បុរសពីរនាក់

មាន​បុរស​ពីរ​​នាក់​ត្រូ​វ​គេស​ម្លាប់ ក្នុងថ្ងៃ​តែ​មួ​យ ក្នុង​ទីក្រុង​របស់​ខ្ញុំ។ បុរស​ទី​មួយ ជា​មន្រ្តី​ប៉ូលីស ដែល​ត្រូវ​គេ​បាញ់​សម្លាប់ ពេល​គាត់​កំពុ​ង​ព្យាយា​ម​ជួយ​គ្រួសារ​មួយ។ បុរស​ម្នាក់​ទៀត ជា​ជន​អនាថា ដែលត្រូ​វ​គេ​បាញ់ស​ម្លាប់ ពេល​គាត់​កំពុង​ផឹ​ក​ស៊ី​ជាមួ​យមិ​ត្ត​ភ័ក្តរ​បស់គា​ត់ នៅ​ពេលព្រឹ​ក​ថ្ងៃនោះ​។ ប្រជា​ជន​ក្នុង​ទីក្រុង​ទាំង​មូល​បានកា​ន់ទុ​ក្ខ ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​មន្ត្រី​ប៉ូលីស​។ គាត់​ជា​យុវជ​ន​ដ៏ល្អ​ម្នា​ក់ ដែល​ជួយ​យក​អសារ​អ្នក​ដទៃ ហើយ​អ្នក​រស់​នៅ ក្នុង​តំបន់​ដែល​គាត់​បាន​បម្រើ​ការ ក៏​ស្រឡាញ់​គាត់​ដែរ។ ទន្ទឹម​នឹង​នោះ មាន​ជន​អនាថា​ពី​រ​បី​នាក់ បាន​សោក​សង្រេង ចំពោះ​បុរស​អនាថា​ម្នាក់​នោះ ដែល​ពួក​គេបា​នស្រឡាញ់ ​និង​បាន​បាត់បង់។ ខ្ញុំយ​ល់​ថា នៅ​ថ្ងៃនោះ​ ព្រះ​អម្ចាស់​បាន​សោក​សង្រេង ជា​មួយ​នឹង​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ​ដូច​គ្នា។

ពេល​ដែល​ព្រះ​យេស៊ូវ​ទត​ឃើញ​នាង​ម៉ារា និង​ម៉ាថា និង​មិត្ត​ភ័ក្ត​របស់​ពួក​នាង​យំ ដោយសា​រ​លោក​ឡាសា​ស្លាប់ “ទ្រង់​​មាន​​សេចក្តី​​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះហឫទ័យ”(យ៉ូហាន ១១:៣៣)។ ព្រះអង្គស្រ​ឡាញ់លោ​កឡា​សា និង​បង​ស្រីរ​បស់​គាត់។​ ទោះ​បី​ជា​ព្រះ​អង្គ​ជ្រាប​ថា នៅពេ​លប​ន្តិច​ទៀត ព្រះ​អង្គ​នឹ​ង​ប្រោស​គាត់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​ដោយ ក៏​ព្រះអ​ង្គនៅ​តែព្រះ​កន្សែង​ជាមួ​យនឹ​ងពួ​ក​គេ(ខ.៣៥)។ អ្នក​ជំនាង​ខាង​ព្រះគម្ពីរ​ខ្លះ បាន​យល់​ថា​ ព្រះយេស៊ូវ​ព្រះ​កន្សែងនៅ​ថ្ងៃ​នោះ ​ប្រហែល​ជា​ដោយ​សារ​ព្រះអង្គ​យល់​ពី​ទុក្ខវេ​ទនា​របស់​មនុស្ស ដែល​បណ្តាល​មក​ពី​កា​រស្លា​ប់ ការ​ឈឺចា​ប់ និង​ទុក្ខ​ព្រួយ។

ការ​បាត់​ប​ង់​ជា​ផ្នែក​មួយ​នៃជី​វិត ដែ​លកើ​តមា​ន​ជាធ​ម្មតា។ ប៉ុន្តែ ដោយសា​រ​ព្រះ​យេស៊ូវ “ជា​​សេចក្តី​​រស់​​​ឡើង​​វិញ ហើយ​ជា​ជីវិត”(ខ.២៥) នោះថ្ងៃ​ណា​មួយ​ អ្នកដែ​លជឿ​ព្រះ​អង្គ នឹង​លែង​ជួប​ការ​ស្លាប់ និង​ទុក្ខ​ព្រួយ​ជារៀ​ងរហូ​ត។ សព្វ​ថ្ងៃនេះ​ ព្រះអង្គ​យំ​ជាមួ​យយើ​ង ដោយ​សារ​ការ​បាត់​បង់​ដែលយើងជួ​ប​ប្រទះ ហើយ​ក៏បា​ន​ប្រាប់​យើង​ឲ្យ “​អ​រ​​សប្បាយ ជា​​មួ​យ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ ហើយ​យំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង”(រ៉ូម ១២:១៥)។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles