លើសពីតម្រូវការ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​កម្ម​វិធី​ជួប​ជុំ​កម្សាន្ត​សប្បាយ​​មួយ នៅ​ផ្ទះ​របស់​ខ្ញុំ។ ពេល​នោះ ខ្ញុំ​ខ្លាច​ខ្វះ​អាហារ ដែល​ខ្ញុំបា​ន​ត្រៀម​ទុក ​សម្រាប់​បម្រើ​ភ្ញៀវ​ទាំង​ឡាយ​។ តាម​​ពិត ខ្ញុំ​មិន​គួរ​បារម្ភ​ឡើយ ព្រោះ​មាន​មិត្ត​ភ័ក្រ​មួយ​ចំនួ​ន​បាន​យក​អាហារ​ជា​បន្ថែម​ទៀតមក​ ដោយ​មិន​​ឲ្យ​ខ្ញុំដឹ​ង​ជា​មុន បាន​ជា​យើង​ទាំង​អស់​គ្នាអា​ច​ញាំអាហារ​បន្ថែម​ដ៏​ភ្ញាក់​ផ្អើល​នោះ​ យ៉ាងស​ប្បាយ​រីករា​យ។ យើង​មាន​អាហារ​ច្រើន​លើស​ពី​តម្រូវ​ការ ហើយអា​ច​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក ជា​បរិបូរ។

យ៉ាង​ណាមិ​ញ យើង​បម្រើ​ព្រះនៃភា​ព​បរិបូរ ដែ​លទ្រ​ង់មា​នល​ទ្ធភា​ព​ផ្គត់​ផ្គង់​យើង “លើស​ពី​តម្រូវ​ការ” ជានិច្ច។ យើង​អាច​មើល​ឃើញ​ភាព​សប្បុរស​រប​ស់ព្រះ​អង្គ តាម​រយៈ​របៀប​ដែល​ព្រះអង្គ​ស្រឡាញ់​កូន​របស់​ព្រះអ​ង្គ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៣ ស្តេច​ដាវីឌបា​ន​រៀប​រាប់​ អំពី​ផលប្រ​យោជន៍​ជាច្រើន ​ដែល​ព្រះ​វរបិតានៃ​យើ​ងបា​នប្រ​ទាន​ម​កយើ​ង។ ក្នុងខ.៤ ព្រះអ​ង្គ​បានមា​នប​ន្ទូល​ថា ព្រះ​អម្ចាស់​ប្រោស​លោះ​ជីវិត​យើង ឲ្យ​រួច​ពី​សេចក្តី​ហិន​វិនាស ហើយ​​យក​​សេចក្តី​​សប្បុរស និង​​សេចក្តី​​មេត្តា​ករុណា បំពាក់​​ជា​​មកុដ​​ឲ្យ​យើង​ផង។

ម្យ៉ាង​វិញ​ទៀត សាវ័ក​ប៉ុល​បាន​រំឭក​យើងថា​ ព្រះ “បាន​​ប្រទាន​​ព​រ​​ម​ក​​យើង​​ក្នុង​​ព្រះគ្រី​ស្ទ ដោយ​​គ្រប់​​ទាំង​​ព្រះ​ពរ​​ខាង​​ព្រលឹង​​វិញ្ញាណ” ហើយ “​អាច​​នឹង​​ធ្វើ​​ហួស​​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម   ឬ​គិត​ក្តី”(អេភេសូរ ១:៣ ៣:២០)។   ដោយ​សារ​សេចក្តី​ស្រឡាញ់​ដ៏អស្ចារ្យ​របស់​ព្រះ​អង្គ នោះ​យើង​រាល់​គ្នា​ត្រូវ​បាន​ហៅថា កូន​ព្រះ(១យ៉ូហាន ៣:១)   ហើយព្រះ​អ​ង្គអា​ច​នឹ​ង​​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ ​បាន​ចម្រើន​ដល់​យើង​រាល់​គ្នា “ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច” ដើម្បី​ឲ្យ​បាន​ច្រើនឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក”(២កូរិនថូស ៩:៨)។

សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​នៃ​ព្រះ បាន​បង្ហូរ​ចូល​ក្នុង​ជីវិត​យើង ជួយ​ឲ្យយើងអា​ច​ចែក​រំលែក​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណទ្រង់ ដល់​អ្នក​ដទៃ។ ព្រះ​នៃអំ​ណាច និង​ការ​ផ្គត់​ផ្គង់ ជា​ព្រះដែ​ល​មាន “លើស​ពី​តម្រូវ​ការ” ​ជានិ​ច្ច។—Cindy Hess Kasper

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles