ល្អលើសផែនការ

ការ​រំខាន គឺ​ជា​កា​រ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​យើង​ជាធ​ម្មតា។ កម្រ​មាន​ថ្ងៃ​ណា ​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ តាម​ផែន​ការណ៍​របស់​យើង​​។ ផែន​ការ​របស់​យើង​ច្រើន​តែ​ជួប​ឧប​ស័គ្គដែ​ល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ យើង​​ជួប​ឧប​ស័គ្គ​ច្រើន​រាប់​មិ​នអ​ស់ ដែល​ចេះ​តែ​ប្រែ​ប្រួល​ពី​មួយ​ទៅ​មួយ​ជា​និ​ច្ច ដូច​ជា ជម្ងឺ ការ​ប៉ះទ​ង្គិច ការ​ស្ទះច​រា​ចរណ៍ ការ​ភ្លេច​ភ្លាំ​ង ឧបករណ៍​មាន​បញ្ហា ភាពអ​សីលធ​ម៌ ភាព​កម្ចិល ការ​ខ្វះកា​រ​អត់​ធ្មត់ កា​រខ្វះ​ស​មត្ថ​ភាព។ល។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​មាន​បញ្ហា យើង​ច្រើន​តែ​មើល​ឃើញ​តែ​ការ​លំបាក​ប៉ុណ្ណោះ គឺមិ​នបា​ន​ឃើញ​ប្រយោជន៍​របស់​វា​ទេ។ យើង​ច្រើន​តែគិ​ត​ថា​ បញ្ហា​ទាំង​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅពី​បំបាក់​ទឹក​ចិត្ត​យើ​ង ធ្វើ​ឲ្យជីវិត​យើង​កាន់​តែពិ​​បាក ហើ​យរា​រាំង​ផែន​ការ​របស់​យើង​ប៉ុណ្ណោះ​។ ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោយ​ ព្រះ​អាច​ប្រើ​បញ្ហារ​បស់យើ​ង ដើម្បី​ការ​ពារ​យើង មិន​ឲ្យ​ជួប​គ្រោះថ្នាក់ ដែល​យើង​មើល​មិន​ឃើញ ពុំ​នោះ​ទេ ​បញ្ហា​នោះ​អាច​ជា​ឱកាស ដើម្បី​បង្ហាញ​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប​របស់​ព្រះ។ វាអា​ចជា​កា​រចា​ប់​ផ្តើម​នៃកា​រអ្វី​ ដែលល្អ​​ប្រសើរ​លើស​អ្វី​ដែល​យើង​បាន​គ្រោង​ទុក​ទៅ​ទៀ​ត។​ ​ ទោះ​បញ្ហា​នោះជា​អ្វី​ក៏​ដោយ​ ទោះ​​​យើង​ប្រហែ​លជា​មិ​ន​យ​ល់​ពីមូ​លហេ​តុ ដែល​ព្រះ​អង្គ​ឲ្យ​ការ​ទាំង​នោះកើ​ត​ឡើង​ក៏​ដោយ ក៏​យើង​នៅ​តែអាច​ដឹ​ងច្បា​ស់ អំពី​បំណង​ព្រះទ័​យ​ដ៏ល្អ​រប​ស់​ព្រះ ​គឺ​ដើម្បី​ធ្វើឲ្យ​យើង​ផ្លាស់​ប្រែ ​ឲ្យកាន់​តែ​ដូច​ព្រះ​យេស៊ូវ និង​ដើម្បី​ពង្រី​កនគរ​របស់​ព្រះអ​ង្គ​ នៅ​លើ​ផែន​ដី​នេះ។​

បើ​យើង​និយាយ​ថា ការ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​រាស្រ្ត​របស់​របស់​ព្រះ ក្នុង​ប្រវត្តិ​សាស្ត្រ ជា​ការ​ខាត​ប​ង់ ដែល​ឥត​ប្រយោជន៍ នោះជា​​ការ​យល់ច្រ​ឡំហើ​យ។ ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា ព្រះ​អង្គ​មាន​គោ​លបំ​ណង សម្រាប់​បញ្ហា​នីមួ​យៗ​។ ​ពេល​យើង​ដឹង​អំ​ពីកា​រនេះ​ យើង​អា​ចអ​រ​ព្រះគុណ​ព្រះអង្គ​ ដោ​យទុ​ក​ចិ​ត្ត​ថា ព្រះអ​ង្គកំ​ពុង​ប្រទាន​ឲ្យ​យើង​មាន​ឱកាស​ប្រើ​ប្រាស់​ពេល​វេលា ឲ្យ​បាន​ល្អ​(អេភេសូរ ៥:១៦,២០)។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles