បំណែក​នៃ​រូបភាព

ក្នុង​ពិធី​បុណ្យ​ខួប​កំណើ​ត​របស់​គ្រីស្ទី(Kriste) នាង​បា​ន​ធ្វើ​នូ​វ​រឿងដ៏​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ គឺ​នាង​បា​នឲ្យ​អំណោយ​ដល់​ភ្ញៀវ​ម្នាក់​ៗ ដែល​មាន​វត្តមា​នក្នុ​ង​ពិ​ធីនោះ​។ នាង​បានឲ្យ​កា​តមួ​យស​ន្លឹកម្នា​ក់​ៗ ដែល​នាង​បាន​ស​រសេរ ដើ​ម្បី​បង្ហាញ​ថា យើង​ម្នាក់​ៗ​សំខាន់​ចំពោះ​នាង​ប៉ុណ្ណា ហើយ​ថែមទាំ​ង​សរសេ​រ​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត អំពី​អត្ត​សញ្ញាណ​ដែ​​លព្រះ​ស​ព្វព្រ​ទ័យ​ឲ្យ​យើង​ម្នាក់​ៗ​មា​ន។ នាង​ក៏​បាន​ភ្ជាប់​ជាមួ​យកា​តនី​មួយ​ៗ នូវ​បំណែក​រូប​ភាពតូច​មួយ ដែល​នាង​បាន​យ​កចេ​ញ ពី​​រូប​ភាព​​​ផ្គុំចូ​ល​គ្នាមួយ​ផ្ទាំង​ធំ​​ ដើម្បី​​រំ​ឭ​ក​​ឲ្យ​​យើ​ង​​បា​ន​​ដឹ​​ង​​ថា ​យើង​​ម្នា​ក់​ៗសុ​ទ្ធ​​តែពិ​​សេស​ ហើយ​សំខាន់​ចំពោះផែ​ន​ការ​ព្រះ។

បទពិសោ​ធន៍​ដ៏​ល្អ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំមា​នកា​រយ​ល់​ដឹង​ថ្មីមួយ អំពី​បទ​គម្ពីរ ១កូរិនថូស ១២។ សាវ័ក​ប៉ុល​បាន​ប្រៀប​ប្រដូ​​ចពួក​ជំនុំ ដែល​ជារូ​ប​កា​យព្រះ​គ្រី​ស្ទ ទៅនឹ​ង​ខ្លួន​របស់​មនុស្ស។ យើង​ម្នាក់​ៗសុទ្ធ​តែ​ជាផ្នែ​កមួ​យ​នៃរូប​កាយ​ព្រះ​គ្រីស្ទ គឺ​មិន​ខុស​ពីការ​ដែ​លរូប​កាយ​របស់​យើងផ្សំឡើ​ងពី​ដៃ​ ជើង ភ្នែក ត្រចៀក ។ល។ គ្មាន​អ្នក​ដើរ​តា​មព្រះ​​គ្រី​ស្ទណា​ ដែលអា​ច​អះ​អាង​ថា ខ្លួន​អាច​រស់​នៅ ដោយ​ដាច់​ចេញ​ពី​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើយ ហើយ​ក៏​គ្មាន​អវយវៈ​មួយ​ណា ដែល​អាច​និយាយ​ថា អ​វយវៈ​ដទៃ​ទៀត​គ្មាន​ប្រយោជ​ន៍នោះ​ដែរ​(ខ.១២-១៧)។ ម្យ៉ាងទៀត “​ព្រះ​​ទ្រ​ង់​​បា​ន​​ដាក់​​ចុះ​នូវ​​អវយវៈ​នីមួយ​ៗ ក្នុង​​រូបកាយ​​តាម​​ព្រះហ​ឫទ័​យ​​ទ្រង់”(ខ.១៨)។

យើង​ងាយ​នឹង​មា​នអា​រម្មណ៍ថា​​​ ខ្លួ​នមិ​នសូ​វសំ​ខាន់​ដូច​អ្នក​ដ​ទៃ ដែល​មាន​អំណោយ​ទាន​ខុស​ពី​យើង និង​ប្រហែ​ល​ជា​មាន​អំណោយ​ទានដែ​លនាំ​ឲ្យ​ពួ​កគេ​ចេ​ញ​មុខ​មាត់​ច្រើន​ជាង​យើង។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ព្រះអ​ម្ចាស់ សព្វ​ព្រះ​ទ័យ​នឹង​ឲ្យយើង ​ឲ្យតម្លៃ​ខ្លួន​ឯង ​ដូចដែល​ព្រះ​អង្គ​បា​នបង្កើ​ត​យើង​ ឲ្យ​មាន​លក្ខណៈ​ពិសេស ហើយ​មាន​តម្លៃ​ដ៏ខ្ព​ស់​ក្នុ​ង​ព្រះ​អង្គ។

អ្នក​ជាបំ​ណែក​តូច​មួយ​នៃ​រូប​ភាព​មួ​យផ្ទាំ​ងធំ ដែល​មិន​មាន​ភាព​ពេញ​លេញ​ឡើយ បើ​សិន​ជា​គ្មាន​​ចំណែក​រ​បស់​អ្នក​ទេ​នោះ។ ព្រះ​បាន​ប្រទា​នអំ​ណោយ​ទាន ឲ្យអ្ន​ក​ធ្វើ​ជា​ផ្នែក​ដ៏​សំខាន់ នៃ​រូប​កាយ​ព្រះគ្រី​ស្ទ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​នាម​ព្រះ​អង្គ​។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles