ជម្នះសេចក្តីប៉ងប្រាថ្នារបស់អ្នក

កាល​ភរិយា​រ​បស់​ខ្ញុំ​នៅ​ពីក្មេ​ង លោក​បណ្ឌិត ខា-ឡាយ ម៉ានេយ(Carlyle Marney) ជា​អ្នក​ជិត​ខាង ​ជា​គ្រូគ​ង្វាល និង​មិត្ត​ភ័ក្រ​របស់​ក្រុម​គ្រួសារ របស់​នាង ដែល​មាន​ទីលំ​នៅ ក្នុង​ក្រុង​អូស្ទីន រដ្ឋ​តិច​សាស់។ លោក​បណ្ឌិត ម៉ានេយ ធ្លាប់​អធិ​ប្បាយ អំពី​ការ​ស្កប់​ចិត្ត នៅ​ក្នុង​ព្រះ​អម្ចាស់​ថា “យើង​គ្រាន់​តែ​ចាំបាច់​ត្រូវ​​ជម្នះ​សេចក្តីប៉ង​ប្រាថ្នា ដោយ​​ពឹង​លើ​ជំនួយ​មក​ពីព្រះ​ នោះយើ​ង​នឹង​មាន​ការ​ស្កប់​ចិត្ត”។ ក្រុម​គ្រួសារ​របស់​ភរិយាខ្ញុំ​ ក៏បា​ននឹ​ក​ចាំអំ​ពីកា​រ​បង្រៀន​របស់​គាត់ តាំ​ងពី​​ពេលនោះ​​មក។​

មនុស្សយើ​ង​ងាយ​នឹង​ចង់បាន​​​អ្វី​ៗ ​លើសពី​​​ត​ម្រូវ​ការ និង​ងាយ​ផ្តោត​ទៅ​លើ​ការ​ទទួល ជាជា​ងកា​រ​ឲ្យ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​ធ្វើ​ការ​សម្រេច​ចិត្ត តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង។ ពេល​ដែល​សាវ័ក​ប៉ុលស​រសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​ភីលីព គាត់​បាន​ប្រាប់​ពួក​​គេ​ថា “ខ្ញុំ​​បា​ន​​រៀ​ន​​ឲ្យ​​មានការស្កប់​ចិត្ត ​ក្នុង​​សណ្ឋាន​​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀតចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ”(ភីលីព ៤:១១-១២)។ ត្រង់​ចំណុច​នេះ សាវ័​ក​ប៉ុល​កំពុង​តែ​ប្រាប់​យើង​ថា គាត់បា​ន​ជម្នះ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គាត់​ហើយ។ យើង​ចាំបាច់​ត្រូវ​កត់ចំណាំ​ថា​ គាត់​មិន​មាន​ចិត្ត​ស្កប់​ស្កល់ពី​កំណើត​ឡើ​យ។ តែគា​ត់បាន​រៀន ស្កប់​ចិត្ត ក្នុង​ស្ថាន​ភាព​ពិបា​កៗ​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។

ក្នុង​អំឡុង​រដូវ​កាល​នៃបុណ្យណូ​អែល ក្នុង​ឆ្នាំនេះ​ ពេល​ប្រទេស និង​វប្ប​ធម៌​ជាច្រើ​ន កំពុង​តែ​ផ្តោត​ទៅ​លើកា​រទិ​ញ​ឥវ៉ាន់ នោះ​ហេតុ​អ្វីបា​ន​ជា​យើងមិន​សម្រេច​ចិត្ត ផ្តោត​ទៅ​លើ​ការ​ស្កប់​ចិត្ត នឹង​ស្ថានភា​ព​របស់​យើង ក្នុង​ពេល​បច្ចុប្បន្ន? ស្តាប់​មើល​ទៅ ការ​នេះ​ហាក់​ដូច​ជាមិ​នងា​យ​ស្រួល​ធ្វើ​ទេ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍ អំពី​ការ​រៀន​ស្កប់​ចិត្ត​ថា “ខ្ញុំ​អា​ច​​នឹ​ង​​ធ្វើ​​គ្រប់​​ទាំង​​អស់​​បាន ដោយសា​រ​​ព្រះគ្រីស្ទ​​ដែល​​ទ្រង់​​ចំរើន​​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles