ការប្តេជ្ញាចិត្ត

ចាប់​តាំង​ពីឆ្នាំ​១៩៧៥​មក ខ្ញុំ​មិ​ន​ដែល​បាន​ធ្វើការប្តេជ្ញា​ចិ​ត្ត​ជាថ្មី​ សម្រាប់​ឆ្នាំ​ថ្មីឡើ​យ។ ខ្ញុំ​មិន​ត្រូវ​ការ​ការ​ប្តេជ្ញាចិត្ត​ជាថ្មី​ទេ​ ព្រោះ​ខ្ញុំនៅ​តែ​បន្តធ្វើ​តាមការ​ប្តេជ្ញាចិ​ត្តចា​ស់ ដែល​ត្រូវ​សរ​សេរ​កំណត់​ហេតុខ្លី​ៗ​ យ៉ាង​ហោច​ណាស់​ឲ្យបា​ន​មួយ ជា​រៀង​រាល់ថ្ងៃ​ ត្រូវ​ខិត​ខំអា​ន​ព្រះ​គម្ពីរ និង​អធិស្ឋាន​ឲ្យបា​ន​ច្រើន ក្នុង​ថ្ងៃ​នីមួ​យៗ​ ត្រូវ​រៀប​ចំពេ​លវេ​លា ត្រូវ​ធ្វើ​ឲ្យ​បន្ទប់​របស់​ខ្ញុំស្អាត​ជា​និច្ច​(មុន​​ពេល​ខ្ញុំសម្អាត​ផ្ទះ​ទាំងមូ​ល)។

ទោះ​ជាយ៉ា​​​ង​​​ណាក៏​​​ដោយ ឆ្នាំនេះ​ ខ្ញុំបា​នប​ន្ថែម​ការ​ប្តេជ្ញាចិ​ត្ត​ថ្មី​មួយ​ទៀត ដែល​ខ្ញុំបា​នរ​កឃើ​ញ ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​ជំ​នុំ នៅទី​ក្រុង​រ៉ូម​ថា “កុំ​បី​​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(រ៉ូម ១៤:១៣)។ ទោះ​ជា​គេបានប្រើ​ការប្តេ​ជ្ញាចិ​ត្ត​មួយ​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ​ក៏​ដោ​យ(ប្រហែល​២ពាន់ឆ្នាំម​កហើ​យ)ក៏​យើ​ងគួ​រ​​តែមា​ន​ការ​ប្តេជ្ញាចិ​ត្ត​មួយ​នេះ ជា​ថ្មី​ឡើង​វិញ​ ជារៀ​ង​រាល់​ពេ​លដែ​ល​ឆ្នាំថ្មីមក​ដ​ល់។ សព្វ​ថ្ងៃ​នេះ មាន​គ្រីស្ទ​បរិស័​ទខ្លះ​បាន​បង្កើ​តក្បួ​នច្បា​ប់ សម្រាប់​ឲ្យ​អ្នក​ដទៃ​អនុ​វ​ត្ត​តា​ម ហើយ​ជំរុ​ញឲ្យ​គេ​មា​នការ​ប្រ​ព្រឹត្ត ឬ​ជំនឿ​បែប​ណាមួ​យ​ដែល​មិន​មាន​ចែង ឬមា​ន​ចែង​តែប​ន្តិច​​បន្តួ​ចក្នុ​ងព្រះ​គ​ម្ពីរ គឺ​មិន​ខុ​ស​ពីអ្ន​កជឿ​ព្រះ​ខ្លះ ក្នុង​ពួក​ជំនុំ ​នៅទី​ក្រុង​រ៉ូ​ម កា​លពី​ស​ម័យ​មុន​ឡើ​យ។ “ថ្មដែ​លធ្វើ​ឲ្យជំ​ពប់​ដួល”​នេះ បាន​បណ្តា​លឲ្យ​អ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ មាន​ការ​ពិ​បាក នៅ​ក្នុង​កា​រដើ​ម​តាម​ផ្លូវ​នៃ​សេចក្តី​ជំនឿ​ ដែល​ព្រះអ​ង្គ​បាន​យាង​​មក​ប្រទានឲ្យ​យើងដឹ​ង​ថា យើង​បាន​ទទួ​ល​សេចក្តី​ស​ង្រ្គោះ ដោយ​សារ​ព្រះ​គុណ​ព្រះ មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​ល្អឡើ​យ​(កាឡាទី ២:១៦)។ យើងត្រូ​វ​ជឿ​ថា ព្រះអ​ង្គបា​ន​សុគ​ត់ ហើយ​មាន​ព្រះ​ជន្ម​ឡើង​វិ​ញ ដើម្បី​លួស​យើ​ងឲ្យ​រួ​ចពី​បា​ប។

យើ​ងអា​ច​អប​អរសារ​ទរ ចំ​ពោះដំ​ណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ​ក្នុង​ឆ្នាំថ្មី​ ដោយ​ប្តេជ្ញាចិ​ត្តថា​ យើង​នឹង​មិ​នធ្វើ​ជា​​ថ្ម ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល​ឡើយ។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles