ផ្លែក្រូចនៃបុណ្យណូអែល

ក្នុង​សាធារណៈ​រដ្ឋ​ឆេក និង​ក្នុង​តំបន់​ដទៃ​ទៀត ពេល​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល គេ​ក៏បា​ន​រាប់​បញ្ចូល ការតុ​ប​តែង​ផ្លែក្រូច​   ដ៏​គួ​រឲ្យ​ចាប់​អារម្មណ៍។   ផ្លែ​ក្រូចនោះជា​តំ​ណាង​ឲ្យ​ពិភព​លោក ហើយ​គេ​បាន​ដោត​ទាន​មួយដើ​ម​នៅពី​លើ​ផ្លែក្រូច​​នោះ ជា​ដំណាង​ឲ្យ​ព្រះ​គ្រីស្ទ​ ដែល​ជា​ពន្លឺ​នៃ​លោកិយ។ រួច​គេ​យក​ខ្សែបូ​ក្រ​ហម​មក​ចង​ព័ទ​ជុំវិញ​ផ្លែ​ក្រូច​នោះ ជា​តំណាង​ឲ្យ​ព្រះ​លោហិត​របស់​ព្រះ​យេស៊ូវ។ បន្ទាប់​​​មកគេ​យ​កឈើ​ចា​ក់​ធ្មេញបួ​នដើម មក​ដោត​ដំណាប់​ផ្លែឈើ​ក្រៀមធ្វើ​ជា​ត្រណោត ហើយ​សៀត​វាចូ​​លតា​ម​ខ្សែ​បូនោះ​នៅ​សង​ខាង​ផ្លែក្រូ​ច ជា​ដំណាង​ឲ្យ​ផល​ផ្លែ​សម្រាប់លោ​កិយ។ ជា​ការ​ពិត​ណាស់​ ការ​តុប​តែង​នេះ ជាកា​រ​បង្ហាញ​អំពីគោល​បំណង ដែល​ព្រះគ្រី​ស្ទយា​ង​ចុះម​ក ដើម្បី​នាំ​ពន្លឺ​ចូល​មក​ក្នុង​ភាពង​ងឹត ដើម្បីប្រោ​ស​លោះលោ​កិយ ដោយខ្ចា​យ​ព្រះលោ​ហិត​របស់​ព្រះអង្គ។

លោក​យ៉ូហាន​បាន​កត់​ត្រា​ អំពី​ដំណើរ​ជីវិតរ​បស់​ព្រះគ្រីស្ទ ក្នុង​ព្រះ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន។ គាត់បា​ន​ពិពណ៌នាថា​ ព្រះយេ​ស៊ូវ​ជាពន្លឺ​នៃ​លោកិយ​ ហើយ​ព្រះ​អង្គ​ជា “​ពន្លឺ​​​ដ៏​ពិត នោះ​​គឺ​​ជា​​ពន្លឺ​​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះ​ទៅ​​ទៀត ព្រះ​គ្រីស្ទ​មិន​គ្រាន់តែ​ជា​ពន្លឺ​ដែល​យាងម​ក​បំភ្លឺ​លោកិយ ដែល​នៅក្នុ​ងភា​ព​ងងឹត​ប៉ុណ្ណោះ​ទេ តែ​​ព្រះអង្គ​ថែ​ម​ទាំង​ជា “កូន​​ចៀ​ម​​នៃ​​ព្រះ ដែល​​ដោះ​​បាប​​មនុស្ស​លោក”(ខ.២៩)។

សូម​យើង​ជញ្ជឹ​ង​គិត​អំពី​ការ​នេះចុះ​! ព្រះ​ឱរស​នៃភូមិ​បេថ្លេហិម ព្រះ​អង្គ​ជា​ព្រះ​គ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់ និង​​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើយ​វិញ។ ព្រះ​​អង្គ​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង ឲ្យ “​ដើរក្នុ​ង​​ព​ន្លឺ​​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ”(១យ៉ូហាន ១:៧)។ សូម​ឲ្យអស់​អ្នក​ដែល​បាន​ពិសោធ​នឹង​ការ​សង្រ្គោះរ​បស់​ព្រះអង្គ រក​ឃើញ​សន្តិភា​ព នៅ​ក្នុង​ការ​ដើរ​ក្នុង​ពន្លឺ​ព្រះ​អង្គ។—Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles