៅ​សតវត្សរ៍​ទី១​ គេបា​ន​ចាត់​ទុក​នំប៉័ង ​ជាអា​ហារ​ដ៏​ចាំបា​ច់។ មាន​តែ​សាសន៍​ដទៃ​ទេ ដែល​មិន​ញាំនំប៉័ង​​ជា​ប្រចាំ​ថ្ងៃ​នោះ។

ថ្ងៃ​មួយ មានម​នុស្ស​មួយ​ហ្វូង តាម​រក​ព្រះ​យេស៊ូវ ដោយ​សារ​ព្រះ​អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ឲ្យ​នំប៉័ង នឹង​ត្រី​កើន​ចំនួន​ច្រើន​ជា​បរិបូរ សម្រាប់​ឲ្យ​បណ្តាជ​ន​បរិភោគ​(យ៉ូហាន ៦:១១,២៦)។ ពួក​គេបា​នសុំ​​ឲ្យព្រះ​អង្គ​ធ្វើ​ទីស​ម្គាល់ ដូច​ជា​ការ​ទម្លាក់​នំម៉ាណា​ពី​លើមេឃ​មក ​ដូចដែល​ព្រះបា​នផ្គ​ត់​ផ្គង់ដ​ល់​រាស្រ្ត​ព្រះអ​ង្គ នៅ​ក្នុង​វាល​រហោ​ស្ថាន​ដែរ​(៦:៣០-៣១ និក្ខមនំ ១៦:៤)។ ពេល​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ពួក​គេ​ថា ​“ព្រះអង្គ​ជានំប៉័ងដ៏​ពិត ដែល​មក​ពី​ស្ថា​នសួគ៌”(យ៉ូហាន ៦:៣២) ពួក​បណ្តាជ​ន​ស្តាប់​មិន​យល់​ឡើយ។ ពួក​គេ​ចង់​ឲ្យព្រះ​អង្គ​ប្រទាននំ​ប៉័ង ក្នុង​ន័យ​ត្រង់ មិន​មែន​ក្នុង​ន័យ​ធៀប​ទេ។ តែព្រះ​យេស៊ូវ​បាន​មានបន្ទូល​ថា ព្រះ​វរ​បិតាបា​នចា​ត់​ព្រះអ​ង្គ​មក ឲ្យ​ធ្វើ​ជា​នំប៉័ង​ខាង​វិញ្ញាណ សម្រាប់​ចម្អែត​វិញ្ញាណ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ។ បើសិ​ន​ជាពួ​កគេ​ ទទួល​យក​ព្រះបន្ទូល​ព្រះអ​ង្គ មក​អនុវត្ត​ដោយ​ជំនឿ ក្នុង​វិញ្ញាណ​របស់​ខ្លួន នោះ​ពួក​គេនឹង​បាន​ពិសោធ​នឹង​ការ​ឆ្អែត​ខាង​វិញ្ញាណ ដ៏អ​ស់​កល្ប​ជានិ​ច្ច(ខ.៣៥)។​

ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះទ័យនឹ​ង​ធ្វើជា​អា​ហារ ដែល​យើ​ងអា​ចជ្រើសរើ​ស​​តា​មចិត្ត ជាប្រចាំ​ថ្ងៃនោះ​ឡើ​​យ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ធ្វើជាអា​ហារ​ដ៏​ចាំបាច់​ ក្នុង​ជីវិត​យើង ពោល​គឺអាហារ ដែល​យើង “មិន​អាច​អត់​បាន”។ ដែល​សាសន៍​យូដា​នៅ​សតវត្សរ៍​ទី១ ដែល​មិន​អាច​រស់​នៅ ដោយ​គ្មាន​នំប៉័ង​ខាង​សាច់​ឈាម​ជា​យ៉ាង​ណា នោះសូ​ម​យើង​កុំ​មាន​ចិត្ត​ចង់​សាក​ល្បង​រស់​នៅ ដោយ​គ្មាន​ព្រះ​គ្រីស្ទ ដែល​ជានំ​ប៉័ង​ខាង​វិញ្ញាណ​របស់​យើង​ឡើយ។—Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles