ការ​ប្រឈមមុននឹងអតីតកាលរបស់យើង

លោក​ឆាក់ ខូលសុន(Chuck Colson) ដែល​ជាស្ថា​បនិក​នៃអង្គ​ការ​សម្ព័ន្ធ​មេត្រី​ភាព ពន្ធ​ធនា​គារ បាន​ចំណាយ​ពេល​៤០ឆ្នាំ​ ក្នុង​ការ​នាំ​មនុស្ស​ជាច្រើ​ន ឲ្យ​មា​នឱកាស​ឮ និង​យល់​អំពី​ដំណឹង​ល្អ​ នៃ​ព្រះ​អម្ចាស់ យេ​ស៊ូវ​​គ្រីស្ទ។ ពេល​ដែល​គាត់​លាចាក​លោក ក្នុង​ខែ​មេសា ឆ្នាំ២០១២ មាន​កាសែតក្នុ​ង​ស្រុក​មួយ បែរជា​បា​នចេ​ញ​ផ្សាយ​ពត៌មាន ដោយ​ដាក់​ចំណង​ជើងទំព័​រមុ​ខ​គេថា​ “លោកឆាល ខូលសុន ដែល​ជា​អ្នកនយោ​បាយ​ដ៏​ពិស​ពល របស់​លោក​ប្រធាន​ធិបតី និក​សុន(Nixon) បាន​ទទួលម​រណៈភា​ព ក្នុង​ជន្នាយុ​៨០​ឆ្នាំ”។

រឿង​នេះហា​ក់ដូ​ចជា​​គួរ​ឲ្យ​ភ្ញាក់​ផ្អើលណា​ស់ ពេល​ដែល​បុរស​ម្នាក់ដែ​លមាន​ការ​ផ្លាស់​ប្រែយ៉ា​ង​ខ្លាំង ដោយ​សារ​សេចក្តី​ជំនឿ​លើ​ព្រះហើយ នៅតែ​​ត្រូវ​គេ​រាប់​ជាម​នុស្ស​អាក្រក់ ដោយសារ​​​កំហុស​ផ្នែក​នយោបាយដែ​លគា​ត់​បាន​ធ្វើ ពេល​គាត់​ធ្វើកា​រ ជា​ជំ​នួយ​ការ​ប្រធានាធិ​បតី កាលពី​ទសវត្សរ៍មុន គឺមុ​នពេល​ដែល​គាត់​បាន​ទទួល​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ។

យ៉ាង​ណាមិ​ញ ពេល​សាវ័ក​ប៉ុល​ទើប​តែ​ផ្លាស់​ប្រែ​ជំនឿ​មក​ជា​គ្រីស្ទប​រិស័ទ ហើយ​ដើរ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះ មាន​មនុស្ស​ជា​ច្រើន នៅ​តែ​មាន​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​​ចំពោះគា​ត់។ ពេល​គាត់​ចាប់​ផ្តើ​ម​ចែក​ចាយ​ថា ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រានៃ​ព្រះ ពួក​បណ្តាជ​នក៏​​បាន​និយាយ​ថា “តើ​​មិន​​មែ​ន​​អ្នក​​នេះ​​ទេ​​​ឬ​​អី ដែល​បំផ្លាញ​ពួក​អ្នក​អំពាវនាវ​ដល់​ព្រះនាម​នោះ នៅ​ក្រុង​យេរូសាឡិម ហើយ​គាត់​បាន​មក​ទី​នេះ ដើម្បី​នឹង​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ដែរ?”(កិច្ចការ ៩:២១) ក្រោយ​មក ពេល​​ដែល​សាវ័ក​ប៉ុល​ទៅ​ក្រុង​យេរូសាឡិម ហើយ​ព្យាយាម​ចូល​រួម​ជា​មួយ​ពួក​សាវ័ក ពួកគេ​​មាន​ការ​ភ័យ​ខ្លាច​ចំពោះគា​ត់​(ខ.២៦)។ ជា​ច្រើន​ឆ្នាំក្រោ​យម​ក សាវ័ក​ប៉ុល​មិន​ដែល​ព្រងើយ​កន្តើយ ចំពោះ​អតីត​កាល​របស់​គាត់​ទេ តែ​គាត់​បាន​ប្រាប់​គេ​ថា អតីត​កាល​របស់​គាត់ ជា​ភស្តុតាង​បង្ហាញ​ថា ព្រះ​មាន​សេចក្តី​មេត្តា​ករុណា​ចំពោះ​គាត់​(១ធីម៉ូថេ ១:១៣-១៤)។

ដូច​នេះ យើង​ក៏​មិន​ចាំបា​ច់ត្រូ​វបា​រម្ភ​អំពី​កំហុស​ដែល​យើង​ធ្លាប់​មាន​កាល​ពីមុន ឬ​ព្យាយាម​លាក់​បាំង​កំហុស​ទាំង​​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​អរ​ព្រះ​គុណ​ព្រះអ​ម្ចាស់ ដែល​បាន​អត់​ទោស​ឲ្យអ​តីត​កាល​របស់​យើង ហើយ​កែ​ប្រែ​ពេល​បច្ចុប្បន្ន​របស់​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​អនា​គត​របស់​យើង មាន​ភាព​ភ្លឺ​ស្វាង ដោយ​សេចក្តី​សង្ឃឹម ដែល​ព្រះ​អង្គ​បាន​ត្រៀម​ទុក​ឲ្យយើ​ង ដោយ​ព្រះ​គុណ និង​ព្រះ​ចេស្តា​របស់​ព្រះ​អង្គ​។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles