ពេលនេះជាពេលអ្វី?

នៅ​បច្ចិម​ប្រទេស មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ពោល​ថា “ការ​ធ្វើ​ត្រូវ​​ពេល គឺ​សំខាន់​សម្រាប់គ្រប់​​ការ​ទាំង​អ​ស់”។​ ពាក្យ​ស្លោក​នេះ​ពិត​ជា​និយាយ​ត្រូវ​ណាស់ ព្រោះសា​វ័ក​​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍ផ​ង​ដែរ​ថា “​លុះ​​វេ​លា​កំណ​ត់​​បាន​​ម​ក​​ដល់ នោះ​​​ព្រះ​​ទ្រង់​​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក”(កាឡាទី ៤:៤)។ ប្រសាសន៍​របស់​គាត់​ត្រង់​ចំណុ​ច​នេះ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ចាប់​អារម្មណ៍​ណាស់។

ពេល​ដែល​យើង​ក្រឡេច​មក​មើល​ ទៅ​ប្រវត្តិ​សាស្រ្ត​ពិភព​លោក​តែប​ន្តិច នោះយើ​ងឃើ​ញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ចាប់កំណើត ​ ចំពេ​លល្អ​ណា​ស់។ ជាច្រើ​ន​ស​តវត្សរ៍ មុន​ពេ​លព្រះអ​ង្គប្រសូត្រ អធិរាជ​អ័ឡេចក្សា​ន្តដឺ(Alexander) បាន​លើក​ទ័ព​វាយ​កាន់​កាប់​ទឹក​ដីជាច្រើ​ន​ ដោយ​នាំម​ក​នូវ​​វ​ប្បធ​ម៌ និងភា​សាក្រិ​ក ចូលទឹ​ក​ដី​ទាំងនោះផ​ង។ ពេល​ដែល​ចក្រ​ភព​របស់​ទ្រង់​រលាយ ចក្រ​ភព​រ៉ូម៉ាំង ក៏​បាន​ចាប់​យកទឹ​ក​ដី​ដែល​អធិរាជ​អ័ឡេច​ក្សាន្ត​ដឺបា​នប​ន្សល់​ទុក ហើយ​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន នៅ​ក្រោមឥ​ទ្ធិ​ពល​បង្រួប​បង្រួម​នៃ​វប្បធ​ម៌ និង​ភាសា​របស់ជ​ន​ជាតិ​ក្រិក។ គឺ​ក្នុង​សម័យ​គ្រប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំង​នោះហើ​យ ដែល​មាន​ការ​ឆ្កាង​មនុស្ស​សម្លាប់។ ព្រះ​អង្គ​បាន​ប្រសូ​ត្រក្នុង​សម័យ​នោះ ហើយ​ក៏​បាន​ខ្ចាយ​ព្រះលោហិត​នៅ​លើ​ឈើឆ្កា​ង ដើម្បី​លោះបាប​យើ​ង។ នៅ​ក្រោម​ការ​គ្រ​ប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំ មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ ដែល​អំណោយ​ផល​ដល់​ការ​ផ្សាយដំណឹង​ល្អ​ ឆ្លង​ទៅ​ដល់​ទ្វីប​ទាំង​បី ដែល​ចក្រ​ភពនេះ​បាន​រៀ​ប​ចំ​ឲ្យ​មាន​ផ្លូវ​ល្អៗ​ កា​រឆ្ល​ង​កាត់​ព្រំដែន​ដែលមិនមាន​ការ​រឹត​បន្តឹង “លិខិត​ឆ្លងដែ​ន” និង​មាន​ភាសា​រួម​មួ​យ។ នេះ​ជាផែ​នកា​ររ​បស់​ព្រះ ដែលបា​ន​រៀប​ចំ​ឲ្យព្រះ​​បុត្រា​ព្រះអ​ង្គយា​ង​មក ​ឲ្យចំ​ពេល ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រក​បទាំ​ង​អស់​នេះ​។

ការ​រៀប​ចំ​ពេល​វេលារ​បស់​ព្រះ មាន​ភាព​ល្អឥ​តខ្ចោះ​ ក្នុង​ការ​គ្រប់​យ៉ាង។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ជំនួយ​របស់​ព្រះ​អង្គ​ យើងប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បា​នជា​ព្រះអង្គ​ហាក់​ដូច​ជា​មិន​ជួយ​យើង ឲ្យ​បាន​ឆាប់។ ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា ព្រះ​អង្គ​កំពុ​ង​ធ្វើកា​រ ដែល​យើង​មើល​មិន​ឃើញ ដើម្បី​ត្រៀម​ខ្លួ​នជួ​យ​យើ​ង ឲ្យ​ត្រូវ​ពេល។ ចូរ​យើង​ទុក​ចិ​ត្តលើ​ព្រះ​អ​ង្គ។ ព្រះ​អ​ង្គ​ជ្រាប​ថា ពេល​នេះ​ជា​ពេល​អ្វី។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles