សេចក្តីស្រឡាញ់ដ៏ពិត

ពីរ​បីឆ្នាំ​មុ​ន បេថ​បាននាំ​ម្តាយរ​បស់​នាង ទៅ​ពិនិត្យ​សុខ​ភាព ហើយ​គ្រូពេ​ទ្យក៏​បា​នប្រា​ប់ថា​ ម្តាយ​របស់​នាង​មាន​ជម្ងឺ​វង្វេង​វង្វាន់។ ចាប់​តាំង​ពី​ពេលនោះ​ម​ក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិ​ត្តពិបា​ក​ៗ សម្រាប់កា​រ​មើល​ថែរ​ម្តាយ​របស់​នាង ហើយ​ជា​ញឹក​ញាប់ នាង​មាន​ការ​ឈឺចិ​ត្តណា​ស់ ពេល​ដែល​នាង​ឃើញម្តាយ​ជា​ទី​ស្រឡាញ់ ដែល​ធ្លាប់​តែ​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា ត្រូវ​ចាក​ចេញ​ពីនាង​ប​ន្តិច​ម្តង​ៗ។ ​នៅក្នុង​កា​រឆ្ល​ង​កាត់​ពេល​ដ៏​ពិបា​កនោះ​ នាង​បាន​ដឹង​ថា សេចក្តី​ស្រ​ឡាញ់​ដ៏​ពិត​មិន​តែង​តែ​មាន​​ភាព​ងាយ ឬសុ​ខ​ស្រួល​ឡើយ​។

ឆ្នាំ​មុន បន្ទាប់​ពី​ម្តាយ​របស់​បេថ​បាន​ចូល​ពេទ្យ​អស់​បី​បួន​ថ្ងៃ នាង​ក៏​បាន​សរសេរ​សំបុត្រ មក​កាន់​មិត្ត​ភ័ក្រ​របស់​នាង​មួយ​ចំនួ​ន​ ដែល​ក្នុង​នោះ​ នាង​បានសរសេរ​ថា “ក្នុង​ដំណើរ​ដែល​ហាក់​ដូច​ជាថ​យក្រោ​យ​នេះ ខ្ញុំ​សូម​អរ​ព្រះគុណ​​ព្រះ​ សម្រាប់កា​រ​ធ្វើដំ​ណើរ​ជីវិត ជា​មួយ​ម្តាយ​របស់​ខ្ញុំ។ នៅ​ពី​ក្រោយ​អនុស្សាវរីយ៍ ការ​បាត់ប​ង់ ការ​ច្របូក​ច្រ​បល់ និង​ភាព​អស់​សង្ឃឹម​ដ៏​ធ្ងន់​ធ្ងរ ​ខ្ញុំមា​នម​នុស្ស​ជាទី​ស្រឡាញ់ ដែលស្រ​ឡាញ់​ជីវិត ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត​ទាំង​ស្រុង​។ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើ​នណា​ស់ អំពី​អត្ថ​ន័យ​នៃ​សេ​ចក្តីស្រ​ឡាញ់ដ៏​ពិត​ ហើយ​ទោះ​​ការ​ធ្វើ​ដំណើរ ទឹក​ភ្នែក និង​ការ​ឈឺ​ក្បាលនេះ មិ​ន​មែ​នជា​អ្វី​ដែ​លខ្ញុំ​ទូល​សូ​មក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​​វា​ជា​បទ​ពិ​សោធន៍​ដ៏​ល្អបំ​ផុតក្នុង​ជីវិត”។​

ព្រះ​គម្ពី​របា​នរំ​ឭក​យើង​ថា​ ​សេច​ក្តី​​ស្រឡាញ់​​តែ​ង​​តែ​​អត់ធ្ម​ត់ ហើយ​​ក៏​​សប្បុ​រស សេចក្តី​​ស្រឡាញ់​​មិ​ន​ចេះ​​ឈ្នា​នីស មិន​​ចេះ​​អួ​ត​​ខ្លួន ក៏​​មិន​​ដែល​មា​ន​​ចិ​ត្ត​​ធំ​​ផង មិន​​ដែល​​ប្រព្រឹត្ត​​បែ​ប​មិ​ន​​គួ​រ​​សម មិន​​ដែល​​រ​ក​ប្រយោជន៍​​ផ្ទាល់​​ខ្លួន មិ​ន​រហ័ស​​ខឹង “ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់”(១កូរិនថូស ១៣:៤-៧)។

សេចក្តី​ស្រឡាញ់​ដ៏ពិ​ត​មាន​ប្រភព​មក​ពី​ព្រះ​វរបិតា​នៃ​យើង ដែល​បាន​ប្រទាន​ព្រះ​រាជ​បុត្រាព្រះ​​អង្គ​មក ជា​អំណោយ។ ពេល​ដែល​យើង​ព្យាយាម​បង្ហាញ​សេចក្តី​ស្រឡាញ់រ​បស់​ព្រះអ​ង្គ ដល់​អ្នក​ដទៃ យើង​អាច​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ ដែល​បាន​លះប​ង់​ជីវិត ដើម្បី​យើង​រាល់​គ្នា​(១យ៉ូហាន ៣:១៦-១៨)។—Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles