ដំណើរ​ជីវិត​ដែល​ថយ​ក្រោយ

ទន្លេឈិកាហ្គោ មាន​ភាព​មិន​ប្រក្រតី ដោយសារ​វា​ហូរ​បញ្ច្រាស​ទិស។​ ក្រុម​វិស្វករ​បាន​បង្វែរ​ទិស​ដៅរ​បស់​វា ឲ្យហូ​រ​បញ្រ្ចាស​យ៉ាងដូ​ច​នេះ អស់​ជាង​មួយ​សតវត្សរ៍​ហើយ ដោយសារ​ប្រជាព​ល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​បំពល់​ទឹក​ទន្លេ​នេះ។ គេ​បាន​បង្ហូ​រ​ទឹក​លាង​ចាន ទឹក​លូ និង​កាក​សំណង់​រោង​ចក្រ ចូល​ទៅ​ក្នុង​ទន្លេ​នេះ ហើយ​ទន្លេ​នេះហូរ​ចូល​បឹង​មីឈីហ្គិន។ ដោយសារ​បឹង​នេះ​ជាប្រ​ភពទឹ​ក​ប្រើ​ប្រាស់ស​ម្រាប់​ទី​ក្រុង មាន​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​មាន​ជម្ងឺ និង​បាត់​ប​ង់​ជីវិត ដោយសារ​ទឹក​កក្វក់​នោះ ហេតុ​នេះ​ហើយ​ អាជ្ញា​ធរ​ក្រុង​ក៏​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទិស​ដៅ​ទឹក​ទន្លេ ឲ្យ​ហូរ​បញ្រ្ចាស ចេញ​ពី​បឹង​នោះ​វិញ។

យ៉ាង​ណាមិ​ញ ពេល​យើង​​ក្រឡេច​មក​មើលដំ​ណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ ​ក្នុង​លោកិ​យនេះ​ យើង​ប្រហែល​ជាគិត​​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ដំណើរ​ជីវិ​តដែ​ល​បញ្រ្ចាស​ថយ​ក្រោយ ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ព្រះ​អ​ង្គជា​ព្រះ​ដ៏​មាន​សិរីល្អ តែព្រះ​​អ​ង្គបាន​យាង​ចុះមក​ផែន​ដី ដើម្បី​ប្រសូត្រជា​​ទារក ​ដែល​ងាយ​នឹង​រង​គ្រោះ។ ព្រះ​អង្គ​ជា​ព្រះដែ​ល​យាង​​មកយក​​កំណើត​ជា​មនុស្ស ដូច​នេះ ពេល​ដែល​ព្រះ​អង្គ​ប្រកាស់​ថា ព្រះអង្គ​ជា​ព្រះ គេ​បាន​ចោទ​ព្រះ​អង្គ​ ថាបាន​ពោល​​ពា​ក្យ​ប្រមាថ​ព្រះ។ ព្រះ​អង្គ​ប្រសូត្រ​មក​ជាម​នុស្ស​ដែល​គ្មាន​បាប​ ឬគ្មាន​​កំហុស​អ្វី​ទាល់​តែ​សោះ តែ​គេ​បាន​ឆ្កាង​ព្រះ​អង្គ ដូច​ឧក្រឹដ្ឋ​ជន​។ ប៉ុន្តែ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​លោ​កិយ តាម​បំណង​ព្រះ​ទ័យ​ព្រះ​(យ៉ូហាន ៦:៣៨)។ ពេល​ដែ​ល​យើង យក​តម្រាប់​តាម​ព្រះ​យេ​ស៊ូវ ក្នុង​នាម​ជា​អ្នក​ដើរតា​ម​ព្រះអ​ង្គ លោកិយ​​គេអាច​គិត​ថា យើង“កំពុង​មាន​ដំណើរ​ថយ​ក្រោយ”។ ការ​ឲ្យ​ពរ​ដល់​ខ្មាំង​សត្រូវ​របស់​យើង​(រ៉ូម ១២:១៤) ឲ្យត​ម្លៃកា​រ​គោរព​ប្រតិ​បត្តិ​ព្រះ​​ ឲ្យ​បាន​​ខ្លាំង​ជាង​​ទ្រព្យ​សម្បត្តិ​(១ធីមូថេ ៦:៦-៩) និង​ការ​មាន​អំណរ   ក្នុង​ពេល​រង​ទុក្ខ​លំបាក​(យ៉ាកុប ១:២) ហាក់​ដូច​ជា​ផ្ទុយ​ពី​ទស្សនៈ​របស់​លោកិយ​។ តែ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ​“​អ្នក​​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ”(ម៉ាថាយ ១៦:២៥)។

ដូច​នេះ​ ចូរ​យើង​កុំបារម្ភ​អ្វី​ឡើយ បើសិ​នជា​ ការ​រស់នៅ​​របស់​យើង​ហាក់​ដូចជា​​មាន​ដំណើរ​ថយ​ក្រោយ ខុស​ពី​គំនិត​របស់​លោកិយ​នោះ។ ព្រះ​នឹង​ប្រទាន​កម្លាំង ឲ្យយើ​ង​រស់​នៅ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះអ​ង្គ ហើយព្រះ​​អង្គ​នឹង​ជួយ​ឲ្យ​យើង ​មាន​ដំណើរ​ឈាន​ទៅមុខ​ទៀត។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles