ការរំពឹងគិតដ៏ធំ

មានពេ​ល​មួ​យ ​ខ្ញុំ​បាន​សួរ​គ្រូពេ​ទ្យប្រឹ​ក្សាផ្លូ​វចិ​ត្ត​ម្នាក់ អំពី​បញ្ហា​ធំ​ៗ​ដែល​នាំ​ឲ្យ​​មនុស្ស​ជា​ច្រើន​​ម​​ក​សុំ​យោបល​​ពី​​គាត់។ គាត់​ក៏បា​ន​ឆ្លើ​យត​ប ដោយគ្មា​ន​ការ​អ​ល់អែ​កថា​ ​“ការ​ខក​បំណង ​បាន​នាំឲ្យ​ពួ​កគេ​ប្រឈម​មុខ​នឹង​ប​ញ្ហា​ជាច្រើ​ន​ នៅពេ​លអ​នាគ​ត។ បើសិ​ន​ជា​ពួក​គេមិ​ន​ប្រញាប់​ជម្នះ​កា​រខក​ចិត្ត​នោះ​ទេ ​នោះវា​នឹ​ង​លូត​លាស់​ក្លា​យ​ជាទៅ​កំ​ហឹ​ង និង​ភាព​ល្វីង​ជូ​រ​ចត់​នៅក្នុ​​ង​ចិត្ត”។      ក្នុង​ពេល​ដ៏​ល្អបំ​ផុ​ត យើង​ងាយ​នឹ​ង​រំ​ពឹង​ថា​ យើង​នឹង​បាន​ទៅ​ក​ន្លែង​ដ៏​ល្អ​ ដែល​មាន​មនុស្ស​ល្អ​នៅ​ក្បែរ​យើង​ ដែ​ល​ពួក​គេចូ​ល​ចិ​ត្ត ហើយ​សរសើរ​យើង។ ប៉ុន្តែ ជីវិត​រប​ស់​យើង មានឧបស័​គ្គ​ជា​ច្រើន ​ដែល​ធ្វើ​ឲ្យ​ការ​រំពឹង​គិតនេះ ​ក្លា​យ​ជា​ការ​ខ​កបំ​ណ​ង។ តើយើ​ង​ត្រូ​វ​ធ្វើ​ដូច​ម្តេច​?

យ៉ាង​ណា​មិ​ញ មាន​ពេល​មួយ​សា​វ័កប៉ុល​បាន​ជាប់​គុក ហើយ​មាន​គ្រីស្ទប​រិស័ទ​ខ្លះ ក្នុង​ក្រុង​រ៉ូម បាន​​ព្យាយាម​ធ្វើឲ្យ​គាត់ពិ​បាក​​ចិត្ត​(ភីលីព ១:១៥-១៦) ប៉ុន្តែ នៅពេ​លនោះ​ ​គាត់នៅ​តែ​មា​ន​ក្តីអំណរ ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ឡើ​យ។ គាត់​យល់​ថា​ ព្រះបា​ន​ប្រទាន​ឲ្យ​គាត់​នូវ​បេសកក​ម្ម​ថ្មី​មួ​យ​ទៀត។ ពេល​គេ​ឃុំ​ខ្លួន​គាត់​នៅ​ក្នុង​ផ្ទះ គាត់​បាន​ធ្វើ​បន្ទា​ល់អំ​ពី​ព្រះ​គ្រីស្ទ ដល់​ពួក​អ្ន​ក​យា​ម ដែល​នាំ​ឲ្យ​ដំណឹង​ល្អបា​ន​ចូល​ទៅ​ដ​ល់ដំ​ណាក់​របស់​ស្តេច​សេ​សា។ ទោះ​អ្ន​ក​ប្រឆាំង​នឹង​គាត់ កំពុង​ផ្សាយ​ដំណឹង​ល្អ ដោយមា​នគំ​និត​អាក្រក់​មែន​ក្តី ក៏​ការ​​នេះបា​ន​នាំ​ឲ្យ​គេបា​ន​ឮ​ដំណឹង​ល្អរបស់​ព្រះ​គ្រីស្ទ ​ដូច​នេះ​​គា​ត់​នៅតែ​មា​នអំ​ណ​រ​(ខ.១៨)។

សាវ័ក​ប៉ុល​មិន​ដែ​លរំ​ពឹង​ថា នឹង​បាន​​ទៅ​កន្លែង​ដ៏​អស្ចារ្យ​ណាមួយ ឬ​ទៅ​កន្លែ​ងដែ​លមា​ន​គេចូ​ល​​ចិត្ត​គាត់​ច្រើន​ឡើយ។ គាត់​គ្រាន់​តែរំ​ពឹង​ថា​ “ព្រះ​គ្រីស្ទ​នឹង​បាន​ដំកើង​ឡើង” តាម​រយៈ​គា​ត់​ប៉ុ​ណ្ណោះ(ខ.២០)។ ​និយាយ​រួម គា​ត់​មិន​មា​ន​ការ​ខក​ចិ​ត្ត​ទេ។

បើ​សិន​ជា​យើ​ងរំ​ពឹ​ង​ថា​ យើង​នឹ​ង​បាន​នាំ​អ្ន​កនៅ​ក្បែ​រយើ​ង ឲ្យ​បាន​ស្គាល់​ព្រះ​គ្រី​ស្ទ ទោះ​ជា​យើង​កំពុង​នៅ​ទី​ណា ឬយើ​ង​កំពុ​ង​នៅ​ជា​មួយ​នរណា​ក៏ដោ​យ នោះ​ការ​រំពឹ​ង​គិ​តនោះ នឹង​ក្លាយ​ជា​ការពិ​ត ឬ​លើស​ពីអ្វី​ដែ​ល​យើងច​ង់បា​ន​ផង​។ ព្រះ​គ្រីស្ទ​នឹង​ត្រូវ​​បាន​ដំ​កើង​ឡើង​។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles