អ្វីៗមានភាពរៀបរយ

ការ​បង្រៀន​ក្មេង​ៗ ឲ្យ​ចេះ​​រៀប​ចំ​អាកប្ប​កិរិយ៉ា​ឲ្យ​​បាន​ល្អ នៅ​ព្រះ​វិហារ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ពេល​យើង​ទៅ​ដ​ល់​ព្រះ​វិហារ​បាន​ប្រហែល​១០​នាទី យើង​ឃើញ​ថា អ្វី​ៗ​មាន​ភាព​រៀប​រយ តែបើ​​ខ្ញុំ​មិន​មើល​ម៉ាតធ្យូ(Matthew) កូន​រប​ស់​ខ្ញុំទេ​ នោះ​ក្មេ​​ងប្រុ​សដ៏​តូ​ច​ល្អិត​ម្នាក់​នេះ ​នឹង​ធ្វើឲ្យគេយ​ល់​ថា គាត់​ហាក់​ដូច​ជា​គ្មាន​ឪពុក​ម្តាយ​នៅមើ​លគា​ត់អ​ញ្ចឹង។ ពេល​នោះ ខ្ញុំនឹ​ង​បាន​ឃើញគាត់​រត់​ចុះឡើ​ង ក្នុង​បន្ទប់​ថ្វា​យប​ង្គំ។ អាវដែ​លគា​ត់​បាន​តើនុយ នឹង​របូត​ពាក់​កណ្តាល​ហើយ​វែ​ន​តារ​បស់​គាត់​ក៏វៀ​ចដែ​រ គាត់​នឹង​ដើ​រ​អូស​ស្បែក​ជើង ហើយ​នំ​ស្រួយ​របស់​គាត់ នឹង​ធ្លាក់​កំទេច​ចុះម​ក​រាយ​លើ​ខោអាវ​គាត់។ បើខ្ញុំ​មិ​ន​មើល​គាត់​ទេ នោះ​គាត់​នឹង​ធ្វើ​ឲ្យ​មាន​ភាពរ​ញេរ​ញ៉ៃ​មិន​ខាន​ទេ។

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ង​ល់ថា ​តើ​ជួន​កាល យើង​បង្ករ​ឲ្យ​មាន​ភាព​រញេរញ៉ៃ​ក្នុង​ជីវិតរ​បស់​យើងផ​ង​ដែ​រ​ឬ? បន្ទាប់​ពី​ព្រះ​គ្រីស្ទ​បាន​បំពាក់​យើង ដោយសេ​ចក្តី​សុចរិត​របស់​ព្រះអ​ង្គ​ហើយ យើង​ចេះតែ​វង្វេង​ចេញ ហើយរ​ស់​នៅ​តាម​បែប ដែល​ធ្វើ​ឲ្យ​គេគិ​តថា​ យើង​ហាក់​ដូច​ជា​មិន​មែន​ជាកូន​រ​បស់​ព្រះ​អង្គ​អញ្ចឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​យូដាស បាន​សន្យាដល់​យើង​ថា ព្រះ​យេស៊ូវ​ “អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​និង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរីល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេកអរ​ផង”(យូដាស ១:២៤)។

តើ​ហេតុ​អ្វី​​បា​នជា​យើង ​នៅតែប​ន្តរ​ស់​នៅតាម​របៀប ដែល​ធ្វើ​ឲ្យ​គេគិ​ត​ថា យើង​គ្មាន​ព្រះ​វរបិតា​ដែល​គ​ង់​នៅ​ស្ថាន​សួគ៌?​ កាល​ណាយើ​ង​អនុញ្ញាត​ឲ្យ​ព្រះវិ​ញ្ញាណ​ដឹក​នាំជី​វិត​យើង តាម​ផ្លូវ​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹង​ជួយ​មិន​ឲ្យយើ​ង​ជំពប់​ដួល។ សូម​គិត​ថា បើសិន​ជា​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ​បន្ទូល​ព្រះ​អង្គ ​ដើម្បី​សម្អាត​ចិត្ត​យើង ដោយ “ទឹក​លាង​សម្អាត ដែល​ជា​ព្រះប​ន្ទូល” នោះតើ​ជី​វិត​យើង​នឹង​មាន​ភាព​សុចរិត​ប៉ុណ្ណា​?(អេភេសូរ ៥:២៦)។

យើងពិ​ត​ជា​មានពរ​ណា​ស់ ដែល​ព្រះយេ​ស៊ូវ​បា​ន​សន្យា​​ថា នឹង​ទទួល​យក​ជី​វិត​យើង ដែល​ចេះតែ​ជំ​ពប់​ដួល និង​រ​ញេរញ៉ៃ​ ប្រយោជន៍​​​នឹ​ង​​ថ្វា​យ​យើងដ​ល់ព្រះ​វរបិតា ទុក​​​ជា​ពួ​ក​ជំនុំ​ដែល​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​! សូម​យើង​រស់​នៅ ឲ្យកា​ន់តែ​ស​មជា​កូ​ន​របស់​ព្រះ​ដ៏ជា​​មហាក្សត្រ ដោ​យឆ្លុះ​បញ្ចាំ​ង​ឲ្យ​គេ​ឃើញ​សេចក្តី​ស្រឡាញ់ និ​ង​ព្រះ​ទ័យ​ទុក​ដាក់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង​រាល់​គ្នា។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles