គ្រួសយូរេកា

ក្នុងឆ្នាំ១៨៦៧ ពេល​ដែល​លោក​អេរ៉ាស្មូស យ៉ាកុប​(Erasmus Jacobs) មាន​អា​យុ១​៥ឆ្នាំ​ គាត់​បាន​ឃើញ​គ្រួស​មួយ​ដុំបញ្ចេ​ញព​ន្លឺចែ​ង​ចាំង ក្នុង​កសិ​ដ្ឋាន​របស់​គាត់ ក្រោម​ពន្លឺ​ថ្ងៃ។ ក្រោយ​មក គាត់​ក៏​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់ អំពី​គ្រួស​ដ៏​ចែង​ចាំង​នោះ ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​នោះច​ង់ទិ​ញគ្រួ​ស​នោះ ពីគ្រួ​សារ​គាត់។ ម្តាយ​រ​បស់​លោក​អេរ៉ាស្មូស មិន​ដឹង​ថាវា​មា​នត​ម្លៃទេ​ បាន​ជា​គាត់​ឲ្យគ្រា​ប់គ្រួ​ស​នោះ​ទៅអ្ន​កជិ​តខា​ង​នោះ ដោយ​ឥ​តគិត​ថ្លៃ។ ទី​បំផុត អ្នក​ជំនាញ​ខាង​រ៉ែ​ក៏បា​នពិនិត្យ​មើល​គ្រួសមួ​យ​គ្រាប់​នោះ ឃើញ​ថា តាមពិ​ត​វា​ជាគ្រា​ប់ពេ​ជ្យ ទម្ងន់ ២១.២៥ ការ៉ាត់ ដែល​មាន​តម្លៃ​ក្រៃលែ​ង។ គេ​ក៏​បាន​ហៅគ្រា​ប់ពេជ្យ​នោះថា ​“ពេជ្យយូរេកា(Eureka)” (យូរេកា ជា​ពាក្យ​​ភាសាក្រិ​ក ដែល​មាន​ន័យ​ថា “ខ្ញុំរ​ក​ឃើញ​វា!”) មិន​យូរ​ប៉ុន្មាន ដី​វាលដែ​ល​នៅ​ក្បែរ​កសិ​ដ្ឋាន​របស់​គាត់ ក៏​បានឡើង​ថ្លៃ​កប់​ពពក។ ព្រោះ​នៅក្រោ​មដី​នោះ មាន​រ៉ែ​ពេជ្យ​ដ៏​ច្រើន​បំផុត ក្នុង​ប្រវត្តិ​នៃ​ការ​រុក​រក​រ៉ែ។

យ៉ាង​ណាមិ​ញ រឿង​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​​នឹ​កចាំ អំពី​កាល​ដែល​ព្រះយេស៊ូវ​បានមា​ន​បន្ទូល​ប្រៀប​ប្រដូច អំ​ពីន​គរ​ព្រះ យ៉ាង​ដូច​នេះថា​ “នគរ​​ស្ថាន​សួគ៌​​ក៏​​ប្រៀប​​ដូ​ច​​ជា​កំ​ណប់​​កប់​​ទុក​​ក្នុង​​ចំការ ដែល​​កា​ល​​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ ពេល​ដែល​យើង​ដាក់​ជំនឿ​យើង លើ​ព្រះយេ​ស៊ូវ នោះ​“ភាព​សម្បូរស​ប្បាយ” ខាងវិ​ញ្ញាណ នឹង​កើតមា​ន​ជាមិ​ន​ខាន។​ ព្រះបា​ន​ប្រទាន​យើង នូវ​ការ​អត់​ទោស​បាប ក្នុង​ព្រះរា​ជ​បុត្រារ​បស់​ព្រះអ​ង្គ ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏មា​ន​តម្លៃបំ​ផុត ដែល​យើង​អាច​រក​បាន។ សព្វ​ថ្ងៃ​នេះ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​អាច​ចាប់​ផ្តើម​ផ្តោត​ ទៅលើ​តម្លៃ​នៃកា​រ​ក្លាយ​ជាស​មាជិក​ដ៏​មាន​អំណរ នៃ​នគរ​ស្ថាន​សួគ៌​របស់​ព្រះ​អង្គ។ សូម​យើង​ចែក​ផ្សាយ អំពី​ការ​រក​ឃើញ​ដ៏​មានតម្លៃនេះ​ ដល់​អ្នក​ដទៃ ដោយ​អំណរ​ចុះ។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles