នរណានិយាយការពិត?

ក្នុង​អំឡុង​ពេល​នៃយុ​ទ្ធ​នា​ការ​ឃោសនា​បោះឆ្នោ​ត ជ្រើស​រើស​ប្រធានា​ធិបតី​នៃ​សហ​រដ្ឋ​អាមេរិក ទូរទស្សន៍​ទាំង​ឡាយ​បាន​ផ្សាយ​អំពី​ការ​ថ្លែង​សន្តរ​កថា និង​កិច្ច​ពិភាក្សា​តទល់ ដែល​ច្រើន​តែ​រាប់​បញ្ចូល “ការ​ពិនិត្យ​រក​មើល​ការ​ពិត” ដោយ​អ្នក​វិភាគ ដែល​ធ្វើ​ការ​ប្រៀប​ធៀប​សន្ត​រក​ថា​របស់​បេ-កជន ដែល​ឈរ​ឈ្មោះជា​ប្រធានា​ធិបតី នឹង​ប្រវត្តិ​ពិត​របស់​ពួក​គេ ដើម្បី​ឲ្យ​ប្រជា​ជន​បាន​ដឹង ថា​ពួ​ក​គេកំពុង​និយាយ​ការ​ពិត ឬ​និយាយ​​ប្រឌិត ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន?

សាវ័​ក​យ៉ូហាន​បាន​កត់​ទុក​ អំពី​ការ​សន្ទ​នា​រវាង​ព្រះ​យេស៊ូវ ជាមួ​យនឹ​ង​មនុស្ស​មួយ​ក្រុម ដែល​ជឿ​ថា ព្រះ​យេស៊ូវ​​កំពុ​ង​មាន​បន្ទូល​​កុហក់ អំពី​ព្រះ​អង្គ​ទ្រង់។ ពេល​នោះ​ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា “បើ​​អ្នក​​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច”(យ៉ូហាន ៨:៣១-៣២)។ ពួក​គេ​​ទូ​ល​ថា យើង​​រា​ល់​​​គ្នា​​ជា​​ពូជ​​លោក​អ័ប្រាហាំ ក៏​​មិន​​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ “ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ”(ខ.៣៣)។

ពេល​ដែល​ការ​សន្ទនា​ចេះ​​តែ​បន្ត ព្រះ​យេស៊ូវ​នៅ​តែ​មាន​បន្ទូល​ថា ព្រះ​អ​ង្គ​ពិ​តជា​បាន​ប្រាប់​ការ​ពិត​មែន​(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នក​ខ្លះ​ជឿព្រះ​អង្គ តែ​អ្នក​ផ្សេង​ទៀត នៅ​តែ​ខឹង​នឹង​ព្រះ​អង្គ ហើយ​មិន​​ព្រម​ជឿ។ សព្វ​ថ្ងៃ​នេះ កិច្ច​ពិភាក្សា​តទល់​នេះ នៅ​តែ​បន្ត​មាន។ អ្នក​ដែល​ប្រឆាំង​នឹ​ង​ព្រះយេស៊ូវ ក្នុង​សម័យ​នេះ បាន​ព្យាយាម​និយាយ​បង្ខូច​ព្រះ​បន្ទូល​របស់​អង្គ ហើយ​លើក​ហេតុ​ផល​ថា ព្រះ​អង្គ​បា​ន​មាន​បន្ទូល​កុហក់។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាក​ដថា​” ហើយ​ព្រះអ​ង្គស​ន្យា​ថា ព្រះ​អង្គ​នឹង​ប្រទាន​នូវ​សេរី​ភាព ដែល​យើង​អាច​រក​បាន​តែ​នៅ​ក្នុ​ងព្រះអង្គ​ប៉ុណ្ណោះ។

ការ​កត់​ត្រា​រប​ស់​ព្រះគ​ម្ពីរ អំពី​ដំណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ គឺ​សក្តិ​សម​នឹ​ង​ឲ្យ​យើង “ពិនិត្យ​រក​មើល​ការ​ពិត” នៅ​ពេល​ដែល​យើ​ង​សម្រេច​ចិត្ត​ថា យើង​នឹង​ដើរ​តាម​នរណា។ យើង​រាល់គ្នាសុទ្ធតែ​មានជ​ម្រើស។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles