ឈ្មោះ​នោះ

មេគគី(Maggie) ចៅ​ស្រីតូ​ចរ​បស់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​នាង បាន​ធ្វើ​ដំណើរ​ត្រឡ​ប់​មក​ផ្ទះ ក្នុង​រដ្ឋ​មីសូរី​វិញ បន្ទាប់​ពីធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​យើង ក្នុង​ក្រុង​ហ្គ្រែន រេ​ភីត រ​ដ្ឋ​មីឈីហ្គិ​ន។ ម្តាយ​របស់​នាង បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​មេគគី​ត្រឡប់​មក​ផ្ទះវិញ​បាន​ពីរ​បី​ថ្ងៃ នាងដើ​រ​ជុំ​វិញ​ផ្ទះ ហើយ​និយាយ​យ៉ាង​រីក​រាយ​ថា “មីឈីហ្គិន! មីឈីហ្គិន!”

មីឈីហ្គិន ជា​ឈ្មោះ​ដែ​លមាន​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​មេគគី​ចាប់​អារម្មណ៍។ តើអា​ច​មក​ពី​ឈ្មោះ​នេះ​ពិរោះ​ឬ​? ឬ​អាច​មក​ពី​នាង​ធ្លាប់​មាន​ពេល​ដ៏​សប្បាយ​រីក​រាយ កាល​ពី​មុន ក្នុង​រដ្ឋ​មីឈី​ហ្គិ​ន? យើង​ពិបាក​នឹង​ប្រាប់ ​ពី​មូល​ហេតុដែ​ល​ក្មេង​ស្រី​អាយុ​១​ឆ្នាំ​នេះ ចូល​ចិត្ត​ឈ្មោះ​មួយ​នេះ​ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិត​ជា​មាន​ឥទ្ធិ​ពល​ម​ក​លើ​នាង​ណាស់ បាន​ជា​នាង​និយាយ​ពី​ឈ្មោះ​មួយ​នេះ​មិន​ឈប់​សោះ​។

ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ឈ្មោះ​មួយ​ទៀត ដែល​ជា​ព្រះ​នាម​ព្រះយេ​ស៊ូវ “ជា​នា​ម​ប្រសើរលើ​ស​អស់​ទាំង​នាម”(ភីលីព ២:៩)។ បទ​ចម្រៀង​មួយ​បទ ដែ​ល​ច្រៀង​ដោយ​លោក​ប៊ីល(Bill) និង​អ្នក​ស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បាន​​រំ​​ឭ​ក​យើង អំពី​មូលហេតុ​ដែល​យើង​ស្រឡាញ់​ព្រះ​នាម​រប​ស់ព្រះ​អង្គ​ខ្លាំង​យ៉ាង​នេះ។ ព្រះ​អ​ង្គ​ជា “ព្រះ​អម្ចាស់” និង​​ជា “ព្រះ​សង្រ្គោះ”។ ជា​ការ​ពិត​ណាស់ ព្រះ​អម្ចាស់​នៃ​យើង​ពិត​ជា​មាន​ព្រះនាម​ដែល​មានអត្ថ​​ន័យ​ជ្រាល​ជ្រៅ​បំផុត។ ពេល​ដែល​យើង​និយាយ​អំ​ពី​ព្រះនា​ម​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ ទៅ​កាន់​អ្នក​ដែល​ត្រូវ​ការទទួល​ព្រះ​អង្គ​ជា​ព្រះ​សង្រ្គោះ នោះ​យើង​អាច​រំឭ​កពួ​ក​គេ អំពី​ការ​ដែល​ព្រះអ​ង្គ​បាន​ធ្វើស​ម្រាប់​យើង​។

ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ​របស់​យើង។ ព្រះ​អង្គ​បាន​ប្រោស​លោះយើ​ង ដោយ​ព្រះ​លោហិត ហើ​យ​យើងអា​ច​ថ្វាយ​ជីវិត​យើង អស់​ពី​ចិត្ត​ដាច់​ដល់​ព្រះ​អង្គ។ ចូរ​ឲ្យ​អស់​អ្នក​នៅ​ស្ថាន​សួគ៌ និង​នៅ​លើផែ​នដី ក៏​ដូច​ជាយើ​ង​រាល់​​គ្នា ប្រកាស​ព្រះ​នាម​ដ៏​រុង​រឿង​របស់​ព្រះ​អង្គឡើង គឺព្រះនាម ព្រះយេស៊ូវ​! –Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles