ព្រះអង្គស្តាប់ឮ

ន្ទាប់ពី​ខ្ញុំ​បាន​អាន​សៀវភៅ​រឿង​កុមារ​មួយ​ចំនួន ជា​មួយ​កូន​ស្រីរ​បស់​ខ្ញុំម​ក ខ្ញុំ​ក៏បា​ន​ប្រាប់​នាង​ថា ខ្ញុំនឹ​ង​អាន​​សៀវភៅ​មនុស្ស​ធំ​តែ​​ម្នា​ក់​ឯង មួយ​រយៈ​សិន រួច​ហើយ​យើង​នឹង​អាន​សៀវ​ភៅ​រឿង​កុមារ​ជា​មួយ​​គ្នាទៀ​ត។ ខ្ញុំ​ក៏​បាន​បើក​សៀវ​ភៅ ហើយក៏​​ចាប់​ផ្តើម​អាន​យ៉ាង​ស្ងាត់​ស្ងៀម។ ពីរ​បីនាទី​ក្រោយ​មក នាង​ក៏​បាន​ក្រឡេច​មើល​មក​ខ្ញុំទាំ​ងម​ន្ទិល ហើយ​និយាយថា​ “ម៉ាក់! ម៉ាក់​អត់​អាន​សៀវ​ភៅ​ផ​ង​​ហ្នឹង”។ ត្រង់​ចំណុ​ច​នេះ នាងបា​ន​សន្និដ្ឋា​ន​ថា ខ្ញុំ​មិន​មែន​កំពុ​ង​​អាន​សៀវ​ភៅទេ​ ​ព្រោះ​ខ្ញុំ​មិន​បាន​បញ្ចេញ​សម្លេង​អាន​។ ជាការពិតណាស់ យើង​អា​ចអា​ន​សៀវភៅ​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បញ្ចេញ​សម្លេង​​​ក៏បាន។

យ៉ាង​ណាមិ​ញ យើងក៏អាច​អធិស្ឋាន​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បញ្ចេញ​សម្លេង​ផង​ដែរ។ ពេល​​ដែល​​នា​ងហាណា​ចង់​បាន​កូន​មួយ នាង​បាន​ទៅ​ព្រះវិហារ ហើយ​អធិស្ឋាន “​​នឹ​ក​​តែ​​ក្នុ​ង​ពោះ”។ ​បបូរ​មាត់​របស់​នាង​កម្រើក តែ​​ឥត​ឮ​សំឡេង​នាង​ឡើយ(១សាំយ៉ូអែល ១:១៣)។ ពេល​លោកអេ​លី ដែល​ជា​សង្ឃ​របស់​ព្រះ បាន​ឃើញ​នាង​អធិស្ឋាន​ដូច​នេះ គាត់​មាន​ការ​យល់​ច្រឡំ​ស្មាន​ថា នាង​ស្រវឹង​ស្រា។ បាន​ជា​នាងជ​ម្រាបគាត់​ថា “​ខ្ញុំ​…បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះយេហូវ៉ា​ទេ​តើ”​(ខ.១៥)។ ព្រះ​ក៏បា​ន​ស្តាប់​ឮ​សេចក្តី​សំណូម​របស់​នាង​ហាណា ​ក្នុងកា​រអធិស្ឋាន​ដ៏​ស្ងាត់​ស្ងៀម​នោះ ហើយ​ព្រះអ​ង្គក៏​បា​នប្រ​ទាន​កូន​ប្រុស​មួយ​ដល់​នាង​(ខ.២០)។

ដោយ​សា​រ​ព្រះអម្ចាស់​ទ្រង់​ស្ទង់​មើល​ចិត្ត និង​គំនិត​របស់​យើង(យេរេមា ១៧:១០) នោះ​ព្រះ​អង្គ​ក៏ជ្រា​ប និង​ស្តាប់​ឮ​យើង​អធិស្ឋាន​ជា​និច្ច ទោះ​យើង​មិន​បាន​បញ្ចេញ​សម្លេង​តាម​បបូរ​មាត់​យើង​ក៏ដោ​យ​។ ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​សព្វ​ញូញាញ ដែល​ជ្រាបអំ​ពីអ្វី​ៗ​ទាំង​អស់ នោះយើ​ង​អាច​អធិស្ឋាន ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះអង្គ​នឹង​ស្តាប់​ឮ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​(ម៉ាថាយ ៦:៨,៣២)។ ហេតុនេះ​ហើយ​ យើង​អាច​បន្ត​សរសើរ​ដំកើង​ព្រះអ​ង្គ សូម​ឲ្យ​ព្រះ​អង្គ​ជួយ និង​អរព្រះ​គុណ​ព្រះអ​ង្គ​ជានិ​ច្ច សម្រា​ប់​ព្រះ​ពរ​ដែល​ព្រះអង្គ​ប្រទា​ន ទោះបី​ជា​អ្នក​ដទៃ​មិន​អាច​ស្តាប់​ឮ​ក៏​ដោយ។​-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles