ផ្លោះរបងថ្ម

លោក​ពលបាល រីឆាត ឃើកលែន(Richard KirkLand) ជា​ទាហាន​របស់​កង​ទ័ព​សហព័ន្ធ ក្នុង​សម័យ​សង្រ្គាម​ស៊ីវិល​របស់​អាមេរិ​ក​(ឆ្នាំ ១៨៦១-១៨៦៥)។ ពេល​កង​ទ័​ពសហភាព​ទទួល​បរា​ជ័យ នៅ​ក្នុង​ការ​វាយ​សម្រុក​ចូល​ភ្នំ​ម៉ារី ហាយ ក្នុង​អំឡុង​ពេល​សង្រ្គាម​នៅ​ហ្វ្រេដឺរីក​បឺក មាន​ទាហាន​ជា​ច្រើន​បាន​របួស ហើយ​ត្រូវ​គេទុ​កចោ​ល ក្នុង​ទឹក​ដី​ដែល​នៅច​ន្លោះគូ​រស​ត្រូ​វទាំ​ងពី​រ ដូច​នេះ លោក​ឃើក​លែន​ក៏​បាន​សុំ​ការ​អនុញ្ញាត ចូល​ទៅ​ជួយ​សង្រ្គោះ​ពួ​ក​គេ។ គាត់​បាន​ប្រមូល​ដប​ទឹក ហើយ​ផ្លោះរបង​ថ្ម ទៅ​ជួយ​ទាហាន​ណា​ដែល​គាត់​ឃើញ​មុន​គេ។ គេ​បា​ន​ហៅ​គាត់ថា​ “ទេវតា​នៃម៉ា​រី ហាយ” នៅ​ពេល​ដែល​គាត់​បាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ផ្ទាល់​ខ្លួន​ ដើម្បី​បង្ហាញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​គ្រីស្ទ ដល់​ទាហាន​របស់​សត្រូវ។

មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​នឹង​ត្រូ​វ​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ ក្នុង​សមរ​ភូមិ​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ យើង​អាច​រក​ឃើញ​មនុ​ស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដែល​កំពុង​រង​ទុក្ខ​វេទ​នា ដោយសារ​ភាព​ឯក​កោ ការបា​ត់​បង់ បញ្ហា​សុខ​ភាព និង​អំពើ​បាប។ ប្រហែល​ជា​មាន​សម្លេង​រំខាន​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មិនអាចឮពួកគេស្រែកដង្ហើយរក​សេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។

លោក​ឃើកលែន​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ ដូច​ព្រះគ្រី​ស្ទ​ដែរ ជា​គំរូ​នៃ​ការ​អនុវត្ត​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​យេស៊ូវ ​ដែល​បាន​បង្គា​ប់ឲ្យ “ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន​ឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់​ចំណុ​ចនេះ សាវ័ក​ប៉ុល​បាន​ដង​ស្រង់​បទ​គម្ពីរ សុភាសិត ២៥:២១ “បើ​សិន​ណា​ជា​ខ្មាំងសត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ”(រ៉ូម ១២:២០)។ គាត់​ក៏បា​ន​បង្រៀន​ផង​ដែរថា “កុំ​​ឲ្យ​​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយសារ​សេចក្តី​ល្អ​វិញ”(ខ.២១)។

ការ​បង្រៀន​រប​ស់សាវ័​កប៉ុល​ បានជំ​រុញ​ចិត្ត​យើង ឲ្យ​មានចិត្ត​អាណិត​ចំពោះ​អ្នក​ដទៃ ដូច​លោក​ពល​បាល ឃើកលែន​ផង​ដែរ។ ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​យើង​ត្រូវ “ផ្លោះ​រប​ងថ្ម” នៃ​ភាព​សុខ​ស្រួលរ​បស់យើ​ង ដើម្បី​ទៅ​ជួយ​អ្នក​ដែលកំ​ពុ​ង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​។—Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles