ការនៅកំដរ

ក្នុង​ឆ្នាំ​២០១២ មាន​ការ​សម្លាប់​រង្គាល ក្នុង​សាលា​រៀន​មួយ ក្នុង​រដ្ឋ​ខូណែធូខាត់ ដែល​បណ្តាល​ឲ្យ​កុមារ​២០​នាក់ និង​បុគ្គ​លិក​សាលា​៦​នាក់​បាត់​បង់​ជីវិត។​ ពេល​នោះ​សហ​រដ្ឋ​អាមេរិក​ទាំង​មូល មាន​ការ​តក់​ស្លត់​យ៉ាងខ្លាំ​ង​ចំពោះ​​ព្រឹ​ត្តិ​ការណ៍​ដ៏គួរ​ឲ្យ​រន្ធ​ត់នេះ។ ប្រជា​ពល​រដ្ឋ​ទាំងឡា​យ​​បាន​គិត​អំពី​សោក​នាដ​កម្ម​នេះ ហើយ​មាន​សំណួ​រ​ជាច្រើ​ន​បាន​ចោទ​ឡើង​ថា ឃាតករ​នោះ ជា​មនុស្ស​ប្រភេទ​ណា ដែល​អាច​ធ្វើ​ទង្វើដ៏​ព្រៃ​ផ្សៃ​យ៉ាង​នេះ ហើយ​តើគា​ត់​ធ្វើដើ​ម្បី​អ្វី? តើយើង​អា​ចធ្វើ​ដូច​ម្តេច ដើម្បី​ការពា​រ​កុំឲ្យ​មា​នហេតុ​ការណ៍​ដូច​នេះ កើត​ឡើង​ទៀត?តើ​យើង​អាច​ជួយ​អ្នក​ដែល​បាន​រួច​ជីវិត ពី​ការស​ម្លាប់​រង្គាល​នោះ​ដោយ​របៀប​ណាខ្លះ?

ស្ថិត​ក្នុង​ពេល​ដ៏ច្របូក​ច្រប​ល់នោះ មាន​ក្រុម​លើក​ទឹកចិត្ត​មួយ​ក្រុម​ ដែល​ខុស​ពីកា​ររំ​ពឹង​ទុក​របស់យើ​ង បាន​នាំ​ឲ្យ​មាន​ភាព​ធូរស្រា​ល​ឡើង។ ក្រុម​មួយ​នោះ ជា​ប្រភេទ​សត្វ​ឆ្កែប្រ​ម៉ាញ់​ដ៏គួ​រឲ្យ​​ស្រឡាញ់ ដែល​គេបា​នប​ង្វឹក​យ៉ាង​ពិសេស ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ពួកវា​។ សត្វ​ឆ្កែ​មិន​ចេះ​និយាយ​ស្តី​ដូច​មនុស្ស​ទេ។ ពួក​វា​គ្រាន់តែ​​អាចនៅកំ​ដរ​ប៉ុណ្ណោះ។ ក្មេងៗដែ​លមាន​ការ​ប៉ះទ​ង្គិច​ផ្លូវ​ចិត្តធ្ង​ន់​ធ្ងរ ដោយ​សារ​អំពើហឹ​ង្សាដ៏​ត​ក់​ស្លត់ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​​ភ័យ​ខ្លាច និង​អារម្មណ៍ ដល់​មនុស្ស​ធំ​ឡើយ ប៉ុន្តែ ពួក​គេ​បាន​បើក​ចំហរ​ចិត្ត​ចំពោះ​សត្វ​ឆ្កែ​ទាំង​នោះ ដោយ​បង្ហាញ​ចេញនូ​វ​អារម្មណ៍​ទាំង​នោះដល់​ពួ​កវា​។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ធីម ហេតស៍ន័រ(Tim Hetzner) ដែល​ជា​នាយក​នៃ​អង្គ​ការ​មនុស្ស​ធម៌​ពួក​ជំនុំ​លូស័ររិន​ បាន​មាន​ប្រសាសន៍​ថា “ចំណុ​ច​សំខាន់​បំផុត​នៃកា​របង្វឹក​សត្វ​ឆ្កែរ​ទាំង​នេះ គឺ​យើង​បង្រៀន​ពួក​វា​ឲ្យចេះ​មានភា​ព​ស្ងាត់​ស្ងៀម ដើម្បី​ជួយ​អ្នក​ដែល​កំពុង​សោក​សង្រេង”។

យ៉ាង​ណាមិ​ញ ពេលដែ​លយើ​ង​សិក្សា​ព្រះគ​ម្ពីរ​យ៉ូប យើង​ឃើញ​ថា មនុ​ស្សដែ​ល​កំពុងសោ​ក​សង្រេង មិន​តែង​តែ​ត្រូវ​ការ​ការលើ​កទឹ​ក​ចិត្ត ដោយ​ពាក្យ​សម្តី​ជានិ​ច្ច​ឡើយ។ ជួន​កាល ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់​អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅក្បែ​រ​ពួក​គេ​ប៉ុណ្ណោះ ដោយ​រង់​ចាំ​ស្តាប់​ពាក្យ​ពេចន៍​អ្វី​ដែល​ពួក​គេចង់​និយាយ​ចេញ និ​ង​ឱប​ពួក​គេ​ពេល​ដែល​ទុក្ខ​ព្រួយរ​បស់​ពួក​គេ ប្រែ​ក្លាយ​ជាកា​រខ្សិ​បខ្សួ​ល​។

មាន​ពេល​ខ្លះ ព្រះ​ប្រហែល​ជា​មិន​ធ្វើកា​រ​អ្វីមួ​យ ដើម្បី​កែប្រែស្ថានភា​ពដ៏​ឈឺ​ចាប់ ហើយព្រះ​​អង្គ​ក៏ប្រ​ហែល​ជាមិ​ន​ពន្យល់ អំពី​ការ​ឈឺចាប់​នោះដែ​រ ប៉ុន្តែ ព្រះអ​ង្គ​នឹង​កម្សាន្ត​ចិត្ត​យើង ដោយ​ប្រើ​វត្ត​មាន​នៃបង​ប្អូ​ន​រួម​ជំនឿ​ដទៃ​ទៀត ឲ្យ​មក​រំលែក​ទុក្ខ​របស់​យើង​(កូល៉ុស ៤:៨)។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles