ព្រះ​អង្គ​សក្តិ​សម​នឹង​ទ​ទួលកា​រស​រសើរ

ខ្ញុំ​រស់​នៅជា​មួ​យ​ស្វាមី​របស់​ខ្ញុំ ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ ដែល​ហុំព័ទ​ដោយ​កសិដ្ឋា​ន​ជា​ច្រើន ដែល​នៅ​ទីនោះ​ មាន​ពាក្យស្លោក​ដ៏ពេញ​និយម​មួយ ដែល​​ពោ​ល​ថា​ “បើ​អ្នក​ញាំអា​ហារមួ​យ​ពេល​ នៅ​ថ្ងៃនេះ​ នោះ​ចូ​រអរគុណ​កសិ​ករ”។ កសិករ​ពិត​ជា​សក្តិ​សម នឹង​ទទួល​ការ​ដឹង​គុណ​ពី​យើង​រាល់​គ្នា។ ពួក​គេ​ធ្វើ​ការ​ធ្ងន់​ៗ ក្រោម​កំដៅ​ថ្ងៃ ដែល​មាន​ការ​ភ្ជួរ​រាស់​ដី ការ​ដាំ​ដុះ និង​ប្រមូល​ផល​ដំណាំ ដែល​ជា​អាហារ ដែល​ជួយ​មិ​ន​ឲ្យ​យើង​ដាច់​ពោះ​ស្លាប់។​

ប៉ុន្តែ ជា​រៀង​រា​ល់​ពេល​ដែល​ខ្ញុំ​អរ​គុណ​កសិករ ​ខ្ញុំ​ក៏​ព្យាយាម​នឹក​ចាំថា​ ខ្ញុំ​ក៏​ត្រូវ​ថ្វាយ​ការ​សរសើរ​ដល់​ព្រះ​ផង​ដែរ ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ដែលទទួល​ខុស​ត្រូ​វ នៅ​​ក្នុង​ការ​បង្កើ​ត​អាហា​រ ឲ្យ​យើង​ប​រិភោគ។ ព្រះ​អ​​ង្គប្រ​ទាន​ពន្លឺ ទឹក​ភ្លៀង និង​បង្កើត​ថាម​ពល​ក្នុង​គ្រាប់​ពូជ ដែល​ធ្វើ​ឲ្យ​វា​មានកម្លាំងចា​ក់​ឫស​ចូល​ក្នុ​ងដី ហើយ​​បង្កើត​ផ្លែ​​ផ្កា​។​

ទោះ​បី​ជាលោ​កិយ និង​អ្វី​ៗ​ទាំង​អស់​នៅក្នុ​ងលោ​កិយ ជា​កម្ម​សិទ្ធិ​រ​បស់​ព្រះក៏ដោ​យ(ទំនុកដំកើង ២៤:១) ក៏​ព្រះ​អង្គ​បា​នស​ម្រេច​ព្រះទ័យ ជ្រើស​រើស​ម​នុស្ស ឲ្យ​ធ្វើ​ជាអ្ន​ក​ថែ​រក្សា​របស់​ទាំង​អ​ស់នោះ​។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុ​ងកា​រប្រើ​ប្រា​ស់ធ​នធា​ន​របស់​ផែន​ដី   ​តាមដែល​ព្រះអ​ង្គ​ស​​ព្វព្រះ​​ទ័​យ ឲ្យយើ​ង​ធ្វើ ក្នុង​​លោកិយ​នេះ(​១១៥:១៦)។ យើ​ង​ជា​អ្នក​ថែរក្សាស្នា​ព្រះ​ហស្ត​ខាងសា​ច់ឈាម​របស់​ព្រះ ទន្ទឹម​នឹងនោះ​ យើង​ក៏​ជា​អ្នក​អនុវត្ត​តាម​ការ​រៀប​ចំ ដែល​ព្រះអ​ង្គ​មាន​ស​ម្រាប់សង្គ​ម​ផង​ដែ​រ។ យើង​អនុវត្ត​តាម ដោយ​ផ្តល់​នូ​វការគោ​រព​ដល់​អ្នក ​ដែលព្រះ​អង្គ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​រដ្ឋ​អំណាច ដោយ​បង់​ពន្ធ ដោយផ្តល់កា​រគោ​រពដ​ល់​អ្នក​ដែ​លគួ​រ​គោរព និង​ដោយ​សង​បំណុល​នៃសេ​ចក្តី​ស្រឡាញ់ ដែល​យើង​បាន​ជំ​ពាក់​គេ(រ៉ូម ១៣:៧-៨)។ តែ​យើ​ងត្រូ​វ​ថ្វាយ​ការសរសើរ​ដំកើង និង​សិរីល្អ​ ដល់​ព្រះ ដ្បិត​ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​កើត​មាន​(ទំនុកដំកើង ៩៦:៨)។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles