អ្នករួមដំណើរ

ថ្មី​ៗ​នេះ ពេល​ដែល​ខ្ញុំ​ទៅលេងមិ​ត្តភ័​ក្រ ដែល​ធ្លាប់​បញ្ចប់​ការ​សិក្សា​នៅ​សាលាព្រះ​គ​ម្ពីរ​ជា​មួយ​គ្នា ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​មិត្ត​ភ័ក្រ​របស់​យើង​ជា​ច្រើន   បាន​លាចាក​លោក​ទៅ​ហើយ។ កា​រ​នេះបា​នរំ​ឭ​ក​ខ្ញុំយ៉ា​ងច្បា​ស់ថា​ ជីវិ​តរ​បស់​មនុ​ស្ស​ពិ​ត​ជា​ខ្លីណា​ស់។ ​អាយុរបស់មនុស្សយើង គឺបា​ន​ត្រឹម​៧០​ឆ្នាំ​ទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០​ឆ្នាំប៉ុណ្ណោះ ដ្បិត​អាយុ​យើង​​ឆាប់ក​ន្លង​ទៅ ហើយ​យើង​​ហើរ​ទៅ​បាត់ (ទំនុកដំកើង ៩០:១០)។ អ្នកនិ​ពន្ធ​ទំ​នុ​ក​ដំកើ​ង​ពិ​ត​ជានិ​យាយ​ត្រូវ​មែ​ន។ យើង​ជាអ្នក​ដ​ទៃ ជា​អ្នក​ដំណើរ​ដូ​ចជា​​ពួក​ឰយុកោ​ដែរ​(៣៩:១២)។ ភាព​រួញ​ខ្លី​នៃជីវិត​បាន​ធ្វើ​ឲ្យ​យើង​​គិត​អំ​ពី “ចុង​បញ្ចប់” នៃ​ជី​វិ​តយើ​ង និង​ចំនួន​ថ្ងៃ​ដែ​ល​យើ​ងនៅ​ស​ល់ ដែល​កន្ល​ងផុ​ត​ទៅ​ឆាប់​រហ័ស​ណាស់​(ខ.៤)។ យើង​មាន​អារម្ម​ណ៍ដឹ​ងកា​ន់​តែច្បា​ស់អំ​ពីប​ញ្ហានេះ​ ពេល​ដែល​ចុង​បញ្ច​ប់នៃ​ជី​វិត​យើង កា​ន់​តែ​រំគិត​មក​ដល់។

លោកិយនេះមិនមែនជាផ្ទះរបស់យើងទេ យើងគ្រាន់តែជាអ្នកដំណើរ ដែលមកសំណាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែយើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើង​ជាអ្ន​កដំណើរ​ ដែល​មា​នព្រះ​គ​ង់នៅ​ និង​រួម​ដំ​ណើរជា​មួយ(៣៩:១២) ដូចនេះ​ យើង​មិន​ត្រូវ​ខ្លាច​ឧបស័គ្គ​នៅ​តាម​ផ្លូវ មិន​ត្រូវ​ខ្លាច ឬ​មាន​ការ​ព្រួយ​បារ​ម្ភ​ឡើយ។ យើងធ្វើ​ដំ​ណើរ​ឆ្លង​កាត់​លោ​កិយ​នេះ ហើយ​ចូល​ទៅ​ក្នុង​នគរ​ព្រះ ជា​មួយ​នឹ​ង​ព្រះ​វរ​បិតា ​ដែល​មាន​ក្តី​ស្រឡាញ់ ដែល​តែង​តែ​រួម​ដំណើរ និ​ងនាំ​ផ្លូ​វយើ​ងជា​និ​ច្ច។ យើង​ជា​អ្នក​ដំណើរ ក្នុង​លោកិយ​នេះ តែ​យើង​មិន​ដែល​ធ្វើ​ដំណើរ​តែ​ម្នាក់ឯ​ង​ឡើយ(៧៣:២៣-២៤)។ យើង​មាន​ព្រះ​មួ​យអង្គ ដែ​លមា​ន​បន្ទូល​ថា​ “ខ្ញុំ​នឹង​គង់​នៅ​ជា​មួយអ្ន​ក​ជានិ​ច្ច”(ម៉ាថាយ ២៨:២០)។

ឪពុក​ម្តាយ ប្តី​ប្រពន្ធ និង​មិត្ត​ភ័​ក្រយើ​ង មិន​អាច​នៅ​ក្បែរ​យើង​គ្រប់​ពេ​លឡើ​យ​ តែ​យើង​ដឹ​ងថា​ ព្រះដើ​រ​ទន្ទឹមយើង​ជានិ​ច្ច។ មាន​ពាក្យចាស់​ពោ​លថា​ “ការ​ធ្វើដំ​ណើរ​រប​ស់យើ​ង ហាក់​ដូ​ចជា​ស្រាល​ជា​ងមុ​ខ ពេល​ដែល​យើង​មាន​អ្ន​ករួ​មដំ​ណើ​រ​ដ៏ល្អ​”។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles