ក្នុងតង់ដ៏តូច

ក្នុង​អំឡុង​ពេល​នៃ​ការផ្សាយ​ដំណឹង​ល្អ​ជា​ទ្រង់​ទ្រាយ​ធំ របស់​លោក​ប៊ីលី​ក្រាហាំ​(Billy Graham) ជា​ប្រវត្តិ​សាស្រ្ត ក្នុង​ក្រុង​ឡូសអ៊ែន​ជេលេស ក្នុង​ឆ្នាំ១៩៤៩ មាន​មនុស្ស​ជាង​៦០០០​នាក់ បាន​មក​ចូល​រួ​ម​កម្ម​វិធី​នោះ ក្នុង​តង់​ដ៏​ធំ​មួយ។ មាន​មនុស្ស​ច្រើន​លើស​លប់​បា​នមក​ចូល​រួម ​ក្នុង​យប់​នីមួយ​ៗ អស់​រយៈ​ពេល​៨​សប្តាហ៍​។ នៅ​ក្បែរ​នោះ មាន​តង់​តូច​មួ​យទៀ​ត ដែល​តូច​ជាង ​ត្រូវ​បាន​គេ​រៀប​ចំ​ដោយ​ឡែក សម្រាប់​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត និង​អធិស្ឋាន។ លោក​ឃ្លីហ្វ(Cliff Barrows) ដែល​ជា​នាយក​ផ្នែកត​ន្រ្តី ជា​មិត្ត​ជិត​ស្និទ្ធ និង​សហការី​រប​ស់លោកក្រា​ហាំ​តាំង​ពីយូរ​មកហើយ បាន​មាន​ប្រសាសន៍​ជាញឹក​ញាប់​ថា កិច្ចការ​ដ៏​ពិត​នៃ​​ការ​ផ្សាយ​ដំណឹង​ល្អ​ថ្ងៃនេះ​​ បាន​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​“ត​ង់​ដ៏​តូច​នោះឯ​ង” ដែល​គេ​បានជួ​ប​ជុំគ្នា​ លុត​ជង្គង់​អធិស្ឋា​ន នៅមុ​ន និ​ង​ក្រោយ​ពេល​កម្ម​វិធី​ផ្សាយ​ដំណឹង​ល្អ​។   អ្ន​ក​ស្រីភើ​ល ហ្គូឌ(Pearl Goode) ដែ​ល​ជា​​អ្នក​ក្រុង​ឡូនអ៊ែនជេលេស បានដឹ​ក​នាំ​ការ​ជួប​ជុំ​គ្នា​អធិ​ស្ឋាន ដែល​មាន​ក្នុង​ពេល​នោះ នឹង​នៅ​ពេល​ក្រោយ​ៗ​ទៀត។

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ផ្ញើរ​ទៅ​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ក្នុង​ក្រុង​កូល៉ុស គាត់​បាន​បញ្ជាក់​ថា គាត់​នឹង​គូកន​ការងារ​របស់គា​ត់ បាន​អធិស្ឋា​ន​ឲ្យ​ពួក​គេ​ជានិច្ច(កូល៉ុស ១:៣,៩)។​ ក្នុង​ចុង​បញ្ចប់​​នៃ​សំបុត្រ​នោះ គាត់​បាន​លើក​ឡើង​អំពី​លោក​អេប៉ាប្រាស ដែល​ជា​អ្នក​បង្កើត​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស “ដែល​ខំ​​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​ពួក​គេ​​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក”(៤:១២)។

អ្នក​ខ្លះបា​នទ​ទួល​ភារៈ​កិច្ច​ផ្សាយ​ដំណឹង​ល្អ​ជា​ទ្រង់​ទ្រាយ​ធំ ដែល​ចេញ​មុខ​​ច្រើន នៅ​ក្នុង “តង់​ដ៏​ធំ”។ តែ​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា នូវអ​ភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ នៅក្នុ​ង​ការ​លត់​ជង្គង់ ក្នុង “​តង់​ដ៏​តូច”​ ហើយ​នាំ​អ្នក​ដទៃ​ឲ្យ​ចូល​មក​ក្រាប​នៅ​ចំពោះមុ​ខ​បល្ល័ង្ក​ព្រះ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles