ការពិបាក ដែលយើងមិនអាចទៅណារួច

មាន​ពេល​មួយ លោក​ខេន ដៀល(Ken Deal) ដែល​មាន​អាយុ​៨៦ឆ្នាំ​ បាន​ឡើ​ង​​អធិប្បាយ​ព្រះ​​​បន្ទូល​​ថ្ងៃអាទិត្យ ជា​លើក​ចុង​ក្រោយ ដោយ​និយាយ​រៀបរា​ប់​ជាសរុប អំពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​ដែលគា​ត់បា​ន​ធ្វើ ក្នុង​ព័ន្ធ​កិច្ចព​ន្ធ​ធនាគា។ ពេល​នោះគា​ត់​បាន​មាន​ប្រសាស​ន៍ថា គាត់​បានប​ង្រៀន​ព្រះ​បន្ទូល​ដល់​អ្នក​ទោស​ទំាង​ឡាយ អំពី​ការ​បម្រើ​ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេកំ​ពុង​ជាប់​​ឃុំ។ គាត់​បាន​លើក​ឡើងអំ​ពី​ទីបន្ទាល់​ជាច្រើ​ន រប​ស់​អ្នក​ទោស ដែល​ក្នុង​ចំណោម​នោះ មាន​អ្នក​ខ្លះត្រូវ​ជាប់​ពន្ធ​ធនាគា​អស់​មួយជី​វិត។ នរណាក៏​ចង់​ចាកចេ​ញ​ពីកន្លែង​នោះ​ដែរ​ ប៉ុន្តែ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​មានកា​រ​លូតលា​ស់​ខាង​វិញ្ញាណ​ ហើយផ្សាយ​ដំណឹង​ល្អ អំពី​ព្រះ​គ្រីស្ទ ដល់​អ្នក​ឯ​ទៀត នៅ​ក្នុង​ពន្ធ​ធនាគា។

ដោយ​សារ​ជ​នជា​តិយូ​ដា ​មិន​​ស្តា​ប់បង្គាប់​ព្រះ​អម្ចាស់ ព្រះ​អង្គ​ក៏​បាន​បើក​ឲ្យស្តេ​ច​នេប៊ូក្នេសា លើក​ទ័ព​ចូល​មកក្នុ​ង​នគរ​របស់​ពួក​គេ ហើយ​ចាប់​ពួក​គេ​ជាឈ្លើយ ដឹក​យក​ទៅច​ក្រភ​ព​បាប៊ីឡូន។ លោក​ហោរា​យេរេមា ក៏​បាន​នាំ​ព្រះរាជ​សា​រ​របស់ព្រះ​​អម្ចាស់ មក​ប្រកាស់ដល់​ពួក​គេថា​ “ចូរ​​​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្តី​ផង … ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ(យេរេមា ២៩:៥-៦)។

យើង​ប្រហែល​ជាជួ​បស្ថា​នភាព​ដែលពិបាក​ខ្លះៗ​ នៅថ្ងៃ​នេះ​ ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ទៅណា​រួ​ច។ ទោះ​បី​ជាវា​កើត​ឡើង​ពីបរាជ័យ​របស់​យើង ឬ​ក៏ទោះជាវា​​មិន​មែន​ជា​កំហុសរ​ប​ស់​យើង​ក៏ដោ​យ ក៏​យើង​នៅ​តែអា​ច “ឆ្លង​កាត់” ឬ​ស្វែង​រក​កម្លាំង​មក​ពី​ព្រះ ដើម្បី “លូត​លាស់” តាម​រយៈ​ការ​លំបាក​នោះ។ ការ​ពិបាក​ដែល​ធ្វើ​ឲ្យយើ​ង​ទៅណាមិ​នរួច គឺ​ជាឱ​កាស​ដើម្បី​រីក​ចម្រើន ឬ​លូត​លាស់ មិន​មែន​ដើម្បី​អន់​ថយ​ទេ។ គោល​ដៅ​របស់​ព្រះអ​ម្ចាស់ គឺ​ដើម្បី​ប្រទាន​ឲ្យយើង​ មាន “អនា​គត​ល្អ និង​មាន​ក្តី​សង្ឃឹម”(ខ.១១)។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles