អរព្រះគុណព្រះ ៣១ថ្ងៃ

តាម​ប្រតិ​ទិន​​របស់​សហ​រដ្ឋ​អាមេរិក ខែ​មករា​ជា​ខែ​​នៃ​ការ​ដឹ​ង​គុណ ប្រចាំ​ប្រទេស។​ ជា​ការ​ពិត​ណាស់ ប្រទេស​ផ្សេង​ទៀត ក៏​ងាយ​នឹង​ចម្ល​ងប្រ​ពៃណី​នេះ​ផង​ដែរ ដូច​នេះ គេ​ប្រហែល​ជា​គួរ​តែ​ហៅ​ខែ​មករា​ថា ខែ​​នៃ​ការ​ដឹង​គុណ​ទូទាំង​ពិភព​លោក។

សម្រាប់​យើង​ជា​គ្រីស្ទ​បរិស័ទ​វិញ ដើម្បី​ឲ្យយើ​ង​អាច​អប​អរ​ពិធី​បុណ្យ​អរ​ព្រះគុ​ណ ឲ្យ​បាន​ល្អ​បំផុត ជា​ដំបូង យើង​ចាំ​បាច់​ត្រូវ​ស្វែង​យល់​ថា ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​ខ្លះអំពី​ការ​អរ​ព្រះ​គុណ​។

បទ​គម្ពីរទំនុក​ដំកើង ជំពូក​១៣៦ បាន​ចាប់​ផ្តើម​ និ​ង​បញ្ចប់​ដោយ​ពាក្យ​ថា “ឱ​​សូ​ម​​អរ​ព្រះគុណ​​ដល់​​ព្រះយេហូវ៉ា”(ខ.១,២៦)។ បទ​គម្ពីរ​មួយ​ជំពូក​នេះ បាន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​អរ​ព្រះគុ​ណ​ព្រះ ដ៏​ធំ​ប្រសើរ​នៃ​យើង ព្រោះ​“សេចក្តី​​សប្បុរស​​របស់​​ទ្រង់​​ស្ថិត​ស្ថេរ​​នៅ​​ជា​​ដរាប”។ សេចក្តី​សប្បុរស​របស់​ព្រះអ​ង្គ ជា​មូល​ហេតុដ៏​សំខាន់​បំផុត ដែល​យើង​ត្រូវ​​អរ​ព្រះ​គុណ​ព្រះ។ យើង​​អាច​​ចំណាយ​ពេល​ពេញ​មួយ​ខែ ក្នុង​ការ​ស្វែង​យល់ អំពី​ការ​អរ​ព្រះគុ​ណ​ព្រះ​អង្គ ដែល​មាន​ចែង​ក្នុង​ទំនុក​ដំកើង ជំពូក​១៣៦។

អ្នក​និពន្ធ​ទំនុក​ដំកើងបាន​រំឭក​យើង អំពី​“ការអស្ចារ្យ​ដ៏​ធំ” ដែល​ព្រះអ​ង្គ​បាន​ធ្វើ(ខ.៤)។ គាត់​​បាន​ពិពណ៌នា​ អំពី​ស្នា​ព្រះ​ហស្ត​ដ៏​ស្រស់​បំព្រង ដែល​ព្រះ​អង្គ​បានប​ង្កើត​ដោយ​ប្រាជ្ញា​(ខ.៥)។ បន្ទាប់​មក គាត់​ក៏​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​អ​ង្គ​បាន​រំដោះ​រាស្ត្រ​ទ្រង់ ចេញ​ពីពួក​ខ្មាំង​សត្រូវ​ជា​ច្រើន​លើក​ច្រើន​សារ​(ខ.១០-២២)។ ពេល​ដែល​យើង​ពិចារ​ណា អំពី​ទិដ្ឋ​ភាព​នៃ​ការ​បង្កើត និង​ការ​រំដោះ​របស់​​ព្រះ​អង្គ ដែល​មាន​ចែង​ក្នុង​ទំនុក​ដំកើង ជំពូក១៣៦ នោះ​យើង​ងាយ​នឹង​អរ​ព្រះគុ​ណ​ព្រះអ​ង្គ សម្រាប់​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើសម្រាប់​យើងជា​រៀង​រាល់​ថ្ងៃ ក្នុង​ខែ​នៃ​ការ​អរ​ព្រះ​គុណ​។

ដើម្បី​ចាប់​ផ្តើម​ដំណើរ​ជីវិត​យើង ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​គ្មាន​វិធី​សាស្រ្តអ្វី​ ដែល​ប្រសើ​​រ​ជាង​ការ​ផ្តោត​ទៅ​លើ​ការ​ថ្វាយ​ការ​អរ​ព្រះគុ​ណ ដល់​ព្រះអម្ចាស់​នៃ​យើង​ឡើយ! “ឱ​​សូម​​អ​រ​ព្រះគុ​ណ​ដ​ល់​​ព្រះ​យេហូវ៉ា ដ្បិត​​ទ្រង់​​ល្អ! សេចក្តី​​សប្បុរស​​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប”(ខ.១)។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles